Trending now

វៀតណាមខិតខំប្រឹងប្រែងក្នុងនាមជាប្រធានអាស៊ាន ២០២០

11:37 | 10/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១០ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធបានចូលដល់ថ្ងៃធ្វើការទី ២ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសឧត្តម Pham Binh Minh ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ រូបថត៖ Lam Khanh/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

តាមនោះ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងចូលរួមពិភាក្សានៅ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - កាណាដា; កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អូស្ត្រាលី; កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - នូវែលសេឡង់; កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR); កិច្ចសន្ទនារថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាព។

ក្នុងចំណោមកិច្ចប្រជុំទាំងនេះ កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) មានភារកិច្ចសំខាន់ៗក្នុងការបង្រួបបង្រួមតាមរយៈផែនការការងាររបស់ AICHR ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥; កម្មវិធីអទិភាពរបស់ AICHR ឆ្នាំ ២០២១ ។

កិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពត្រូវបានរៀបចំឡើងបន្តជោគជ័យពីពីសម័យប្រជុំពិសេសនៃឧត្តមកម្រិតលើកទី ៣៦ ស្តីពីស្ត្រី។ នេះជាការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានសំដៅជំរុញកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី សន្តិភាពនិងសន្តិសុខក្នុងអាស៊ានជាមួយដៃគូ អនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ១៣២៥ ស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខួបលើកទី ២០ ឆ្នាំនៃការអនុម័តសេចក្តីសម្រេចចិត្តនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tuyengiao.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស