Trending now

មិត្តភ័ក្តិកាណាដាកោតសរសើរចំពោះលោកប្រធានហូជីមិញនិងប្រទេសវៀតណាមដែលជាការបំផុសគំនិតដល់ប្រជាជនពិភពលោក

09:43 | 22/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ ខែសីហា នៅតូរ៉ុនតូ (ប្រទេសកាណាដា) សមាគមមិត្តភាពកាណាដា - វៀតណាម (CVFS) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃបដិវត្តន៍ខែសីហានិងទិវាឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា Pham Cao Phong

លោក Philip Fernandez តំណាង CVFS បានអះអាងថា៖ “លោកប្រធានហូជីមិញនិងបក្សកុម្មុយនិស្តវៀតណាមបានក្លាយទៅជាប្រភពនៃការបំផុសគំនិតដល់ប្រជាជនពិភពលោកនៅពេលដែលប្រទេសតូចមួយអាចវាយយកឈ្នះបានលើប្រទេសមហាអំណាចដ៏ខ្លាំងក្លា ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពនិងការរួបរួមគ្នាគ្នារបស់ប្រជាជនទាំងមូល ក៏ដូ​ចជាឯកភាពជាឯកច្ឆ័ន្ទគ្នាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តក្នុងបុព្វហេតុកសាងប្រទេសជាតិ។ សព្វថ្ងៃនេះ ប្រទេសវៀតណាមនៅតែបន្តជម្រុញការបំផុសគំនិតចំពោះប្រជាជននិងបណ្តាប្រទេសនានាជុំវិញពិភពលោកនៅពេលដែលអាចរស់រានមានជីវិតនិងរីកលូតលាស់នៅលើពិភពលោកដែលត្រួតត្រាដោយមហាអំណាច ព្រមទាំងនៅតែរក្សាបាននូវឯករាជ្យភាពអធិបតេយ្យភាព និងទទួលការកោតសរសើរ ពីសហគមន៍អន្តរជាតិផងដែរ»។

ទិដ្ឋភាពនៃពិធីនេះ

ក្នុងឱកាសសប្បាយរីករាយរបស់ប្រទេសជាតិ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា Pham Cao Phong បានសង្កត់ធ្ងន់លើស្ថិតិខាងសេដ្ឋកិច្ចកួរឲ្យកតសម្គាល់របស់ប្រទេសវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៨ក៏ដោយ។ លោកឯកអគ្គរដ្ឋទូត Pham Cao Phong បានបង្ហាញជំនឿថាក្រោមការដឹកនាំរបស់រដ្ឋាភិបាលដោយមានការគាំទ្រនិងឯកភាពពីប្រជាជនវៀតណាមនឹងយកឈ្នះលើ “ សត្រូវដែលមើលមិនឃើញ” ដែលជាជំងឺរាតត្បាតកូវីដ១៩ផងដែរ ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្ឃឹមថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាណាដានឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងបរិបទនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ កាលពី ៣ ឆ្នាំមុន ដែលគ្របដណ្តប់លើវិស័យជាច្រើនដូ​ចជាសន្តិសុខការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន