Trending now

កម្មវិធីជំរុញតម្រូវការប្រើប្រាស់របស់អតិថិជនដើម្បីបង្កើតរបកគំឃើញថ្មីក្នុងការទិញទំនិញនៅប្រទេសវៀតណាម

22:55 | 31/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មក្នុងស្តារផលិតកម្មឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ទីក្រុងហូជីមិញបានអនុវត្តកម្មវិធីជំរុញតម្រូវការទិញទំនិញជាច្រើនដោយមានការផ្តល់ប្រូម៉ូស៊ិនលើសពី ៥០% ផងដែរ។

អាហារស្រស់គឺជាក្រុមផលិតផលដែលអតិថិជនភាគច្រើនពេញនិយមជ្រើសរើសនៅរដូវក្តៅនេះ (រូបថត៖ vov.vn)

ដើម្បីជួយគាំទ្រដល់អង្គភាពអាជីវកម្មក្នុងការស្តារផលិតកម្មឡើងវិញ ក្រោយជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) ទីក្រុង ហូជីមិញ បានអនុវត្តកម្មវិធីជំរុញ តម្រូវការទិញទំនិញជាច្រើនដោយមានប្រូម៉ូសិនលើសពី ៥០% ។ កម្មវិធីនេះបាន រួមចំណែកក្នុងការជំរុញទិញទំនិញក្នុងអំឡុងពេលដែលអង្គភាពអាជីវកម្មជួប ប្រទះការលំបាកនៅលើទីផ្សារ ហេតុដូច្នេះមានអង្គភាពបានលក់ចេញផលិតផលកើមឡើងពី ២០% ទៅ ៣៥% ផងដែរ។

កម្មវិធីជំរុញតម្រូវការប្រើប្រាស់របស់អតិថិជនក្នុងឆ្នាំ ២០២០ ត្រូវបានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង ហូជីមិញរៀបចំឡើងចាប់ពីដើមខែកក្កដាកន្លងមក ដោយមានការចូលរួមរបស់សហគ្រាសជិត ៥០០ ក្នុងនោះទីក្រុងហូជីមិញមានសហគ្រាសចំនួន ៣០០ ដែលមានកម្មវិធីប្រូម៉ូសិន បញ្ចុះតម្លៃ និងផ្តល់ជូនកាដូ ចំនួន ៤០០ ដោយមានទឹកប្រាក់សរុបឡើងដល់ ៣៩ ពាន់លានដុង។ នេះក៏ជា កម្មវិធីជំរុញតម្រូវការប្រើប្រាស់ធំបំផុតដែលមិនធ្លាប់មានពីមុនមក ហើយអង្គភាពអាជីវកម្មដែលចូលរួមក៏ត្រូវបានទីក្រុងជួយឧបត្ថម្ភក្នុងការរៀបចំស្តង់តាំងបង្ហាញផលិតផលផងដែរ។

យោងតាមការធ្វើស្ថិតិបានឲ្យដឹងថា ទោះបីជាកម្មវិធីត្រូវបានប្រារព្ធធ្វើឡើងក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃក៏ដោយ ប៉ុន្តែកម្មវិធីនេះបានទាក់ទាញភ្ញៀវមកទស្សនានិងទិញ ទំនិញជិត ៦០.០០០ នាក់ ហើយសហគ្រាសក៏រកបានប្រាក់ចំណូលបានជាង ៤០ ពាន់លានដុងផងដែរ។ លោកស្រី NguyenThi Nguyen នាយិការក្រុមហ៊ុន ពាណិជ្ជកម្ម -ផលិតកម្ម Huong Mi ដែលមានជំនាញផលិតកាតាបសិស្ស និងកាបូបយួរដៃ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល លោកស្រីចូលរួម ក្នុងកម្មវិធីនេះហើយក្រុមហ៊ុនរបស់លោកស្រី ក៏បានលក់ផលិតផលជាង ២០០០ គ្រឿង ដែលមានទឹកប្រាក់ជាង ១០០ លានដុងផងដែរ។ លោកស្រីបានចែករំលែកថា៖ «ឆ្នាំនេះជាឆ្នាំដ៏លំបាកមែនទែន យើងខ្ញុំបានផ្លាស់ប្តូររបៀបលក់ផលិតផល ដើម្បីជំរុញតម្រូវការប្រើប្រាស់របស់អតិថិជន ព្រមទាំងផលិតចេញនូវផលិតផលមាន ម៉ូដែលថ្មីៗជាច្រើន ក៏ដូចជាកែច្នៃផលិតផលនិងផ្តល់ប្រូម៉ូសិនផងដែរ។ យើងខ្ញុំត្រូវសហការជាមួយដេប៉ូ ហាងលក់សៀវភៅ និងផ្សារទំនើប នានានៅទីក្រុងហូជីមិញនិងនៅទូទាំងប្រទេស ដើម្បីបើកដំណើរការកម្មវិធីបញ្ចុះតម្លៃចាប់ពី ១០% ទៅ ១៥%»។

អង្គភាពអាជីវកម្ម មិនត្រឹមតែចូលរួមក្នុងកម្មវិធីជំរុញតម្រូវការទិញទំនិញ ប៉ុណ្ណោះទេ ថែមទាំងមានផ្សារទំនើបនៅទីក្រុងហូជីមិញ ក៏ផ្តល់ប្រូម៉ូសិននិងបញ្ចុះតំលៃជាច្រើនជាបន្តបន្ទាប់ចាប់ពី ១០% ទៅជាង ៥០% ផងដែរ។ លោក Do Quoc Huy ប្រធានផ្នែកទីផ្សារ (Marketing) នៃក្រុមហ៊ុន SaiGon Coop បានឲ្យដឹងថា កម្មវិធីបញ្ចុះតម្លៃ និងប្រូម៉ូសិនបានរួមចំណែកក្នុងការបង្កើនចំនួនភ្ញៀវទៅផ្សារទំនើបដើម្បីទិញទំនិញ ព្រមទាំងជួយឱ្យប្រាក់ចំណូលរបស់ SaiGon Coop បានកើនឡើងដល់ ៣៥% បើប្រៀបធៀបទៅនឹងកាលពីខែមុនផងដែរ។ លោកបានចែក រំលែកថា៖ «តាមរយៈការស្ថិតិជាបឋមបានឲ្យដឹងថា ក្រុមប្រភេទទំនិញជាចំណីអាហារស្រស់ បានកើនឡើងជិត ៤០ %។ SaiSon Coop ក៏បានផ្តល់ប្រូម៉ូសិនយ៉ាងខ្លាំងសម្រាប់គ្រឿងប្រើប្រាស់ក្នុងគ្រួសារ គ្រឿងសំអាង ម៉ូតសំលៀកបំពាក់ទាន់សម័យ ហើយក្រុមប្រភេទទំនិញនេះបានកើនឡើងប្រមាណ ២៥% ។ នៅក្នុងសប្តាហ៍ ដំបូងនៃការអនុវត្តកម្មវិធីនេះ ផលិតផលប្រមាណ ៣០ ម៉ឺនតោនត្រូវបាន ផ្តល់ជូនភ្ជាប់តាមដោយឥតគិតថ្លៃ» ផងដែរ។

កម្មវិធីជំរុញតម្រូវការប្រើប្រាស់របស់អតិថិជនដើម្បីបង្កើតរបកគំឃើញថ្មីក្នុងការទិញទំនិញនៅប្រទេសវៀតណាម (រូបថត៖ vov.vn)

យោងតាមមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញ បានបន្ថែមទៀតថាក្រៅពីកម្មវិធីផ្តល់ប្រូម៉ូសិន អង្គភាពអាជីវកម្មក៏បានរៀបចំកម្មវិធីជាច្រើនថែម ទៀត ដើម្បីតភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការរវាងសហគ្រាសនៅក្នុងទីក្រុង និង សហគ្រាសនៃបណ្តាខេត្តនិងក្រុងនានានៅតំបន់ភាគអាគ្នេយ៍និងនិរតី ក៏ដូចជា តភ្ជាប់ជាមួយប្រព័ន្ធចែកចាយទីផ្សារទំនើបៗផ្សេងៗទៀតដូចជា SaiGon Coop, BigC, Lotte, Aeon Mall ជាដើម។ តាមរយៈនេះ មានកិច្ចសន្យាចំនួន ១៧២ ដែលបាន ចុះហត្ថលេខារវាងអ្នកផ្គត់ផ្គង់និងអ្នកប្រមូលទិញផងដែរ។ លោកស្រី Nguyen Huynh Trang អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញ បាន មានប្រសាសន៍ថា៖ «សហគ្រាសបានវិនិយោគលើគុណភាពទំនិញនិងរក្សាតម្លៃបានល្អ ព្រមទាំង ទទួលបានការជួយគាំទ្រពីមន្ទីរស្ថាប័ននិងអង្គភាពនានាក៏មានការរីកចម្រើនយ៉ាងខ្លាំងក្នុងការលក់ចេញទំនិញផងដែរ។ នៅខែកញ្ញាខាងមុខនេះ មន្ទីរនឹងធ្វើការសេនាធិការដល់គណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីរៀបចំការតភ្ជាប់រវាងការផ្គត់ផ្គង់និងតម្រូវការទិញទំនិញជាមួយខេត្តនិងក្រុងនានា។ យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងបង្កឱ្យមានការរីកសាយភាយកាន់តែទូលំទូលាយថែមទៀតផងដែរ»។

ក្រោយពីការរីករាលដាលនៃជំងឺ កូវីដ១៩អតិថិជនភាគច្រើនបានទិញផលិត ផល ដែលចាំបាច់និងសំខាន់បំផុតសម្រាប់គ្រួសាររបស់គេតែប៉ុណ្ណោះ។ ហេតុដូច្នេះកម្មវិធីជំរុញតម្រូវការទិញទំនិញរបស់ទីក្រុង នឹងក្លាយជាចំណុចរបត់ថ្មីដ៏ល្អបំផុតសម្រាប់ទីផ្សារនាពេលនេះ ដើម្បីរួមចំណែកក្នុងការបង្កើនការទិញសផលិផលសម្រាប់ទីផ្សារ ហើយអង្គភាពអាជីវកម្ម អាចស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ បន្ទាប់ពីទីផ្សារបាន «ស្ងប់ស្ងាត់» ក្នុងមួយរយៈដោយសារជំងឺរាតត្បាតសកលកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស