Trending now

អ្នកជំនាញសិង្ហបុរី៖ វៀតណាមគឺជាកត្តាស្នូលរបស់អាស៊ាន

18:54 | 29/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ដោយគោលនយោបាយរីកចម្រើននិងផ្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្មទៅកាន់ពិភពលោក។ វៀតណាមគឺជាកត្តាស្នូលរបស់អាស៊ាន ចាប់តាំងពីបានចូលរួមក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៥ ។

លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានទទួល តំណែងជាប្រធាន AIPA លើកទី ៤១ ក្នុងពិធីបិទ​មហាសន្និបាត​ AIPA លើកទី ៤០ នៅទីក្រុងបាងកក (ថៃ) នាថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៩ ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកសាស្ត្រាចារ្យរង Simon Tay ប្រធាន​ SIIA បានវាយតម្លៃថា​ប្រទេសវៀតណាមបានចូលរួមវិភាគទានយ៉ាងច្រើនដល់សមាគម ហើយ​ជាកត្តាស្នូលរបស់អាស៊ាន ជាពិសេស​ក្នុង​ឆ្នាំ​ដែល​វៀតណាម​ជា​ប្រធាន​អាស៊ាន។ លោកចាត់ទុកថា ​ការធ្វើសមាហរណកម្ម​របស់វៀតណាម​ចំពោះពិភពលោកដែលជាជំហានគួរឱ្យកត់សម្គាល់។ បើតាមលោកសាស្ត្រាចារ្យរងរូបនេះ អាស៊ានបានអភិវឌ្ឍ ក្នុងរយៈពេល​យូរមកហើយ នាបច្ចុប្បន្ននេះអាស៊ានមានភាពស៊ីចង្វាក់គ្នាជាងមុន។

ទន្ទឹមនឹងនោះលោកស្រី Jessica Wau នាយិការង SIIA ទទួលបន្ទុកខាង​ស្រាវជ្រាវអាស៊ាន បាន​វាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខ​របស់​វៀតណាមក្នុងអាស៊ាន ក្នុងឆ្នាំ​ដែល​វៀតណាម​ជាប្រធានអាស៊ាន​ឆ្នាំ ២០២០ ។ ពិភពលោកនិងតំបន់ត្រូវប្រឈម​នឹងបញ្ហាដែលមិនធ្លាប់មាន​ពីមុន​ ដែលមកពីជំងឺ COVID- ១៩ ។ នៅក្នុងបរិបទនេះ​វិធីដែលប្រទេស​វៀតណាមទប់ស្កាត់នឹងជំងឺរាតត្បាតនេះពិតជាគួរឱ្យចាប់អារម្មណ៍។ តាមលោកស្រីរូបនេះនិយាយឲ្យដឹងថា វៀតណាមបានប្រឹងប្រែងយ៉ាង​ខ្លាំង​​ក្នុងការនាំ​មុខ​អាស៊ានរៀបចំកិច្ចប្រជុំកំពូលអំពី ជំងឺ COVID- 19 ដោយអំពាវនាវ​និងបញ្ចុះបញ្ចូល​ប្រទេសនានា​ឱ្យពិភាក្សា​និងសម្រប​សម្រួល​ជាមួយគ្នា​ ដើម្បី​សហប្រតិបត្តិការនិងឆ្លើយតបនឹងជំងឺរាតត្បាត ជាពិសេសគឺការលើក​កម្ពស់ “ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” របស់អាស៊ាន​ក្នុងឆ្នាំដែល​វៀតណាម​ប្រឈមនឹងការលំបាកនេះ។

លោក Simon Tay បានវាយតម្លៃថា​ ការរីករាលដាលនៃជំងឺ​ COVID-19 គឺជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់។ ប៉ុន្តែចំណុចលេចធ្លោ​គឺថា​ប្រទេសភាគច្រើនបានគ្រប់គ្រងចំនួននៃការឆ្លង។ ទោះយ៉ាងណាក៏ដោយ​នៅលើកំរិតសកល ចំនួននៃការឆ្លងនៅតែបន្តកើនឡើង។ សូម្បីតែ​នៅក្នុងប្រទេសដែលបានគ្រប់គ្រងនូវការរីករាលដាលជំងឺនេះដោយជោគជ័យពីមុនក៏ដោយ ក៏រលកឆ្លងនៃជំងឺនេះលើកទីពីរ ឬទីបី​បានលេចឡើង​ម្តង​ទៀត។

បញ្ហាប្រឈមទីពីរគឺសេដ្ឋកិច្ចពិភពលោកដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងសំណួរនៃសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។ ទំ នាក់ទំនងរវាង​អាមេរិកនិងចិនបានបង្កើនភាពតានតឹងនិងមាននិន្នាការកើនឡើងដែលបណ្តាលឱ្យមានផលប៉ះពាល់គួរឱ្យ កត់សម្គាល់លើពិភពលោក។

ដូច្នេះបើយោងតាមលោកស្រី Jessica Wau អាទិភាពកំពូល​របស់អាស៊ាន​នាពេលអនាគតនឹងស្តារឡើងវិញនៃសេដ្ឋកិច្ច ក្រោយពី​ការរីករាល​ដាលជំងឺ COVID-19 ។ ដើម្បីឱ្យការស្តារខឿនសេដ្ឋកិច្ចឡើងវិញមានប្រសិទ្ធិភាព អាស៊ាន​ចាំបាច់រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញដោយបើកចំហ វាយតម្លៃ​កម្រិត​នៃការរំខាននៅដំណាក់កាលដំបូងនិងចាត់វិធានការជំនះ។

អាទិភាពបន្ទាប់គឺការបង្កើតយន្តការធ្វើដំណើរក្នុងតំបន់ ដោយមាន​វិធានការ​ការពារ​ ដើម្បី​ធានាការធ្វើ​សមាហរណកម្ម​ និងការភ្ជាប់ទំនាក់​ទំនង ក៏ដូចជាធានាខឿនសេដ្ឋកិច្ច​បន្តរីកចម្រើន​រហូតដល់​មាន​វ៉ាក់សាំងប្រឆាំងនឹង​ COVID-19 ។ អ្នកជំនាញយក​ប្រទេសវៀតណាម​ជាឧទាហរណ៍នៃការ“ បើកទ្វារ” ឱ្យអ្នកជំនាញជប៉ុន អ្នកជំនាញកូរ៉េខាងត្បូង ... ចូលក្នុងប្រទេសវៀតណាមនិងធ្វើការ។ ដូច្នេះបណ្តាប្រទេសនានាគួរតែសម្របសម្រួលពិភាក្សាអំពីវិធានការនានាដើម្បីបង្កើតបទបញ្ញត្តិនូវការធ្វើដំណើរប្រកប ដោយសុវត្ថិភាព./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ