Trending now

អង្គភាពអាជីវកម្មអ៊ីស្រាអែលផ្តោតការយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម

08:56 | 01/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៩ មិថុនាកា ស្ថាប័នពាណិជ្ជកម្មវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅ អ៊ីស្រាអែលបានសហការជាមួយវិទ្យាស្ថាននាំចេញអ៊ីស្រាអែល ដើម្បីរៀបចំវេទិកាតុមូលធុរកិច្ចក្រោម ប្រធានបទ“ ឱកាសធុរកិច្ចនិងវិនិយោគនៅវៀតណាម” ។

អង្គភាពអាជីវកម្មអ៊ីស្រាអែលផ្តោតការយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម

ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ លោកស្រី Sabine Segal អគ្គនាយករងវិទ្យាស្ថាននាំចេញ អ៊ីស្រា អ៊ែលបានមានប្រសាសន៍ថានេះជាព្រឹត្តិការណ៍ដំបូងដែលត្រូវបានធ្វើឡើងដោយមានការចូលរួមដោយ ផ្ទាល់ពីអ្នកតំណាងអាជីវកម្មនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ដែលស្ថិតក្រោមការគ្រប់គ្រង។

កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់អង្គភាពអាជីវកម្មរបស់អ៊ីស្រាអែលអាចស្វែងរកនិងចាប់យកឱកាសសហប្រតិបត្តិការនិងការធ្វើវិនិយោគទុននៅក្នុងទីផ្សារប្រទេសវៀតណាមក្នុងកំឡុងពេលក្រោយជំងឺកូវីដ១៩។ លោកស្រី Sabine Segal បានប្រកាសថាអង្គភាពអាជីវកម្មអ៊ីស្រាអែលជាច្រើនកំពុងបង្ហាញចំណាប់ អារម្មណ៍លើឱកាសអាជីវកម្មនៅទីផ្សារវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល Do Minh Hung បានជូន ដំណឹងអំពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩ ទៅលើសកម្មភាពហិរញ្ញវត្ថុនិងពាណិជ្ជកម្មនៅ លើពិភពលោកជាពិសេសនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំៗផងដែរ។ ចំពេលមានភាពតានតឹង ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិន។

លោកឯកអគ្គរដ្ឋទូត Do Minh Hung ក៏ បានមានប្រសាសន៍ថាប្រទេសវៀតណាមបានគ្រប់គ្រង ជំងឺរាតត្បាតកូវីឌ១៩ ដោយ ជោគជ័យ ហើយកំពុងអនុវត្តនូវគោលនយោបាយនិងវិធានការណ៍ថ្មីៗ ជាច្រើនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទាក់ទាញការវិនិយោគបរទេសនិងស្វាគមន៍ចលនាលំហូរដើម វិនិយោគរបស់សហគ្រាសបរទេសមកប្រទេសវៀតណាមក្នុងកំឡុងពេលក្រោយជំងឺរាតត្បាតកូវីឌ១៩ផងដែរ។ ជាមួយនឹងទំហំទីផ្សារដ៏ធំរបស់ខ្លួននិងការចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាញ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី វៀតណាមមានសក្តានុពលទាក់ទាញជាច្រើនផងដែរ។ ទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីស្រាអែលកំពុងមានការរីកចម្រើនយ៉ាងល្អប្រសើរហើយភាគីទាំងពីរកំពុងចរចាគ្នាយ៉ាងសកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន