Trending now

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅប្រទេសវៀតណាម

12:44 | 26/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាព្រឹកថ្ងៃទី ២៦ ខែមិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូក្នុងវគ្គបើកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្រោមទំរង់ប្រព័ន្ធវីដេអូ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Vnanet)

អញ្ជើញថ្លែងក្នុងពិធីបើកនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថានេះគឺជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ កិច្ចប្រជុំកំពូលអាស៊ានជាប្រចាំ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញតែម្តង។ លោក Nguyen Xuan Phuc ក៏បានមានប្រសាសន៍ថាចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដំណើរការនៃការផ្លាស់ប្តូរឌីជីថលនៅទូទាំងពិភពលោកកំពុងបង្ហាញទាំងឱកាសនិងបញ្ហាប្រឈមសម្រាប់ប្រទេសនានាជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ ទំនាស់ដែលកើតចេញពីវិសមភាពសង្គម ការរើសអើងកាន់តែធ្ងន់ធ្ងរទៅៗដោយសារឥទ្ធិពលនៃជំងឺរាតត្បាត ដែលធ្វើឲ្យប្រទេសនានាមានការរក្សាគម្លាតនឹងគ្នាយ៉ាងស៊ីជម្រៅ។

ក្នុងបរិបទនេះប្រទេសទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ តួនាទីនិងបេសកកម្មរបស់ប្រទេសធំៗ អង្គការពហុភាគីនិងតំបន់កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសហគមន៍អាស៊ានក្នុងការចាត់វិធានការទាន់ពេលវេលាការបន្សាំយ៉ាងសកម្មនិងការរួបរួមគ្នារបស់ប្រជាជាតិនានា។ ប្រព័ន្ធឆ្លើយតបផ្នែកវេជ្ជសាស្រ្តបន្ទាន់របស់អាស៊ាននិងកិច្ចសហប្រតិបត្តិការជាមួយដៃគូត្រូវបានធ្វើឱ្យសកម្មចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះជំងឺរាតត្បាត។

ក្នុងពេលនោះបណ្តាប្រទេសសមាជិកអាស៊ានបានចែករំលែកព័ត៌មាន បទពិសោធន៍និងសម្របសម្រួលក្នុងការគ្រប់គ្រងនិងបង្ការជំងឺឆ្លង។ អាស៊ានទាំងមូលជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុតខាងនយោបាយ យ៉ាងព្រមៗគ្នានិងទូលំទូលាយនៅថ្នាក់ជាតិនិងថ្នាក់តំបន់ បានបង្ហាញនូវភាពរឹងមាំនៃចំណងសាមគ្គីភាពអាស៊ាន និងពោរពេញដោយមិត្តភាពនិងការជួយគ្នាទៅវិញទៅមកផងដែរ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននិងដៃគូអាស៊ានដែលបានសហការជាមួយវៀតណាម (ប្រធានអាស៊ាន) ក្នុងការខិតខំរួមគ្នាដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លង ជាពិសេសការប្តេជ្ញាចិត្ត យ៉ាងខ្លាំងក្លាដែលបង្ហាញនៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន បូក ៣ ស្តីពីជំងឺកូវីដ១៩ កាលពីខែមេសាកន្លងមក។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ Vnanet)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្ឃឹមថាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជាឱកាសមួយដើម្បីបញ្ជាក់ជាថ្មីម្តងទៀតនូវចំណងសាមគ្គីភាព ឆន្ទៈនយោបាយដ៏រឹងមាំនិងការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការជំនះលើរាល់ការលំបាកនិងបញ្ហាប្រឈមនានា សំដៅឆ្ពោះទៅមុខដោយឥតឈប់ឈរផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានមានប្រសាសន៍ថាកិច្ចប្រជុំនេះនឹងពិភាក្សាគ្នាអំពីផែនការស្តារឡើងវិញទូទៅ របស់អាស៊ាន បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ ហើយនឹងអនុវត្តគំនិតផ្តួចផ្តើមស្តីពីៈការបង្កើតមូលនិធិអាស៊ានយ៉ាងឆាប់ៗ ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩និងកសាងឃ្លាំង ស្តុកសុខាភិបាលមួយដើម្បីផ្គត់ផ្គង់ខាងវេជ្ជសាស្រ្តជាបន្ទាន់របស់អាស៊ាន ព្រមទាំងបង្កើតដំណើរការឆ្លើយតបជំងឺរាតត្បាតតាមស្តង់ដាររបស់អាស៊ានក្នុងស្ថានភាពវេជ្ជសាស្រ្តជាបន្ទាន់ជាដើម។

ម្យ៉ាងវិញទៀតប្រទេសជាសមាជិកអាស៊ាននឹងធ្វើការត្រួតពិនិត្យសម្រាប់ពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដើម្បីផ្តល់នូវយោបល់ស្តីពីការតំរង់ទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់អាស៊ានក្រោយពីឆ្នាំ ២០២៥ និងលើកកំពស់ប្រសិទ្ធភាពរបស់អាស៊ានចំពោះការអនុវត្តរបស់អាស៊ានជាមួយនឹងការវាយតម្លៃនៃការអនុវត្តធម្មនុញ្ញ អាស៊ានផងដែរ។ ក្នុងនាមជាសហគមន៍ដ៏បើកចំហ និងជាដៃគូសម្រាប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ សហគមន៍អន្តរជាតិ អាស៊ាននឹងពង្រីកឥតឈប់ឈរនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍និងសមភាពជាមួយដៃគូនានា។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ Vnanet)

អាស៊ានជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ នៅពេលដែលប្រទេសឥណ្ឌូនេស៊ីនិងវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខ និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ។ យើងទាំងអស់គ្នាប្តេជ្ញាយ៉ាងមុតមាំចំពោះការធ្វើសេរីភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចដោយខិតខំបំពេញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងពេលឆាប់ៗនេះ។ ដោយឈរលើមូលដ្ឋានលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ អាស៊ានបានធ្វើឱ្យប្រសើរឡើងដោយឥតឈប់ឈរនូវយន្តការនៃការសន្ទនាកិច្ចសហប្រតិបត្តិការដើម្បីកសាងទំនុកចិត្តនិងពង្រឹងនិម្មាបនកម្មតំបន់ដោយបើកចំហនិងតម្លាភាពដោយផ្អែកលើច្បាប់ផងដែរ។

ទន្ទឹមនឹងនេះអាស៊ាននៅតែបន្តជម្រុញនិងលើកកម្ពស់ច្បាប់និងបទដ្ឋាននៃការប្រព្រឹត្តនឹងគ្នាដោយកំណត់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ក្រោមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (TAC) គោរពនិងអនុវត្តយ៉ាងតឹងរឹងនិងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងខិតខំប្រឹងប្រែងដើម្បីកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ទភាពនិងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ