Trending now

វៀតណាមត្រៀមខ្លួនជាស្រេចជំរុញកិច្ចសន្ទនានិងចរចារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

15:20 | 25/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Minh Khoi នាពេលថ្មីៗនេះ បានចូលរួមកិច្ចប្រជុំតាមអនឡាញប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយមានប្រធានបទ “ស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន”។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Dang Minh Khoi នាពេលថ្មីៗនេះ បានចូលរួមកិច្ចប្រជុំតាមអនឡាញប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយមានប្រធានបទ “ស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន”

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Dang Minh Khoi បានអះអាងថា វៀតណាមបានគាំទ្រយ៉ាងជាប់លាប់នូវការតស៊ូដ៏សុចរិត បណ្ដាសិទ្ធិស្របច្បាប់និងមិនអាចរំលោភបានរបស់ប្រជាជនប៉ាឡេស្ទីន ហើយសម្តែងការព្រួយបារម្ភអំពីព័ត៌មានដែលថា អ៊ីស្រាអែលទំនងជានឹងបញ្ចូលទឹកដីដែលត្រូវបានកាន់កាប់របស់ប៉ាឡេស្ទីននៅតំបន់ West Bank។ ទន្ទឹមនឹងនេះ លោកបានគាំទ្រដំណោះស្រាយរដ្ឋពីរ ដោយមានការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលមានរដ្ឋធានីគឺ យេរូសាឡឹមខាងកើត មានសន្តិភាពនៅក្បែររដ្ឋអ៊ីស្រាអែល ដោយផ្អែកលើព្រំដែនដែលត្រូវបានទទួលស្គាល់មុនឆ្នាំ ១៩៦៧ ក៏ដូចជាសេចក្តីសម្រេចចិត្តទាក់ទងនៃអង្គការសហប្រជាជាតិលើបញ្ហានេះ។ ព្រមជាមួយគ្នានេះ លោកបានអំពាវនាវដល់ភាគីនានាឱ្យមានការសន្ទនានិងការចរចា បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ នាំមកនូវសន្តិភាពនិរន្តរភាពនិងយូរអង្វែងដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធានានូវសុវត្ថិភាពជីវិតសម្រាប់ប្រជាជននិងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Dang Minh Khoi បានសង្កត់ធ្ងន់ថា៖ វៀតណាមស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាឡើងវិញ និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសន្ទនានិងការចរចារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ទន្ទឹមនឹងនោះលោកបានឱ្យដឹងថា នៅក្នុងលក្ខខណ្ឌនិងលទ្ធភាពដែលអាចធ្វើទៅបាន ប្រទេសវៀតណាមបានបន្តចូលរួមចំណែកដល់ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សម្រាប់​ការផ្ដល់​ជំនួយ​ដល់​ប៉ា​ឡេ​ស្ទី​ន (UNWRA) និងមានគោលបំណងចង់ថា សហគមន៍អន្តរជាតិនិងបណ្ដាប្រទេសនឹងយកចិត្តទុកដាក់ គាំទ្រសកម្មភាពរបស់ទីភ្នាក់ងារនេះដើម្បីគោលបំណងមនុស្សធម៌ចំពោះប្រជាជនប៉ាឡេស្ទីន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ