Trending now

វិទ្យាស្ថានស្រាវជ្រាវ Brookings៖ ប្រទេសវៀតណាមគឺជាចំណុចភ្លឺស្វាងខាងសេដ្ឋកិច្ចនៅលើ ពិភពលោកដោយសារ Covid-19

11:04 | 24/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ -វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយមិនរកប្រាក់ចំណេញស Brookings ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថាសហរដ្ឋអាមេរិកវាយតម្លៃការឆ្លើយតបយ៉ាងរហ័សនិងមានប្រសិទ្ធភាពចំពោះជំងឺរាតត្បាតសកល Covid-19 ដែលបានធ្វើឱ្យ វៀតណាមក្លាយជាចំណុចសេដ្ឋកិច្ចដ៏ភ្លឺចិញ្ចាចមួយនៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។

វិទ្យាស្ថានស្រាវជ្រាវ Brookings៖ ប្រទេសវៀតណាមគឺជាចំណុចភ្លឺស្វាងខាងសេដ្ឋកិច្ចនៅលើ ពិភពលោកដោយសារ Covid-19

ទាក់ទងនឹងជំងឺរាតត្បាត Covid-19 វៀតណាមមានគោលនយោបាយធ្វើចត្តាឡីស័ក ជាបន្តបន្ទាប់ដោយឥតគិតថ្លៃ ហើយនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋវៀតណាមមិនចាំបាច់ ព្រួយបារម្ភអំពីចំណាយចាប់ពីការធ្វើតេស្តរហូតដល់ការចុះបញ្ជីចូលសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យនិងការដាក់ឱ្យនៅដាច់ដោយឡែកជាដើមផងដែរ។ យោងតាម Brookings បានអោយ ដឹងថាវៀតណាមទទួលបានជោគជ័យនេះដោយសារការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាលក្នុងការទទួលបានព័ត៌មាននិងសមត្ថភាពថែទាំសុខភាពសាធារណៈពោលគឺយោងតាមទិន្នន័យពីសន្ទស្សន៍ភាពប្រកួតប្រជែងខេត្ត (PCO) សន្ទស្សន៍ការ អនុវត្តរដ្ឋបាលខេត្ត (PAPI) គម្រោងរួមគ្នារវាងវៀតណាមនិងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ។

យោងតាមBrookings បានបន្ថែមទៀតថា សមត្ថភាពរៀបចំ-គ្រប់គ្រងរបស់ វៀតណាមគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ដើម្បីកែលម្អគំរូគ្រប់គ្រងនិងសហការគ្នាចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ វៀតណាមមានការបោះ ជំហានឈានមុខនានាក្នុងការថែទាំសុខភាពសហគមន៍ តម្លាភាពនិងការគ្រប់គ្រងនិយាយរួម។ ប្រការនេះសរឲ្យឃើញនូវកិច្ចសហ ការប្រកបដោយប្រសិទ្ធភាពរវាងមូលដ្ឋាននិងមជ្ឈឹមដែលដើរតួនាទីដ៏ សំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិ។ វិទ្យាស្ថាន Brookings ធ្វើការសន្និដ្ឋានថា ការលើកកំពស់វិធានការរៀបចំ-គ្រប់គ្រងនិងសម្របសម្រួលរវាងមជ្ឈឹមនិងមូលដ្ឋានបានជួយឲ្យវៀតណាមជំនះពុះពារលើជំងឺរាតត្បាតសកល Covid-19 ព្រមទាំងបង្កលក្ខណៈ សម្រាប់វៀតណាមបើកសេដ្ឋកិច្ចឡើងវិញមុនប្រទេសផ្សេងទៀតផង។

វិទ្យាស្ថានស្រាវជ្រាវ Brookings បានអះអាង ថាទោះបីប្រទេសវៀតណាម កំពុងប្រឈមនឹង បញ្ហាថ្មីៗជាច្រើនពីជំងឺសកល Covid-19 ក៏ដោយក៏ប៉ុន្តែគន្លងកំណើនដ៏រឹងមាំ និងការឆ្លើយ តបយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលបានធ្វើឱ្យវៀតណាមក្លាយជាចំណុចភ្លឺស្វាងខាងសេដ្ឋកិច្ចមួយនៃ​ពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម