Trending now

ពិធីអុជធូបនិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកម្ពុជា

06:37 | 20/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែឧសភា នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បក្សភាគប្រចាំនៅកម្ពុជាបានរៀបចំពិធីអុជធូបដើម្បីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ១៨៩០/ ១៩ ឧសភា ឆ្នាំ ២០២០។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវៀតណាម លោក Vu Quang Minh អញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ VN+)

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវៀតណាម លោក Vu Quang Minh បានលើកច្បាស់ថាពីធីខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញក៏ជាឆ្នាំដែលប្រជាជនវៀតណាមបានប្រារព្ធពិធីបុណ្យដ៏សំខាន់និងមានប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដែរ ដូចជាពិធីរំលឹកខួបលើកទី៧៥នៃទិវាបដិវត្តខែសីហាប្រកបដោយជោគជ័យ (១៩ សីហា ឆ្នាំ១៩៤៥/១៩ សីហា ឆ្នាំ ២០២០) ពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ១៩៣០/ ៣ កុម្ភៈ ឆ្នាំ២០២០) និងពិធីរំលឹកខួប ៤៥ នៃទិវាបង្រួបបង្រួមជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥ / ៣០ មេសា ឆ្នាំ ២០២០) ។

បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងតំណាងស្ថាប័នបេសកកម្មប្រចាំនៅកម្ពុជាក៏បានចូលរួមក្នុងពិធីដុតធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានសង្កត់ធ្ងន់ថាដោយមានបាវចនាថា“ ប្រយុទ្ធប្រឆាំងជំងឺឆ្លងប្រដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមមានមោទនភាពក្នុងការទប់ស្កាត់នឹងជំងឺនេះហើយក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមតិសាធារណៈអន្តរជាតិផងដែរ។

ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ VN+)

តាងនាមបក្សភាគ លេខាគណៈកម្មាធិការបក្សកម្ពុជា បានកោតសរសើរដល់ស្ថាប័ននិងអង្គភាពអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជាបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំនះពុះពាររាល់ការលំបាកហើយទន្ទឹមនឹងនោះក៏រួមចំណែកជួយ សហគមន៍ប្រជាជនកម្ពុជាដើមកំណើតវៀតណាម ក៏ដូចជាប្រជាជនកម្ពុជាទាំងសម្ភារៈនិងស្មារតីក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកលនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន