Trending now

អាណិកជននៅឯបរទេសបានប្រារព្ធខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ

10:46 | 19/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំដើម្បីរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ។

លោក Vo Tuan Ngoc ទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

លោក ស៊ីជី (Sym Chi) ប្រធានសមាគមខ្មែរ - វៀតណាមបានថ្លែងសុន្ទរកថាដើម្បីរំលឹកឡើងវិញនូវចំណុចសំខាន់ៗនៃជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញដោយរំលេចនូវការលះបង់និងការបរិច្ចាគដ៏ធំធេងពេញមួយជីវិតរបស់លោកអ៊ុំហូចំពោះជោគជ័យនៃបដិវត្តវៀតណាម។

ប្រធានសមាគមខ្មែរ - វៀតណាមក៏បានបញ្ជាក់ផងដែរថាអាណិកជននៅកម្ពុជាតែងតែឆ្ពោះទៅរកស្រុកកំណើតនិងប្រទេសរបស់ខ្លួនដែលបានចូលរួមវិភាគទានយ៉ាងជាក់លាក់ក្នុងសង្គ្រាមដើម្បីជួយសង្គ្រោះនិងកសាងប្រទេសវៀតណាមទាំងមូលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានហូជីមិញ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងឱកាសនេះលោក Vo Tuan Ngoc ទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាមនៅឯបរទេសដែលបានឆ្លងកាត់ការលំបាកនិងឧបសគ្គនានាដើម្បីរួមចំណែកយ៉ាងសំខាន់សម្រាប់ប្រទេសជាតោជាពិសេសក្នុងការពូនជ្រុំនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពៅរវៀតណាម - កម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំ

តំណាងស្ថានទូតវៀតណាមបានសម្តែងនូវគោលបំណងថាអាណិកជននៅកម្ពុជាបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកស្ទួយជីវភាពរស់នៅ និងធ្វើឲ្យជាក់ស្តែងនូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញថា“ មនុស្សគ្រប់រូបមានអាហារសម្រាប់បរិភោគ គ្រប់គ្នាៗក៏ទទួលបានការអប់រំ” ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vovdulich.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ