Trending now

ខេត្ត Quang Ninh ជម្រុញផលិតកម្ម-ឧស្សាហកម្មក្នុងបរិបទនៃការីករាលដាលនៃជំងឺឆ្លងសកលកូវីដ១៩

14:14 | 11/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ផលិតកម្ម-ឧស្សាហកម្មត្រូវបានគេចាត់ទុកថាជាចំណុចស្នូលមួយដើម្បីរក្សាសន្ទុះកំណើនរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្ត Quang Ninh តាមទិសដៅសមស្របទៅនឹងការវិវត្តន៍ជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ១៩។

ស្ពាន Cua Luc ១ និង ៣ ដែលជាគម្រោងចរាចរណ៍ដ៏សំខាន់ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅខេត្ត Quang Ninh (រូបថត៖ vov)

ក្នុងគំនូរទូទៅនៃការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត Covid-19 ខេត្ត Quang Ninh នៅតែមានតំបន់ភ្លឺស្វាងក្នុងវិស័យផលិតកម្ម-ឧស្សាហកម្មហើយនេះក៏ជាតំបន់មួយក្នុងចំណោមតំបន់រក្សាសន្ទុះកំណើននិងមានរចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយស្ថិរភាពផងដែរ។

ការផ្ទុះជំងឺរាតត្បាត Covid-19 បានបណ្តាលឱ្យវិស័យធ្យូងថ្មដែលជាវិស័យមួយ ដ៏សំខាន់សម្រាប់ខេត្ត Quang Ninh ត្រូវប្រឈមនឹងការលំបាកជាច្រើន នៅពេលដែលខេត្តនេះត្រូវតែរក្សាបានទាំងផលិតកម្ម-អាជីវកម្មផង និងធានាសុវត្ថិភាពនិង សុខភាពសម្រាប់កម្មកររាប់ម៉ឺននាក់ផង។ ឆ្លងកាត់រាល់ការលំបាក សម្ព័ន្ធក្រុម ហ៊ុនឧស្សាហកម្មធ្យូងថ្មនិងរ៉ែជាតិវៀតណាមបានរៀបចំផែនការទាន់ ពេលវេលា ដើម្បីទប់ទល់និងបង្កើនផលិតកម្មក្នុងល្បឿនខ្ពស់បំផុត។

ទន្ទឹមនឹងនេះដែរ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនិងរ៉ែជាតិវៀតណាមនៅតែអនុវត្តនូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលបានកើតឡើងនិងឆ្លងរាលដាលក្នុងសហគមន៍ ព្រមទាំងការពារសុខភាពកម្មករផងដែរ។ លោក Nguyen Manh Tuong ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនិងរ៉ែជាតិវៀតណាម បានវាយតម្លៃថា « ស្ថានភាពនៃជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលដោយផ្ទាល់ដល់លទ្ធផល អាជីវកម្ម និងកែលម្អនូវល័ក្ខខ័ណ្ឌធ្វើការក៏ដូចជាលើកកំពស់ជីវភាពរស់នៅរបស់ពលករ។ ទោះជាយ៉ាងណាក៏ដោយតាមរយៈលទ្ធផលនៃត្រីមាសទី១នៃឆ្នាំនេះ យើងបានអះអាងថាមានប្រសិទ្ធិភាពល្អក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដោយអាស្រ័យលើស្ថានភាពនៃការបញ្ជាណែនាំយ៉ាងប្តូរផ្តាច់ពីថ្នាក់គ្រប់គ្រងដើម្បីអនុវត្តក្នុងលក្ខខណ្ឌជាក់ស្តែង។ យើងខ្ញុំសម្រេចបាននូវគោលដៅទាំងពីរ ពោលគឺសន្ទស្សន៍ផលិតកម្ម-អាជីវកម្មជាមូលដ្ឋាន និងមានសន្ទស្សន៍ផ្សេងៗទៀតលើសពីគោលដៅដែលបានកំណត់ផងដែរ»។

ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 វិស័យទេសចរណ៍សេវាកម្ម ដែលធ្លាប់ជាវិស័យសេដ្ឋកិច្ចបំព្រួញមួយរបស់ខេត្ត Quang Ninh អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក៏ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែដោយ សារតំបន់ឧស្សាហកម្មនៅតែរក្សាសន្ទុះកំណើននិងវិស័យកសិក-រុក្ខ-ជលផលនៅតែប្រកបដោយស្ថិរភាព ខេត្ត Quang Ninh ក៏រក្សាបាននូវផលិតផលសរុបក្នុងតំបន់ (GRDP - Gross regional domestic product) ក្នុងអត្រា ៧,២% ដែរ។ ក្នុង បរិបទដែលជំងឺរាតត្បាតនៅតែវិវត្តន៍ដ៏ស្មុគស្មាញនោះ ក្នុងត្រីមាសទី ២ និងទាំងពេញឆ្នាំ ២០២០ ខេត្ត Quang Ninh បានកំណត់ថាវិស័យឧស្សាហកម្មនិងសំណង់នៅតែដើរតួនាទីដ៏សំខាន់ក្នុងបំពេញបន្ថែមឲ្យវិស័យទេសចរណ៍និងសេវាកម្ម។

វិធានការប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងត្រូវបានអនុវត្តយ៉ាងតឹងរឹងដើម្បីការពារសុខភាពពលករនិងធ្វើឱ្យផលិតកម្មមានស្ថេរភាព (រូបថត៖ vov)

ក្នុងនោះវិស័យធ្យូងថ្មនឹងធ្វើការកែសម្រួលបរិមាណផលធ្វើអាជីវកម្មធ្យូងថ្មក្នុងឆ្នាំ ២០២០ ឲ្យសម្រេចបាន ពី ៤០,៥ លានតោនកើនឡើងទៅយ៉ាងតិច ៤១ លានតោន ព្រមទាំងធានានូវការផ្គត់ផ្គង់និងគុណភាពធនធានឲ្យបានគ្រប់គ្រាន់ សម្រាប់រោងចក្រថាមពលឧណ្ហអគ្គិសនី ដើម្បីទទួលបានទិន្ទផលអគ្គិសនីកើន ឡើងរហូតដល់ ៣៨,៦ ពាន់លានគីឡូវ៉ាត់ម៉ោង (kWh)។ ពិតណាស់ថាដើម្បីសម្រេចចបាននូវគោលដៅទាំងនេះ ខេត្ត Quang Ninh បានបង្កលក្ខណៈអំណោយផលជាអតិបរិមា ព្រមទាំងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយវិស័យធ្យូងថ្មដើម្បីផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងនានាផងដែរ។ ​​លោក Ngo The Phiet ប្រធានក្រុមហ៊ុនធ្យូងថ្ម Nui Beo បានឲ្យដឹងថា៖ «ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សក្នុងសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម និងខេត្ត Quang Ninh បានបញ្ជាណែនាំយ៉ាងដិតដល់ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយការងារយ៉ាងឆាប់រហ័ស ជាពិសេសទាក់ទងនឹងការរៀបចំផែនការឃ្លាំងស្តុកធ្យូងថ្ម ការបោះចោលកាក់សំណល់ និងកែសំរួលផ្ទៃដីរអណ្តូងរ៉ែ។ យើងខ្ញុំកំពុងត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតការដ្ឋានធ្វើយន្តូបនីយកម្ម​បន្ថែម ទៀតនិងបង្កើនសមត្ថភាពផលិតកម្ម ក៏ដូចជារង់ចាំទទួលបានអាជ្ញាប័ណ្ណដើម្បីប្រមូលផ្តុំលើការធ្វើអាជីវកម្មនិងបង្កើនល្បឿនមុនរដូវខ្យល់ព្យុះនិងឆ្លើយតបនឹងតម្រូវការនូវបរិមាណផលដែលសម្ព័ន្ធក្រុមហ៊ុនប្រគល់ជូនផងដែរ។»

ខេត្ត Quang Ninh ក៏បានកំណត់ថាជំរុញដំណើការវិនិយោគនិងពង្រីកគម្រោងផលិតកម្ម ហើយដាក់ឲ្យដំណើរការរោងចក្រឧស្សាហកម្មកែច្នៃ កម្មន្តសាល និងបង្កលក្ខណៈងាយស្រួលសម្រាប់ការការនាំចេញទំនិញផងដែរ។ ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Quang Ninh បានសង្កត់ធ្ងន់ថា៖

«ដោយឈរលើស្មារតី គឺបង្កើតលក្ខណៈអំណោយផលបំផុតសម្រាប់សហគ្រាសដើម្បីអនុវត្តផលិតកម្មនិងអាជីវកម្ម តាមរយៈនោះបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះថវិការដ្ឋ។ មន្ទីរ ស្ថាប័នមូលដ្ឋាននិងកម្មាភិបាលនានា ត្រូវលើកកំពស់ ស្មារតីទទួលខុសត្រូវ សីលធម៌ការងារ ហើយពេលដែលទទួលខ្លឹកសារនៃ សំណើរនានាគឺត្រូវធ្វើភ្លាមៗ ធ្វើយ៉ាងឆាប់រហ័ស និងដោះស្រាយបែបបទរដ្ឋបាលឲ្យបានល្អ ក៏ដូចជាជម្រុញការដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មផងដែរ។

ក្តាប់ជាប់តាមការវិវឌ្ឍន៍នៃជំងឺឆ្លង រួមទាំងធ្វើការព្យាករណ៍និងវាយតម្លៃយ៉ាងដិតដល់ ខេត្ត Quang Ninh កំពុងកសាងសេណារីយ៉ូកំណើនសេដ្ឋកិច្ចផ្សេងៗពីគ្នា សម្រាប់វិស័យផ្នែកនិមួយៗ ដើម្បីដោះស្រាយបញ្ហាបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង និងរក្សាសេដ្ឋកិច្ច-សង្គមប្រកបដោយស្ថិរភាពផង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"