Trending now

វៀតណាមខិតខំប្រឹងប្រែងស្តារឡើងវិញនិងអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចសង្គមនាពេលឆាប់ៗ

16:16 | 05/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលនាខែមេសាឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាត្រូវសម្រេចឲ្យបាននូវគោលដៅទាំងពីរ ហើយធ្វើយ៉ាងមេចដើម្បីសម្រេចគោលដៅកំណើនជាចាំបាច់ទៀតផង” ដែលមិនអាចនិងមិនត្រូវបានអនុញ្ញាតិឱ្យរីកលូតលាស់ទាបពេក។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc

នាព្រឹកថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម​ Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលក្នុងខែមេសា និង ៤ខែ នៃឆ្នាំ ២០២០។ ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសា និង ៤ ខែកន្លងមក លោក Nguyen Xuan Phuc បានឲ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថាឆ្នាំនេះសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនអវិជ្ជមាន ៣% ។

ក្នុងបរិបទបែបនេះប្រទេសវៀតណាមមានគោលដៅចំនួនពីររួមមានការការពារសុខភាពប្រជាជនក្នុងរយៈពេលខ្លីជាភារកិច្ចសំខាន់ចម្បង ហើយទន្ទឹមនឹងនោះបន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

រដ្ឋាភិបាលបានចេញសេចក្តីណែនាំនិងដំណោះស្រាយជាច្រើនស្តីពីផលិតកម្មនិងអាជីវកម្ម ពន្យាពេលការបង់ពន្ធ សន្តិសុខសង្គម និងសេចក្តីណែនាំផ្សេងទៀតស្តីពីការធានាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ ហេតុដូច្នេះសេដ្ឋកិច្ចមិនបបានបែកបាក់និងនៅតែ កើនឡើងដល់ ៣,៨២% បើធៀបនឹងរយៈពេលដូចគ្នា។

ស្មារតីនៃការស្តារឡើងវិញនិងការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចសង្គមគឺជាតម្រូវការបន្ទាន់នៃសេដ្ឋកិច្ចសហគមន៍និងប្រជាជននៅទូទាំងប្រទេស លោក Nguyen Xuan Phuc មានប្រសាសន៍ថាចាំបាច់ត្រូវផ្តោតលើអាទិភាពដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ លើសពីនេះទៀតត្រូវជំរុញការអភិវឌ្ឍដើម្បីរក្សាល្បឿនចាំបាច់នៃការអភិវឌ្ឍប្រទេស។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យសមាជិករដ្ឋាភិបាលពិភាក្សាពីវិធានការនានាដើម្បីសម្រេចបានគោលដៅកំណើនខ្ពស់ជាងអត្រា ២,៧% ដែលកំណត់ដោយ IMF និងពិភាក្សាអំពីការកែតម្រូវគោលដៅរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២០ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់