Trending now

និស្សិតវៀតណាម្នាក់រៀននៅប្រទេសអង់គ្លេសបានបញ្ជូនការរំជួលចិត្ត តាមរយៈ កម្រងគំនូរឱ្យគូរអំពី ជីវភាពរស់នៅនិងសកម្មភាព ក្នុងទីកន្លែងដាច់ឲ្យនៅដាច់ដោយឡែកពីគេ ក្

11:53 | 17/04/2020 (បកប្រែដោយឌីណា)

យុគសម័យ -យុវជន Tang Quang ជានិស្សិតវៀតណាមម្នាក់ កំពុងរៀនឯនៅបរទេស បន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល ១៤ ថ្ងៃ នៅសាលាយោធានៃតំបន់យោធាភូមិភាគទី ៧ - ទីក្រុង Ho Chi Minh បានគូរកម្រងគំនូរអំពី ជីវភាពរស់នៅនិងសកម្មភាព ក្នុងទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ កម្រងគំនូរនេះបានផ្សយលើបណ្តាញសង្គម Facebook និងទទួលការកោតសរសើរជាច្រើន ពីព្រោះភាពជាក់ស្តែងនិងទឹកចិត្តរបស់ Tang Quang ជាមួយមន្រ្តីនិងនិយោជិក ដែលធ្វើការនៅក្នុងទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

យុវជន Tang Quang ជានិស្សិតវៀតណាមម្នាក់ កំពុងរៀនឯនៅបរទេស បន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល ១៤ ថ្ងៃ នៅសាលាយោធានៃតំបន់យោធាភូមិភាគទី ៧ - ទីក្រុង Ho Chi Minh ។ ( រូបថត៖ FBNV)

យុវជន Anh Tang Quang បានគូរកម្រងគំនូរដ៏គួរឱ្យចាប់អារម្មណ៍ ពណ៌នាអំពី ជីវភាពរស់នៅនិងសកម្មភាព ក្នុងទីកន្លែង​ដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅទីក្រុង Ho Chi Minh នៅពេលដែលយុវជនរូបនេះបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយបានអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅសាលាយោធានៃតំបន់ភូមិយោធាទី ៧ ក្នុងរយៈពេល ១៤ ថ្ងៃ

យុវជន Anh Tang Quang បានបើកកម្រងនេះ ដោយគំនូរ​គួរឱ្យស្រលាញ់ដែលមានចំណងជើងថា "បន្ទាប់ពីប៉ុន្មានថ្ងៃពិសារនិងដេក ខ្ញុំបានអង្គុយ និងគូរកម្រងគំនូរនេះដែលពណ៌នាអំពីជីវភាពរស់នៅ​ និងសកម្មភាពក្នុងអំឡុងពេលដ៏ពិសេស នៅក្នុងជីវិតរបស់ខ្ញុំ" ។

គំនូរជាច្រើនបានកត់ត្រាសកម្មភាពរបស់ យុវជន Anh Tang Quang មិត្តរួមបន្ទប់របស់គាត់ និងទាហាន វេជ្ជបណ្ឌិតក្នុងកំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ បន្ទាប់ពីបង្ហោះនៅលើបណ្តាញសង្គម កម្រងគំនូរនេះទទួលបានការកោតសរសើរជាច្រើន ពីសហគមន៍អ៊ីនធើណិត។

ផ្ទាំងគំនូរគូរទាហាន Huynh Duong (រូបថត៖ FBNV ) ។ ក្នុងអំឡុងពេល ១៤ ថ្ងៃ នៅទីកន្លែងដាច់ឲ្យនៅដាច់ដោយឡែកពីគេ ដោយមានការសង្កេតយ៉ាងល្អិតល្អន់និងទេពកោសល្យ យុវជន Anh Tang Quang បានរៀបរាប់រឿងរ៉ាវនៃជីវិតរស់នៅប្រចាំថ្ងៃ នៅទីកន្លែងដាច់ឲ្យនៅដាច់ដោយឡែកពីគេ រួមមានគំនូររាប់សិបផ្ទាំង ។

មួយថ្ងៃ ពីរដង គ្រូពេទ្យត្រួតពិនិត្យសុខភាព​មនុស្ស នៅទីកន្លែងដាច់ឲ្យនៅដាច់ដោយឡែកពីគេ និងបន្សល់ទុកនូវសុភមង្គលនិងទុក្ខសោកជាច្រើន។ ខ្ញុំ ”ភ័យស្លន់” ម្តង ព្រោះខ្ញុំស្ទើរតែក្លាយជា "ប្រុសក្តៅ" ភ្លេចផឹកទឹក ដូច្នេះ ខ្ញុំមានសីតុណ្ហភាព 37,5 អង្សាសេ។ ចាប់តាំងពីពេលនោះមក ខ្ញុំផឹកទឹក ៤ លីត្រ ក្នុងមួយថ្ងៃ» - យុវជន Anh Tang Quang បានចែករំលែក​គួរឲ្យស្រឡាញ់ ក្រោយគំនូរនីមួយៗ។

ហាង "ចាប់ហួយ Covy " យុវជន Tang Quang ចែករំលែកអំពីគំនូរនេះ ៖ "ខ្ញុំបានគូរគំនូរនេះដើម្បីប្រគល់ជូនឱ្យមិត្តភក្តិដែលរស់នៅ ២ ជាន់ នៅខាងក្រោមបន្ទប់របស់ខ្ញុំ ក្នុងឱកាសនៃការចាប់ផ្តើមធ្វើអាជីវកម្មលក់ទំនិញរបស់គាត់ ប៉ុន្តែត្រូវវិនាសទ្រព្យ ដោយការហាមលក់ដូរ ក្នុងទីកន្លងដាក់ដាច់ដោយឡែកពីគេ" ។

ពេលវេលាអាហារថ្ងៃត្រង់៖ រហូតដល់ពេលថ្ងៃត្រង់ត្រូវយកអាហារមួយធុងបន្ថែមទៀត បន្ទាប់ពី យកទៅកាន់ទៅបន្ទប់នីមួយៗ រង់ចាំ គេជ្រើសរើស។ នរណាម្នាក់ដែលមានតំរូវការពិសារអាហារបួស ឬប្រតិកម្មអាឡែហ្ស៊ីត្រូវបានកត់ត្រានិងថែទាំយ៉ាងហ្មត់ចត់។

"យើងទាំងអស់គ្នារៀននៅអឺរ៉ុបទុកសក់វែង ក្នុងរដូវរងារភ្លាមៗ ប៉ុន្តែវិលត្រឡប់មកទីក្រុង Ho Chi Minh អាកាសធាតុក្តៅ សក់របស់យើងខ្ញុំជ្រុះជាច្រើន។ ខ្ញុំបានយកធុងទៅ ដើម្បី​ទុក​សក់ជ្រុះ ហេតុដូច្នេះខ្ញុំមិនចាំបាច់បោសផ្ទះទេ" ។

កុមារ នៅទីន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ៖ នាព្រឹក ទាញវ៉ាលីនិងអង្គុយក្បែរបង្អួច ហាលខ្លួនយកពន្លឺព្រះអាទិត្យផង មើលរឿងតុក្កតាផង។

នាពេលយប់ប្រចាំថ្ងៃ នៅខាងឆ្វេងគឺជាយុវជនក្មេងរៀននៅប្រទេសបារាំងឆ្លាតម្នាក់ដែលខិតខំរៀនសូត្រ។ នៅខាងស្តាំគឺជាអាណិកជនវៀតណាម នៅប្រទេសអាល្លឺម៉ងម្នាក់ កំពុងល្បីឈ្មោះ នៅគេហទំព័ចូលចិត្តប្រុសអាស៊ី។ យុវជនអាណិកជនរូបនេះក៏ចេះនិយាយ ៦ ភាសា ស្ទាត់ភាសាអង់គ្លេសនិងអាល្លឺម៉ង់ដូចជានិយាយភាសាវៀតណាម។

មុនពេលចាកចេញពីទកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគែ “អ្នកទាំងអស់គ្នាបានថ្លែងអំណរគុណនិងជូនឲ្យទាហាន វេជ្ជបណ្ឌិត សំបុត្រអំណោយតូចៗ” យុវជន Anh Tang Quang បានចែករំលែក។

បន្ទាប់ពីចែកម្ហូបអាហារដល់បន្ទប់នីមួយៗ ទាហានបានប្រមូលទុកឲ្យមានសណ្តាប់ធ្នាប់។ ការងារនេះពិបាក អាកាសធាតុ នៅទីក្រុងHo Chi Minh ក្តៅនិងក្តៅ។ ប៉ុន្តែមិនដែលមាននរណាបានឃើញទាហានរអ៊ូរទាំទេ។ សូម្បីតែ ទាហានបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនជូនដល់បន្ទប់នីមួយៗ ដើម្បីទូរស័ព្ទនៅពេលពួកគេត្រូវការជំនួយ។ មនុស្សគ្រប់គ្នាដែលនៅទីកន្លែងដាច់ឲ្យនៅដោយឡែកពីគ្នាក៏ចូលចិត្តទាហានដែរ។

កម្រងគំនូរពណ៌នាអំពីជីវិតក្នុងទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេរបស់ ” យុវជន Anh Tang Quang ជាពិតប្រាកដ និងរស់រវើកដែលបញ្ជូនការរំជួលចិត្តអោយនិស្សិតវៀតណាម ដែលរៀននៅឯបរទេជាច្រើន រៀបចំខ្លួនសម្រាប់ការវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្នុងពេលជាមួយគ្នានេះ "វាយបំបែក" ការព្រួយបារម្ភ គ្មានមូលដ្ឋានអំពីស្ថានភាពនៃទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងប្រទេសវៀតណាម ដូចជាព័ត៌មានមិនត្រឹមត្រូវមួយចំនួននៅលើបណ្តាញសង្គម។

យុវជន Anh Tang Quang សរសេរនៅលើហ្វេសប៊ុកថា“ ជីវិតពិតជាប្លែកៗ ណាស់ មានរឿងមិនរំពឹងទុក ប៉ុន្តែមានអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន។ យើងខ្ញុំត្រលប់មកស្រុកកំណើតវិញ ដែលសុទ្ធសឹងតែមានបំណងចង់ជួបជុំជាមួយក្រុមគ្រួសារយ៉ាងឆាប់រហ័ស។ ឆ្លងកាត់ពេលវេលាដែលរស់នៅទីកន្លែងនេះពិតជាស្រស់ស្អាត និងមិនអាចបំភ្លេចបាន។ មនុស្សគ្រប់គ្នាបានរំជួលចិត្ត មុនពេលចាកចេញទីកន្លែងដាក់ឲ្យដាច់ដោយឡែកពីគេ។ មនុស្សរាល់គ្នាមានបន្ថែមមិត្តភាពស្រស់ស្អាត និងមានសេចក្តីស្រឡាញ់ចំពោះជីវិតនិងមនុស្សល្អ ៗ នៅជុំវិញ” ./.


(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ