Trending now

EVFTA - ទោះជាទីផ្សារថ្មីជួបការលំបាកក៏ដោយ ប៉ុន្តែនឹងទទួលបាននូវតម្លាភាពនិងលក្ខណៈអំណោយផលជាច្រើន

15:09 | 12/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) ត្រូវបានសភាអ៊ឺរ៉ុបអនុម័តជាផ្លូវការ ហើយរំពឹងថានឹងចូលជាធរមាននៅខែកក្កដាខាងមុខនេះ។ នេះគឺជាឱកាសដ៏សំខាន់ ដើម្បីបង្កើនចំណែកទីផ្សារសម្រាប់ផលិតផលនិងអង្គភាពអាជីវកម្មវៀតណាមឈានទៅកាន់ទីផ្សារអឺរ៉ុប។

លោកស្រី Nguyen Thi Thu Trang នាយិកាមជ្ឈមណ្ឌល WTO និងសមាហរណកម្មនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) (រូបថត៖ taichinhdientu.vn)

សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំនិងទាក់ទាញមួយ ដែលមានប្រទេសសមាជិកចំនួន ២៧ និងមានចំនួនប្រជាជនប្រមាណ ៥០០ លាននាក់ ផលិតផលក្នុងស្រុកសរុបមានប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបនៅសកលលោក និងការទិញទំនិញសម្រាប់មនុស្សម្នាក់ប្រមាណ ៣២.៧០០ ដុល្លារអាមេរិក/ឆ្នាំ។ យោងតាមលោកស្រី Nguyen Thi Thu Trang នាយិកាមជ្ឈមណ្ឌល WTO និងសមាហរណកម្មនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថាដោយមានការរៀបចំល្អ ហើយអង្គភាពអាជីវកម្មវៀតណាមក៏មានការយល់ដឹងល្អបង្គួរដែរ ហេតុដូច្នេះការទាញយកឱកាសនិងដោះស្រាយបញ្ហាប្រឈមអាចស្ថិតក្រោមការគ្រប់គ្រង។ប៉ុន្តែយោងតាមការសន្យារបស់កិច្ចព្រមព្រៀង EVFTA លិតផលទាំងអស់សុទ្ទសឹងតែមានការកំណត់ខុសៗគ្នាស្តីពីរបាំងបច្ចេកទេស គុណភាពនិងប្រភពដើម ​រួមទាំងបទប្បញ្ញត្តិក្នុងវិស័យពាណិជ្ជកម្ម វិធានការធ្វើអនាម័យនិងសុវត្ថិភាពស្បៀងអាហាររបស់សហភាពអឺរ៉ុប នឹងធ្វើឲ្យជួបការលំបាក ដើម្បីអនុវត្តតាមផងដែរ។

លោកស្រី Nguyen Thi Thu Trang ក៏បានមានប្រសាសន៍ថាតាម រយៈការទាក់ទងនិងការផ្លាស់ប្តូរជាមួយសហគ្រាសមួយចំនួន និងវិស័យជំនាញនាំចេញសកិផល ផ្លែឈើជាដើម គឺកំពុងមានឧត្តមភាពនិងឱកាសបើកទីផ្សារទៅកាន់ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបដោយអាស្រ័យទៅលើកិច្ចព្រមព្រៀង EVFTA។ ពិតណាស់ថា អង្គភាពអាជីវកម្មអាចឆ្លើយសំណួរដោយភាពម្ចាស់ថាតើខ្លួនមានបំណងចង់នាំចេញទៅសហភាពអឺរ៉ុបដែរឬទេ ហើយគេនឹងដឹងពីរបៀបធ្វើដើម្បីបំពេញតាមលក្ខខណ្ឌទាំងនោះផងដែរ។ លក្ខខណ្ឌមានភាពលំបាកប៉ុន្តែ តម្លាភាពគឺជាគុណសម្បត្តិ ជាពិសេសនៅពេលដែលអង្គភាពអាជីវកម្មវៀតណាមកំពុងស្វែងរកទីផ្សារថ្មី ខណៈដែលទីផ្សារបែបប្រពៃណីនិងងាយស្រួល ដូជជាប្រទេសចិនគឺកំពុងជួបការលំបាក​ដោយមិនមែនដៃគូណាមួយរបស់វៀតណាម សុទ្ធតែដឹងអំពីបញ្ហានេះទេ។

យោងតាមកិច្ចព្រមព្រៀង ​​EVFTA ក្រុមមុខទំនិញមួយចំនួននឹងត្រូវបានបើកទីផ្សារ ដោយការកាត់បន្ថយពន្ធ ដូចជាជលផល អង្ករ កសិផល ចិញ្ចឹមសត្វ ឬផលិតផលព្រៃឈើ។ តាមនោះ នៅពេល EVFTA ចូលជាធរមាន នោះនឹងលុបចោលប្រភេទពន្ធចំនួន ៥០% លើជលផល និងប្រភេទពន្ធ ៥០%​នៅសេសសល់ នឹងមានដំណើរការកាត់បន្ថយក្នងរយៈពេលពី ៣ ទៅ ៧ ឆ្នាំបន្ទាប់ទៀតផងដែរ។ រីឯសម្រាប់ត្រីស្រការរំអិលនឹងត្រូវបានកាត់បន្ថយការយកពន្ធពី ៦,៨% នាពេលបច្ចុប្បន្ន នឹងថយចុះមកត្រឹម ០% ក្នុងឆ្នាំទី៣។ ចំពោះមុខទំនិញផ្សេងៗវិញដូចជាបន្លែ នឹងមានប្រភេទពន្ធ ៥២០/៥៥៦ នឹងថយចុះដល់ត្រឹម ០% ជាភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមានផងដែរ។

សម្រាប់មុខទំនិញរួមមានបន្លែ ផ្លែឈើស្រស់និងកែច្នៃទឹកផ្លែឈើ ផ្កាស្រស់ កាហ្វេ ម្រេច ស្វាយចន្ទីនិងទឹកឃ្មុំធម្មជាតិ ត្រូវបានលុបចោលភ្លាមៗ (រូបថត៖ nguoitieudung.com.vn)

ម្យ៉ាងវិញទៀត លោកស្រី លោកស្រី Nguyen Thi Thu Trang បានវាយតម្លៃថាការនាំចេញអង្ករនឹងមានគុណសម្បត្តិជាច្រើននៅពេលដែលសហភាពអឺរ៉ុបចំណាយកូតាសរុបចំនួន ៨០.០០០ តោនក្នុងមួយឆ្នាំ សម្រាប់អង្ករកិន អង្ករមិនទាន់កិន និងអង្ករក្រអូប។ សម្រាប់មុខទំនិញរួមមានបន្លែ ផ្លែឈើស្រស់និងកែច្នៃទឹកផ្លែឈើ ផ្កាស្រស់ កាហ្វេ ម្រេច ស្វាយចន្ទីនិងទឹកឃ្មុំធម្មជាតិ ត្រូវបានលុបចោលភ្លាមៗ។ រីឯវិស័យចិញ្ចឹមសត្វនឹងមានចំនួន ៥៩,៩៥% នៃប្រភេទពន្ធលើផលិតផលសត្វរស់នឹងថយចុះត្រឹម ០% នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមានផងដែរ។

លើកពីនេះទៅទៀត លោកស្រី Nguyen Thi Thu Trang ក៏បានអះអាងថាដើម្បីទាញយកផលប្រយោជន៍ពីឧត្តមភាពនៃវិស័យនាំចេញផលិតផលកសិកម្មទៅកាន់បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប សហគ្រាសវៀតណាមចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើអាជីវកម្មរបស់ខ្លួន និងរៀបចំផែនការផែនអាជីវកម្មដោយភាពម្ចាស់ការសម្រាប់រយៈពេលមធ្យមនិងវែងផងដែរ។ ក្រៅពីនេះ ត្រូវលើកកម្ពស់សមត្ថភាពក្នុងការប្រកួតប្រជែងដោយឥតឈប់ឈរ ព្រមទាំងស្វែងរកឱកាសសហការជាមួយដៃគូបរទេស ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន