Trending now

រដូវប្រមូលផលខ្ទឹមសនៅស្រុក Ly Son ខេត្ត Quang Ngai

07:27 | 04/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- នៅដើមខែមីនាដែលគឺជាពេលវេលា ខ្ទឹមស Ly Son (ខេត្ត Quang Ngai) ឈានចូលរដូវប្រមូលផល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅទូទាំងស្រុកកោះ Ly Son ពោរពេញទៅដោយក្លឹននៃខ្ទឹមសដែលជាកសិផលពិសេសនៃតំបន់ និងបានចាត់ទុកដូចជា “មាសពណ៌ស”

បន្ទាប់ពីការដាំដុះអស់រយៈពេលជាង ៤ ខែ មកដល់ពេលនេះកសិករនៅស្រុកកោះ Ly Son កំពុងប្រមូលផលខ្ទឹមស។ ឆ្នាំនេះ ការប្រមូលខ្ទឹមសបានជាច្រើនសន្ធឹក។ ដូច្នេះបងប្អូនកសិករ​នរណា​ក៏​សប្បាយរីករាយណាស់។

កុមារនៅលើស្រុកកោះ Ly Son ក៏បានឆៀតពេលឈប់សម្រាក ដើម្បីជួយគ្រួសាររបស់ពួកគេប្រមូលផលខ្ទឹមស។

មើមខ្ទឹមសមានតែមួយកំពឹសគត់ (គេធ្លាប់ហៅខ្ទឹមសឯកោ ) មានតម្លៃសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែ​ខ្ទឹមសនេះមានចំនួនតូច នៅវាលស្រែ។

ក្នុងអំឡុងពេលរវាងរដូវ​ត្រជាក់និងរដូវ​ផ្ការីកក្នុងឆ្នាំនេះស្រុកកោះ Ly Son ទាំងមូលបានដាំដុះខ្ទឹមសលើផ្ទៃដីទំហំ ៣២០ ហិកតា។ យោងតាមប្រជាជនរស់នៅកោះនេះបានឲ្យដឹងថា ឆ្នាំនេះអាកាសធាតុល្អសម្រាប់ការដាំដុះខ្ទឹមស។ ដូច្នេះផលខ្ទឹមសសរុបទទួលបាន 0,៨ តោន / ហិកតា។ បច្ចុប្បន្ន តម្លៃខ្ទឹមសស្រស់មានតំលៃប្រហែលពី ៤ ម៉ឺន - ៥ ម៉ឺន ដុង / គីឡូក្រាម ខ្ទឹមស្ងួតមានតំលៃប្រហែល ៩ ម៉ឺន ដល់ ១០ ម៉ឺន ដុង / គីឡូក្រាម។

ដោយជាតិ​ដី​និង​អាកាសធាតុ នៅលើស្រុកកោះ Ly Son ដែលសមនឹងការដាំដុះ ខ្ទឹមស។ ដូច្នេះខ្ទឹមសនៅទីនោះ ក៏មានលក្ខណៈពិសេសប្លែកដែលគ្មានកន្លែងណាមាននៅឡើយទេ។ កសិផលនេះផ្តល់ប្រាក់ចំណូលសម្រាប់កសិករនៅស្រុកកោះ Ly Son ។ ហេតុដូច្នេះ មនុស្សជាច្រើនដែលបានចាត់ទុកខ្ទឹមសដូចថាជា“ មាសពណ៌ស” ។

ចាប់ពីដើម ខែមីនា ខ្ទឹមសបានឈានចូលរដូវប្រមូលផល។ លើកោះ Ly Son នៅគ្រប់ទិសទី យើងអាចឃើញខ្ទឹមស។

នៅរដូវប្រមូលផលខ្ទឹមស ផ្ទះនរណាក៏រវល់និង​កែច្នៃខ្ទឹមសជាបឋម ។

ខ្ទឹមសគឺជាដំណាំសំខាន់សម្រាប់បងប្អូនកសិករនៅលើកោះ Ly Son ប៉ុន្តែបច្ចុប្បន្នការលក់កសិកផលនេះមិនមានស្ថេរភាពទេ។​ កសិករភាគច្រើនរកទីផ្សារដោយផ្ទាល់ខ្លួន ដូច្នេះតម្លៃខ្ទឹមសនៅតែមិនខ្ពស់។ ដើម្បីជួយកសិករ ក្រៅពីកសាងពាណិជ្ជសញ្ញាខ្ទឹមស Ly Son ស្រុកនេះ​កំពុងកសាងគម្រោងការណ៍ ទាក់ទងជាមួយសហគ្រាស ដើម្បីប្រមូលទិញខ្ទឹមសរបស់កសិករ នាពេលខាងមុខនេះ។



(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ