Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាមបានផ្ញើលិខិតអបអរសាទរឆ្នាំថ្មី- ឆ្នាំ២០២០ ដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន

16:41 | 02/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុង ឱកាសដែលវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ាន និងជូនពរឆ្នាំថ្មី ២០២០ ។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានផ្ញើលិខិតអបអរសាទរឆ្នាំថ្មី- ឆ្នាំ២០២០ ដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន (រូបថត៖ thoidai.com.vn)

តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជូនពរឆ្នាំថ្មីដោយទទួលបាននូវសុខភាពសុភមង្គលនិងជោគជ័យគ្រប់ប្រការដល់ថ្នាក់ដឹកនាំនិងក្រុមគ្រួសាររួមទាំងប្រជាជនទាំងមូលក្នុងសហគមន៍អាស៊ានផងដែរ។ លិខិតនោះបានសរសេរថា“ ឆ្នាំ ២០២០ ត្រូវបានព្យាករណ៍ថាជាឆ្នាំដ៏លំបាកនិងបញ្ហាប្រឈមជាច្រើនដែលពិបាកប៉ាន់ស្មានទុកជាមុននៅក្នុងតំបន់និងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយរាល់ការលំបាកនិងបញ្ហាប្រឈមទាំងនេះនឹងមិនអាចរំខានយើងឆ្ពោះទៅខាងមុខដើម្បីសម្រេចបាននូវគោលដៅរួម៖ សហគមន៍អាស៊ានសាមគ្គីភាព ឯកភាព សន្តិភាព វិបុលភាពនិងអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសំរេចគោលដៅដូចពោលខាងលើនេះ អាស៊ានមួយ“ដែលតភ្ជាប់គ្នានិងបន្សាំដោយសកម្ម” គឺជាកត្តាសំខាន់ៗសម្រាប់យើងដើម្បីជំនះពុះពាររាល់ការលំបាកនិងបញ្ហាប្រឈមជាមួយគ្នា សំដៅកសាងអនាគតដ៏ល្អសម្រាប់ប្រទេសជាតិនិងសហគមន៍និងប្រជាជនក្នុងតំបន់” ផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានបានសង្កត់ធ្ងន់ទៀតថាក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមសង្ឃឹមថារួមសហការជាមួយបណ្តាប្រទេសដទៃអនុវត្តសកម្មភាពជាក់លាក់និងគំនិតផ្តួចផ្តើមនានា ព្រមទាំង ជម្រុញការតភ្ជាប់និងលើកកំពស់អត្តសញ្ញាណ ក៏ដូចជាលើកស្ទួយកិច្ចការបរទេសនិងធ្វើឲ្យប្រសិទ្ធភាពនូវសកម្មភាពរបស់អាស៊ានផងដែរ។ វៀតណាមមានបំណងទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីបណ្តាប្រទេសដទៃទៀតក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ។ យើងនឹងរួមដៃ កសាងនិងពូនជ្រុំសហគមន៍អាស៊ានដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់