Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើអោយសហភាពអឺរ៉ុបបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាមពង្រីកទីផ្សារ

22:55 | 05/08/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ៥ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោកស្រី Federica Mogherini ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងអនុប្រធាន EC តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោកស្រី Federica Mogherini (រូបថត៖ VGP/Quang Hieu)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកស្រី Federica Mogherini ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ដែលទើបបានភាគីទាំងពីរចុះហត្ថលេខា នាថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ភាគីទាំងពីរផងដែរ។

ចំណែកឯលោកស្រី Federica Mogherini បានសម្តែងនូវកិត្តយស ដែលមានដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ ថ្វីត្បិតតែរយៈពេលខ្លីក៏ដោយ។ លោកស្រី Federica Mogherini ក៏បានសម្តែងការរំពឹងទុករបស់លោកស្រីលើកិច្ចព្រមព្រៀង EVFTA និង EVIPA ដែលជាមូលដ្ឋានរឹងមាំសម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអទំនាក់ទំនងជាមួយ EU លើវិស័យសេដ្ឋកិច្ច វប្បធម៌ ពលកម្ម និងសន្តិសុខបណ្តាញជាដើម ដែលជាមូលដ្ឋានដ៏ល្អសម្រាប់សភាអឺរ៉ុបឆ្លងរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។

លោកស្រីក៏បានបញ្ជាក់ពីគោលជំហររបស់ EU ចំពោះបញ្ហាសមុទ្រខាងកើត ជាពិសេសត្រូវគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ។ លោកស្រីក៏បានអបអរសាទរវៀតណាមដែលនៅឆ្នាំខាងមុខនេះ បានកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ទន្ទឹមជាមួយគ្នានោះ សហភាពអឺរ៉ុបរំពឹងថានឹងសម្របសម្រួលកាន់តែមានប្រសិទ្ធិភាពជាមួយវៀតណាមនៅឆ្នាំក្រោយលើបញ្ហាក្នុងតំបន់និងអន្តរជាតិរួមទាំងជំរុញទំនាក់ទំនងទ្វេភាគី។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VGP/Quang Hieu)

អញ្ជើញជាការឆ្លើយតប នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពអឺរ៉ុបនាពេលកន្លងទៅ មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ហើយវៀតណាមនឹងជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងនេះនាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះរាល់ការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុបនិងរបស់លោកស្រីអនុប្រធានគណៈកម្មការអឺរ៉ុបផ្ទាល់ ចំពោះតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានបំណងចង់អោយទំនាក់ទំនង EU - អាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការវៀតណាម - EU ក្នុងក្របខ័ណ្ឌពហុភាគីនឹងត្រូវបានពង្រឹងនៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមស្វាគមន៍គោលជំហររបស់ EU ក្នុងការគាំទ្រដល់សេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត និងស្នើអោយ EU រក្សាគោលជំហរ ដោយយកច្បាប់អន្តរជាតិជាចម្បង ក្នុងនោះមាន UNCLOS ១៩៨២ ដោះស្រាយជំលោះដោយសន្តិវិធី រួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស