Trending now

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាន

14:27 | 08/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ចូលរួមក្នុងពិធីនេះ មានវត្តមានអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi, រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសជាសមាជិក រួមទាំងឯកអគ្គរដ្ឋទូតជាច្រើនរូបនៃគណៈប្រតិភូតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ានផងដែរ។

ប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi បានប្រគល់កូនសោនិមិត្តសញ្ញាដល់អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi (រូបថត៖ វៀតណាម +)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីថា នាថ្ងៃទី៨ខែសីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន បានប្រារព្ធពិធីបើកសម្ពោធដាក់អោយដំណើរការ អគារលេខាធិការដ្ឋានអាស៊ានថ្មី នៅទីក្រុងហ្សាកាតា(នៃប្រទេសឥណ្ឌូនេស៊ី) និងអបអរសាទរខួបលើកទី ៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo, អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi, រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកនិងឯកអគ្គរដ្ឋទូត - ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសអាស៊ាន ប្រចាំនៅឥណ្ឌូនេស៊ីផងដែរ។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

ថ្លែងនៅក្នុងពិធី លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើក សម្ពោធដាក់អោយដំណើរការនូវលេខាធិការដ្ឋានអាស៊ាននាពេលនេះ ដែលឆ្លុះបញ្ចាំងពីស្មារតីថ្មីរបស់អាស៊ានជាមួយនឹងនិមិត្តរូបបង្ហាញពីភាពរឹងមាំនិងការពឹងផ្អែកលើខ្លួនឯងរបស់អាស៊ាន ចំពោះមុខយុគសម័យថ្មីក្នុងតំបន់និងលើឆាកអន្តរជាតិ។

លោក Joko Widodo បានបញ្ជាក់ពីជោគជ័យរបស់អាស៊ានក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាពទាំងនៅក្នុងអាស៊ាននិងនៅជុំវិញពិភពលោក ដោយសង្កត់ធ្ងន់ទៅលើយថាទស្សន៍អភិវឌ្ឍន៍របស់អាស៊ានដែលនឹងរួមចំណែកជម្រុញកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ដូចគ្នា។ នាពេលនេះ ប្រធានាធិបតីឥណ្ឌូនេ ស៊ី បានប្រគល់កូនសោជានិមិត្តរូបដល់អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi។

អគារទីស្នាក់ការថ្មីនៃលេខាធិការដ្ឋានអាស៊ាន (រូបថត៖ vietnam +)

អញ្ជើញថ្លែងក្នុងពិធី លោក Lim Jock Hoi បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូនេស៊ីដែលបានចូលរួមចំណែកនិងសម្រួលដល់ការកសាងអគារ ក៏ដូចជាសកម្មភាពនានារបស់លេខាធិការដ្ឋានអាស៊ានផងដែរ។ លើកពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា ទីស្នាក់ការថ្មីនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីធ្វើអោយស៊ីជម្រៅថែមទៀត នូវការកសាងសហគមន៍អាស៊ាន តាមរយៈការបង្កើតឱកាសជួបប្រាស្រ័យជាច្រើនថែមទៀត ដើម្បីបំពេញនូវ សកម្មភាពនយោ បាយសេដ្ឋកិច្ចនិងសង្គម។

អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានថ្លែងថា បណ្តាប្រទេសអាស៊ាន បានក្លាយជាដៃគូមានទំនុកទុកចិត្តនៅក្នុងតំបន់ ហើយអាស៊ានបាននាំសមាជិកទាំងអស់អោយខិតមកជិតជាមួយគ្នា តាមរយៈជោគជ័យនិងបញ្ហាប្រឈមនានា ដើម្បីជំរុញការអភិវឌ្ឍរួមក្នុងតំបន់ទាំងមូល។

អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានគូសបញ្ជាក់ថា នេះគឺជាឱកាសមួយសម្រាប់សមាជិកទាំងអស់ ក្រឡែកមើលឡើងវិញនូវសមិទ្ធិផលនានានិងរួមគ្នាឆ្ពោះទៅអនាគត រួមកម្លាំងកាយចិត្ត ដើម្បីដំបូលរួមមួយ ដោយ “ឆ្ពោះទៅប្រជានិងយកប្រជាជនធ្វើជាមជ្ឈភាព”។ លោករូបនេះបានមានប្រសាសន៍ថា អាស៊ានសព្វថ្ងៃមានការផ្លាស់ប្តូរជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍ ដល់កិច្ចសហប្រតិបត្តិការនានារួមទាំងសម្រាប់តំបន់ទាំងមូលទៀតផង។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានដាក់ប្រអប់សារអនាគត នៅអគារទីស្នាក់ការថ្មីនៃលេខាធិការដ្ឋានអាស៊ាន (រូបថត៖ vietnam+)

នៅក្នុងពិធីនោះ តាងនាមលោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានបានដាក់ប្រអប់សារអនាគតនៅទីស្នាក់ការថ្មីនៃលេខាធិការដ្ឋាន ដែលជាកន្លែងរក្សាទុកនូវសារសម្រាប់អនាគតមេដឹកនាំអាស៊ាន ដើម្បីបង្ហាញពីការរំពឹងទុកនិងបំណងប្រាថ្នា អំពីអាស៊ានមួយនាពេលអនាគត។ សារនេះនឹងត្រូវប្រកាសនៅឆ្នាំ ២០៤២ ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាបង្កើតអាស៊ាន។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានប្រគល់ជូនលេខាធិការដ្ឋានអាស៊ានថ្មីនូវរូបគំនូរ “ប្ញស្សីមាសវៀតណាម” របស់វិចិត្រករ Bui Huu Hung ជាមួយអត្ថន័យនិមិត្តរូប ដើម្បីរួមនាំវប្បធម៌វៀតណាមមួយជ្រុង រួមបញ្ជូលជាមួយសហគមន៍អាស៊ាន “ ឯកភាពក្នុងភាពចម្រុះ” ផងដែរ។

សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី ៥២ នៃការបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩) បានធ្វើឡើងនៅថ្ងៃតែមួយនេះ ដែលជាព្រឹត្តិការណ៍ធំដំបូង ដែលបានធ្វើឡើងនៅក្នុងអគារទីស្នាក់ការថ្មីនៃលេខាធិការដ្ឋានអាស៊ាន៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ