Trending now

រយៈពេល ២៥ ឆ្នាំនៃ UNCLOS: វៀតណាមខិតខំប្រឹងប្រែងជានិច្ចក្នុងការការពារច្បាប់អន្តរជាតិ

17:06 | 27/07/2019 (យោងតាម vovworld.vn សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ឆ្នាំ ២០១៩ គឺជាឆ្នាំកត់សម្គាល់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដែលបានចូលជាធរមាននិងកត់សម្គាល់ រយៈពេល ២៥ ឆ្នាំ ដែលវៀតណាមបានផ្តល់សច្ចាប័ននិងការប្រគល់សច្ចាប័នអនុសញ្ញាដល់លេខាធិការដ្ឋានអង្គការសហប្រជាជាតិ (២៧ កក្កដា ១៩៩៤ - ២៧ កក្កដា ២០១៩)។

ចាប់តាំងពីបានចាប់បដិសន្ធិមក អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ បានរួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់អន្តរជាតិដ៏ពេញលេញមួយដែលកែសម្រូលនូវសិទ្ធិនិងកាតព្វកិច្ចរបស់ប្រទេសទាំងអស់ក្នុងការប្រើប្រាស់សមុទ្រ ការគ្រប់គ្រងធន ធានសមុទ្រក៏ដូចជាការអភិរក្សធនធានទាំងអស់នេះសម្រាប់មនុស្សជំនាន់ក្រោយ (ប្រភព: Maritime Issues)

ដោយត្រូវបានចាត់ទុកថាជា “រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ” អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមមាន ​​ ១៧ជំពូក, ៣២០ មាត្រានិងឧបសម្ព័ន្ធ ចំនួន៩ ដោយកំណត់យ៉ាងពេញលេញនូវច្បាប់របស់តំបន់ដែនសមុទ្រ ក៏ដូចជាសិទ្ធិនិង កាតព្វកិច្ចរបស់ប្រទេសទាំងអស់ ទោះបីជាមានសមុទ្រឬពុំមានសមុទ្រក៏ដោយ។ អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ចាប់បដិសន្ធិមក បានគូសសញ្ញានៃការបង្កើតក្របខ័ណ្ឌច្បាប់អន្តរជាតិពេញលេញ ដែលអាចកែសម្រួលនូវសិទ្ធិនិងកាតព្វកិច្ចរបស់ប្រទេសទាំងអស់ក្នុងការប្រើប្រាស់សមុទ្រ ការគ្រប់គ្រងធនធានទឹកនិងការអភិរក្សប្រភពធនធាននេះតែម្តង។​

ក្នុងនាមជាប្រទេសឆ្នេរសមុទ្រ ដែលឆ្នេរសមុទ្រមានប្រវែងជាង ៣.២៦០ គីឡូម៉ែត្រនិងកោះរាប់ពាន់់ទាំងធំទាំងតូច ក្នុងនោះមានទាំងប្រជុំកោះ Hoang Sa និង Truong Sa នោះ វៀតណាមមានអត្ថប្រយោជន៍ជាច្រើនដែលផ្សាភ្ជាប់ទៅនឹងសមុទ្រ។ ដោយយល់ដឹងពីសារៈសំខាន់របស់សមុទ្រ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចារសម្រាប់ចងក្រងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រតិបត្តិនូវអនុសញ្ញានេះ។ ពោល គឺ វៀតណាមតែងតែគាំទ្រគោលការណ៍និងគោលបំណងនៃអនុសញ្ញា ព្រមទាំងមានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីចូលរួមក្នុងការអនុវត្តអនុសញ្ញានេះផងដែរ។

អតីតឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Nga នៅឯកិច្ចប្រជុំលើកទី ២៧ នៃបណ្តាប្រទេសជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៧ (ប្រភព: AP)

ដោយគោលនយោបាយឥតងាករ៉េ តាមរយៈសន្តិវិធីដើម្បីដោះស្រាយជម្លោះនៅសមុទ្រ ហេតុដូច្នេះ វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអនុវត្តន៍អនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីដោះស្រាយជម្លោះ ស្តីពីការកំណត់ព្រំដែនសមុទ្រជាមួយបណ្តាប្រទេសជិតខាង ក្នុងនោះដែរ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ដើម្បីរកដំណោះស្រាយសមហេតុផល។

នៅក្នុងបរិបទដែលកើតមានឡើងជម្លោះយ៉ាងស្មុគស្មាញនាពេលថ្មីៗនេះនៅឯសមុទ្រខាងកើត ការគោរពនិងអនុលោមពេញលេញនូវអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺកាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ក្នុងតំបន់ជាក់ជាពុំខាន៕

(យោងតាម vovworld.vn សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(យោងតាម vovworld.vn សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម