Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅខេត្ត Quang Nam

07:13 | 29/07/2019 (ប្រភព៖ vovworld.vn)

ក្នុងឱកាស រំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា)នោះ នាថ្ងៃទី ២៧ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅខេត្ត Quang Nam។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី នៅខេត្ត Quang Nam (រូបថត៖ vnanet.vn)

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញ អុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធ នៃវិហារសក្ការបូជាយុទ្ធជនពលីភ្នំ Que ដែលជាទីកន្លែងមានផ្នូររបស់យុទ្ធជនចំនួន ៤០ រូប នៃកងអនុសេនាធំលេខ ១ កងវរៈសេនាតូចពិសេស លេខ ៤០៩ នៃកងយោធភូមិភាគីទី ៥ ដែលបានពលីជីវិតកាលពីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ១៩៦៩ នៅភ្នំ Que នៅពេលវាយប្រហារទៅលើមូលដ្ឋានរបស់កងពលតូចលេខ ១៩៦ របស់កងទ័ពអាមេរិក។

មុននេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវីវៈយុទ្ធជនចំនួន ៣០៩ រូប នៅភូមិ Phuong Nghe ឃុំ Que Phu ស្រុក Que Son។ នេះគឺជាភូមិមួយ ដែលមានចំនួនមនុស្សស្លាប់ច្រើនទី ២ នៅទូទាំងប្រទេសក្នុងការតស៊ូប្រឆាំងចក្រព័តអាមេរិក។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានផ្ញើសេចក្ដីតបស្នងសងគុណរបស់បក្ស រដ្ឋ និងប្រជាជនជូនចំពោះក្រុមគ្រួសារយុទ្ធជនពលីក្នុងភូមិ។ លោកនាយរដ្ឋមន្ត្រីបានអះអាងថា រាល់សមិទ្ធិផលរបស់ប្រទេសជាតិ ដែលទទួលបាននាបច្ចុប្បន្ននេះគឺមកពីការលះបង់របស់កុលបុត្រ កុលធីតានៃប្រទេសជាតិ ដែលក្នុងនោះមានវិវីបុរស យុទ្ធជនពលី និងប្រជាជនភូមិ Phuong Nghe ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស