យុគសម័យ- ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទានាពាណិជ្ជកម្ម EAEU- ASEAN ប្រតិភូបានវាយតំលៃខ្ពស់នូវតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ជាពិសសេតួនាតីឈានមុខក្នុងការជំរុញ ការធ្វើសមាហរណកម្មរវាង EAEU- ASEANផងដែរ។
នៅក្នុងក្របខ័ណ្ណនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg ប្រទេសរុស្សី ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តិទៅទីក្រុងម៉ូស្គ ដែលមានកិច្ចសន្ទានាពាណិជ្ជកម្មសម្ព័ន្ធសេដ្ឋកិច្ចអឺរុប-អាស៊ាន មានការចូលរួមរបស់តំណាងក្រសួង ស្ថាប័ននៃបណ្តាប្រទេសនៅទ្វីបទាំងពីរ។ តំណាងគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោក Hoang Quoc Vuong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមចូលរួម និងថ្លែងសន្ទុកថាក្នុងកិច្ចសន្ទានានេះផងដែរ។
ទិដ្ឋភាពនៃកិច្ចសន្ទនា (ប្រភព៖ nhan dan .com.vn)
នៅក្នុងកិច្ចសន្ទានានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong បានសង្ខេបពីប្រវត្តិសាស្រ្តនៃការបង្កើត និងអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន និងតួនាទីរបស់វៀតណាម ក្នុងសហគមន៍អាស៊ាន ទំនាក់ទំនងរវាងអាស៊ាន និង EAEU និយាយរួម ក៏ដូចជាទំនាក់ទំនងរវាងអាស៊ាន និង EAEU ដែលនិយាយដោយឡែក។
យ៉ាងណាមិញ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិង EAEU បានបង្កើតឱកាសមួយសម្រាប់វៀតណាមក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ានទាក់ ទងផ្ទាល់នឹងទីផ្សារនៃបណ្តាប្រទេសចំនួន ៥ ចំណុះសហភាព ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ទទួលបានប្រហែល ២,២ ពាន់ពាន់លានដុល្លារអាមេរិក។ ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានចូលជាធរមានកាលពីឆ្នាំ ២០១៦មក ការដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិង EAEU បានកើនឡើងគួរឱ្យ កត់សម្គាល់ដែលឈានដល់ជិត ៦,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ពោលគឺកើនឡើង ១០៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៦។
វៀតណាម និងសហភាពរុស្សី មានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគួគួរមានទំនុកទុកចិត្ត ដែលតែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ លើកកម្ពស់ឋានៈគ្នាទៅវិញទៅមក លើវេទិកាពហុភាគី និងលើតំបន់។
វៀតណាម ជាសមាជិកមួយដែលចូលរួមយ៉ាងសកម្មរបស់អាស៊ាន ព្រមទាំងជាប្រទេសដំបូងបង្អស់ ដែលបានចុះហត្ថលេខាជាមួយ EAEU វៀតណាម នឹងបន្តខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ដើម្បីឲ្យរុស្សី និង EAEU ពង្រីកទំនាក់ទំនង អភិវឌ្ឍន៍ទីផ្សារនៅអាស៊ាន។ តាមរយៈវៀតណាម EAEU និងបណ្តាប្រទេសជាសមាជិក នឹងមានឳកាសជំរុញបណ្តាសកម្មភាពពាណិជ្ជកម្ម និងវិនិយោគចូលក្នុងបណ្តាវិស័យដូចជា៖ កសិកម្ម ថាមពល ក្នុងសហគមន៍អាស៊ាន ផងដែរ៕
(បកប្រែដោយសំណាង)
មតិពីមិត្តអ្នកអាន