Trending now

ថ្នាក់ដឹកនាំធនាគារពិភពលោក (WB) ផ្ញើរជូននាយករដ្ឋមន្ត្រីនូវរបាយការណ៍ថ្មីៗស្តីពីសេដ្ឋកិច្ចនិងសង្គមវៀតណាម

17:30 | 06/06/2019 (បកប្រែ ដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី 5 ខែមិថុនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាជាមួយប្រធានធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione (doanhnghiepvn.vn)

ថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពជាមួយស្ថាប័នហិរញ្ញវត្ថុសំខាន់ៗនៅលើពិភពលោក ក្នុងនោះមានធនាគារពិភពលោក (WB)។ នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់វៀតណាមនាឆ្នាំ ២០១៨ បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងក្នុងបរិបទដែលស្ថានភាពពិភពលោកកាន់តែប្រែប្រួលយ៉ាងស្មុគស្មាញដោយឥតឈប់ឈរផងដែរ។ លោក Nguyen Xuan Phuc បញ្ជាក់យ៉ាងច្បាស់ថាវៀតណាមបន្តអភិវឌ្ឍឧស្សាហកម្មឆ្ពោះទៅរកបច្ចេកវិទ្យាខ្ពស់ ព្រមទាំងមានបំណងចង់ឲ្យធនាគារពិភពលោកនឹងផ្តល់ការប្រឹក្សានិងលើកយោបល់ដ៏ល្អដើម្បីរួមចំណែកដល់រដ្ឋាភិបាលវៀតណាមនៅក្នុងវិស័យនេះផងដដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបពិភាក្សាជាមួយប្រធានធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione (រូបថត៖ doanhnghiepvn.vn)

ថ្លែងទៅកាន់នាយករដ្ឋមន្រ្តីវៀតណាម ប្រធានធនាគារពិភពលោក លោក Ousmane Dione បានលើកឡើងពីបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយចំនួន ក្នុងនោះមានការគ្រប់គ្រងនិងការប្រើប្រាស់ដើមទុននៃធនាគារអន្តរជាតិសំរាប់ការស្តារឡើងវិញនិងអភិវឌ្ឍន៍ (IBRD) ដែលចំណុះក្នុងក្រុមធនាគារពិភពលោក។ ក្នុងឱកាសនេះដែរ លោក Ousmane Dione បានបញ្ជូនទៅនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាយការណ៍ថ្មីបំផុតស្តីពីបញ្ហាសេដ្ឋកិច្ច-សង្គមរបស់វៀតណាម ដែលធនាគារពិភពលោកទើបតែបញ្ចប់ជាស្ថាពរ តាមរយៈនោះរួមចំណែកដល់រដ្ឋាភិបាលវៀតពណាមដោយមានការវាយតម្លៃបន្ថែមទៀតអំពីទិសដៅអភិវឌ្ឍន៍នាពេលអនាគតផងដែរ៕

(បកប្រែ ដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: doanhnghiepvn.vn)

(បកប្រែ ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស