Trending now

ប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវាកងទ័ពជើងទឹកអាមេរិកធ្វើដំណើរឆ្លងកាត់ប្រជុកោះ Truong Sa

00:54 | 14/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងនាមជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងជាប្រទេសមួយនៅតាមបណ្តោយសមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ជាក់ស្តែងគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ តែម្តង។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ១៥ ខែកុម្ភៈ អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការការដែលនាវាកងទ័ពជើងទឹកអាមេរិកទើបបានឆ្លងកាត់ប្រជុំ កោះ Truong Sa នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “គោលជំហររបស់វៀតណាម អំពីបញ្ហាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការនៅសមុទ្រខាងកើតគឺច្បាស់លាស់ សមស្របទៅ នឹងច្បាប់អន្តរជាតិហើយត្រូវបានអះអាងជាច្រើនលើកច្រើនសារ។

ក្នុងនាមជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងជាប្រទេសមួយនៅតាមបណ្តោយសមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ស្របតាមរាល់បទ ប្បញ្ញត្តិនៃច្បាប់អន្តរជាតិគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

រាល់ការទាមទារដែនសមុទ្រនិងសកម្មភាពពាក់ព័ន្ធនានារបស់បណ្តាប្រទេសឆ្នេរសមុទ្រគួរស្របតាមច្បាប់របស់អន្តរជាតិដូចដែលបានចែងច្បាស់នៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ 1982 ។

ប្រទេសវៀតណាមបានស្នើឲ្យប្រទេសនានាបន្តរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព គោរពនិងអនុវត្តកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ យកច្បាប់ជាចម្បង នៅតាមតំបន់សមុទ្រនិងមហាសាគរ”៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ