Trending now

អង្គភាពអាជីវកម្មវៀតណាមនិងអាហ្សង់ទីនជំរុញឱកាសសហប្រតិបត្តិការ

00:54 | 14/05/2019

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីន លោក Mauricio Macri បានដឹកនាំប្រតិភូវិនិយោគនិងពាណិជ្ជកម្មអាហ្សង់ទីន ចូលរួមវេទិកាធុរកិច្ច វៀតណាម - អាហ្សង់ទីន ដោយសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម (VCCI) រៀបចំឡើង។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam និងតំណាងអង្គភាពអាជីវកម្មវៀតណាម - អាហ្សង់ទីនជាង ៣០០ នាក់។

ប្រធានាធិបតីសាធារណរដ្ឋអាហ្សង់ទីនលោក Mauricio Macri និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នៅក្នុងវេទិកាធុរកិច្ច វៀតណាម- អាហ្សង់ទីន (រូបថតៈ TTXVN)

អញ្ជើញថ្លែងនៅឯវេទិការនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថាវេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ និងជាកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យោងតាមលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ថា បច្ចុប្បន្ននេះ ការវិនិយោគរបស់អាហ្សង់ទិននៅវៀតណាម នៅតែមានកម្រិតតិចតួចបណ្ណោះ ខណៈដែលមានតែគម្រោងចំនួនបួនរបស់ប្រទេសអាហ្សង់ទីន ដែលបានវិនិយោគនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ជាពិសេសដល់វិនិយោគិនទាំងនោះ ហើយរំពឹងថានឹងមានគំរោងវិនិយោគបន្ថែមទៀតពីប្រទេសអាហ្សង់ទីន។ វៀតណាមប្តេជ្ញា បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសនិយាយរួម និងវិនិយោគិនអាហ្សង់ទីននិយាយដោយឡែក ធ្វើការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលយូរអង្វែងនៅវៀតណាម។

ចំពោះលោកប្រធានាធិបតី Mauricio Macri បាននិយាយថា សហគ្រាសអាហ្សង់ទីន ចង់ស្វែងរកទិសដៅតភ្ជាប់ជាមួយសហគ្រាសនានារបស់វៀតណាម ដើម្បីអាចសហការគ្នានិងឆ្ពោះទៅចែករំលែកផលប្រយោជន៍រួម។ អាហ្សង់ទីនមិនត្រឹមតែចង់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងស្វែងរកការអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម ទូរគមនាគមន៍ ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់ តាមរយៈការបង្កើតបណ្ឌិត្យសភា កីឡាបាល់ទាត់វៀតណាមផងដែរ។

តំណាងច្រើនរូបបានចូលរួមក្នុងវេទិកា (រូបថតៈ TTXVN)

“ដំណើរទស្សនកិច្ចលើកនេះរបស់យើងខ្ញុំគឺចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលចាប់ផ្តើមដោយបច្ចេកវិទ្យា ចំណីសត្វនិងកសិកម្ម ជាដើម។ ​​យើងខ្ញុំមិនគ្រាន់តែចង់លក់ផលិតផលកសិកម្មទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចង់អភិវឌ្ឍបច្ចេកទេសកសិកម្មទៀតផង។ ក្រៅពីនោះ យើងខ្ញុំក៏ចង់អភិវឌ្ឍន៍​វិស័យទូរគមនាគមន៍ថែមទៀត។ សូមជម្រាបថា ក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅនិងសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ បង្កើតឱ្យមានយថាទស្សន៍ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ហើយមានវិស័យជាច្រើនដែលប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ"។ នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri។

នៅក្នុងក្របខ័ណ្ឌនៃវេទិកា តំណាងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានពិភាគ្សាអំពីឧត្តមភាពដែលមានស្រាប់ សក្ដានុភាពដែលត្រូវធ្វើអាជីវកម្មសម្រាប់វិស័យសេដ្ឋកិច្ចរបស់វៀតណាមនិងអាហ្សង់ទីន។ ក្នុងនោះមានទាំងដំណោះស្រាយដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្មរវាងភាគីទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ