Trending now

អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននាំទៅកាន់ដាវ៉ូសនូវសារមួយអំពីការផ្លាស់ប្តូរថ្មី ភាពច្នៃប្រឌិតនិងការផ្ស

00:54 | 13/05/2019 (VOVWORLD)

អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអះអាងថា៖ នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា លើកប៉ាល់ឧស្សាហកម្មបដិវត្តន៍ ៤.០ និងសកលភាវូបនីយកម្ម ៤.០ វៀតណាមមានបំណង ចង់ក្លាយទៅជាអ្នកដំណើរឈានមុខគេ និងសកម្ម រួមជាមួយបណ្តាប្រទេស ក្នុងការកសាងពិភពលោកមួយសម្បូររុងរឿង។

អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (រូបថតៈ TTXVN)

អញ្ជើញឆ្លើយតបនឹងបទសម្ភាសន៍ជាមួយសារព័ត៌មាន បន្ទាប់ពីការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី២៥ខែមករានោះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអះអាងថា៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំ WEF Davos លើកនេះ ជាមួយសារដ៏សំខាន់មួយដែលបង្ហាញពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់វៀតណាមដើម្បីក្លាយជា “ប្រទេសពោរពេញទៅដោយការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិត” ក៏ដូចជា ជាខឿនសេដ្ឋកិច្ចមួយដែលមានការផ្សាភ្ជាប់យ៉ាងស៊ីជម្រៅនឹងសេដ្ឋកិច្ចពិភពលោក។

អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអះអាងថា៖ នៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា លើកប៉ាល់ឧស្សាហកម្មបដិវត្តន៍ ៤.០ និងសកលភាវូបនីយកម្ម ៤.០ វៀតណាមមានបំណង ចង់ក្លាយទៅជាអ្នកដំណើរឈានមុខគេ និងសកម្ម រួមជាមួយបណ្តាប្រទេស ក្នុងការកសាងពិភពលោកមួយសម្បូររុងរឿង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son បានបញ្ជាក់ថា: លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំ WEF Davos លើកនេះ គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដំបូងរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមនាដើមឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវចក្ខុវិស័យនិងការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការផ្លាស់ប្តូរថ្មី ពោរពេញទៅដោយភាពច្នៃប្រឌិតនិងសមាហរណកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងកិច្ចការបរទេសពហុភាគីរបស់វៀតណាម លើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមក៏ដូចជា ឆ្លៀតយកការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការនិងការវិនិយោគជាមួយវៀតណាម៕

(VOVWORLD)

(VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់