Trending now

EVFTA នឹងជា “ឱកាសដ៏ល្អ” សម្រាប់អាជីវកម្មនៅវៀតណាមនិងអ៊ីតាលី

16:44 | 25/10/2018

នាថ្ងៃទី២៤ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅ វៀតណាម លោកស្រី Cecilia Piccion ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោកស្រី Cecilia Piccion (រូបថតៈ Thong Nhat/TTXVN

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា លោកស្រីបានបន្សល់នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរួមចំណែករបស់លោកស្រីសម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអ៊ីតាលី។

ដោយសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែមានទំហំធំធេងណាស់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍមិនទាន់សក្តិសមនោះទេ។ នាយករដ្ឋមន្រ្តីបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) នឹងជាកម្លាំហចលករដើម្បីជម្រុញនិងលើកកម្ពស់តម្លៃប្រាក់ពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា EVFTA នឹងជា “ឱកាសដ៏ល្អសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ” ព្រមទាំងចង់ឲ្យប្រទេស អ៊ីតាលីជម្រុញការចុះហត្ថលេខានិងផ្តល់សច្ចាប័ណ្ណលើ EVFTA ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ