Trending now

វៀតណាមមានបំណងនាំចេញអង្ករនិងផលិតផលកសិកម្មនិងជលផលទៅកាន់ប្រទេសម៉ាឡេស៊ី

20:11 | 25/10/2018 (យោងតាម chinhphu.vn សរុបព័ត៌មានដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកស្រី Wan Azizah Wan Ismail ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ានលើកទី៣។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកស្រី Wan Azizah Wan Ismail (រូបថតៈ VGP/Nhat Bac)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយម៉ាឡេស៊ី ដែលជាដៃគូឈានមុខគេមួយនៅក្នុងតំបន់។ ប្រទេសទាំងពីរមានទំនាក់ទំនងល្អនិងទុកចិត្តដោយបានចែករំលែកនូវផលប្រយោជន៍ជាយុទ្ធសាស្រ្តរួមជាច្រើន។ វៀតណាមសង្ឃឹមថានឹងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មីក៏ដូចជាគណបក្សកាន់អំណាចថ្មីនិងរដ្ឋសភារបស់ម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ហើយរង់ចាំស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនិងម៉ាឡេស៊ីនៅមានសក្តានុភាពយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងជឿជាក់ថា ក្នុងជំនួបសន្ទនានាថ្ងៃទី២៦ខែតុលា លោកស្រី Wan Azizah Wan Ismail និងឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើបណ្តាវិធានការជាក់ស្តែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំនាឆ្នាំ ២០២០។ វៀតណាមមានបំណងនាំចេញអង្ករនិងផលិតផលកសិកម្ម និងអាហារសមុទ្រទៅកាន់ទីផ្សារម៉ាឡេស៊ី។ រួមជាមួយគ្នានោះ វៀតណាមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ីធ្វើការវិនិយោគលើវិស័យដែលអាចបង្កើតចំណុចលោតផ្លោះ ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ថាមពល កំពង់ផែ ភ័ស្តុភា ការរុករកប្រេង ឧស្ម័នជាដើម។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhat Bac)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនិងម៉ាឡេស៊ីជាប្រទេសឆ្នេរសមុទ្រចំនួនពីរដែលមានតំបន់ត្រួតស៊ីគ្នា តាមនោះភាគីទាំងពីរត្រូវបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាពសន្តិសុខនិងសុវត្ថិភាព នាវាចរណ៍ ក្នុងតំបន់ ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការនេសាទនិងបង្កើតលក្ខណៈសម្រាប់អ្នកនេសាទត្រីនៃប្រទេសទាំងពីរ នេសាទស្របតាមច្បាប់។ ក្នុងបរិបទនៃស្ថានភាពសមុទ្រខាងកើតកំពុងប្រែប្រួលយ៉ាងស្មុគស្មាញនោះ វៀតណាមនិងម៉ាឡេស៊ីរួមទាំងបណ្តាប្រទេសអាស៊ាន គួរតែបង្កើនការសម្របសម្រួលនិងឯកភាពនូវគោលជំហររួម៕

(យោងតាម chinhphu.vn សរុបព័ត៌មានដោយស្រីពេជ្រ)

(យោងតាម chinhphu.vn សរុបព័ត៌មានដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់