Trending now

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល Francophone

08:15 | 12/10/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១១ ខែតុលា នៅខាងក្រៅកិច្ចប្រជុំ Francophonie លើកទី ១៧ នៅអាមេនី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minhបានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេស ម៉ាលី អង់ឌរ៉ា ហៃទី រដ្ឋមន្ត្រីក្រសួងទេសចរណ៍លីបង់ និងអគ្គនាយិការអង្គការយូណេស្កូ (UNESCO)។

ក្នុងជំនួបសន្ទនាទាំងនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា: វៀតណាមមានបំណងពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ក៏ដូចជាជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាប្រទេស គាំទ្រវៀតណាមដែលជាបេក្ខជនតែមួយគត់នៃក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងក្លាយជាសមា ជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល ២០២០-២០២១។ រដ្ឋមន្ត្រីទាំងអស់បានសន្យា នឹងពិចារណាចំពោះសំណើរបស់វៀតណាមយ៉ាងសកម្ម។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិម៉ាលី លោកស្រី Kamissa Camara ( រូបថត VGP / Hai Minh)

រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ម៉ាលីលោកស្រី Kamissa Camara បានអះអាងថា ម៉ាលីបានប្តេជ្ញាចិត្តក្នុងការធ្វើពិពិធកម្មទំនាក់ទំនង ជាពិសេសទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានប្រទេសវៀតណាមផងដែរ។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអង់ឌរ៉ា (Andorra) ( រូបថត VGP / Hai Minh)

រដ្ឋមន្រ្តីការបរទេសអង់ឌរ៉ា លោកស្រី Maria Ubach បានលើកឡើងថា ប្រទេសទាំងពីរមានសក្តានុពលយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ដោយអះអាងថា ត្រៀមជាស្រេចធ្វើការពិភាក្សាជាមួយភាគីវៀតណាមដើម្បីជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លីបង់ ( រូបថត VGP / Hai Minh)

អញ្ជើញទទួលរដ្ឋមន្ត្រីទេសចរណ៍លីបង់ លោក Avedis Guidanian ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអំពាវនាវឱ្យលីបង់លើកទឹកចិត្តដល់អង្គភាពអាជីវកម្មឱ្យវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ព្រោះថា មានសហគ្រាសលីបង់ចំនួន ៤ អង្គភាពកំពុងវិនិយោគនៅវៀតណាមតែប៉ុណ្ណោះ។ សម្របសម្រួលការទទួលស្វាគមន៍ពលករវៀតណាមទៅធ្វើការនៅលីបង់។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីក្រសួងការបរទេសហៃទី ( រូបថត VGP / Hai Minh)

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសហៃទី លោក Bocchit Edmond ឧបនាយករដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានស្នើរឲ្យប្រទេសទាំងពីរ គួរតែបន្តបង្ហើយ មូលដ្ឋានច្បាប់ ដើម្បីជម្រុញថែមទៀតកាសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី លើកកម្ពស់និងកាំពារការវិនិយោគនិងអំពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ រួមទាំង ជំរុញឱ្យប្រទេសទាំងពីរ បន្តអនុវត្តល្អនូវអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាឆ្នាំ២០១២ស្តីពីការនាំចេញអង្ករទៅកាន់ប្រទេសហៃទី។

រីឯរដ្ឋមន្ត្រីការបរទេសហៃទីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនវៀតណាមនៅប្រទេសហៃទី ជាពិសេសក្រុមហ៊ុន Viettel ដែលជា Natcom ដែលកំពុងធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនៅហៃទី ដោយមានសកម្មភាពសង្គមនិងស្ម័គ្រចិត្តជាច្រើន។ លោករូបនេះបានសង្ឃឹមថា នឹងមានអាជីវកម្មរបស់វៀតណាមកាន់តែច្រើនមកវិនិយោគលើវិស័យពាណិជ្ជកម្ម ជាពិសេសនៅភាគខាងជើងនៃប្រទេសហៃទីដែលមានមណ្ឌលឧស្សាហកម្ម កសាងឡើងដោយសហរដ្ឋអាមេរិកនិងធនាគារអភិវឌ្ឍន៍ Lien My ហើយលិតផលដែលបានផលិតនៅទីនេះអាចនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយបានការលើកលែងពន្ធ។

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh និងអគ្គនាយិការអង្គការយូណេស្កូលោកស្រី Audrey Azoulay ( រូបថត VGP / Hai Minh)

អគ្គនាយិការអង្គការយូណេស្កូ (UNESCO) លោកស្រី Audrey Azoulay បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាមក្នុងអង្គការយូណេស្កូ ដោយអះអាងនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អង្គការនេះ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស