Trending now

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជាអធិបតីពិធីបំផុសចលនា គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃអ.ស.ប

18:28 | 27/09/2018

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំទូទៅ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៣ ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)ថ្ងៃទី ២៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំពិធីចលនាអ្នកគាំទ្រវៀតណាមដើម្បីឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

ថ្លែងនៅក្នុងពិធីដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាង ១០០រូប ដែលជារដ្ឋមន្រ្តីការបរទេសនិងជាឯកអគ្គរដ្ឋទូតតំណាង ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ ការចុះឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានបង្ហាញនូវគោលនយោបាយបរទេស សន្ដិភាព ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ក៏ដូចជាបំណងប្រាថ្នារបស់វៀតណាម បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានលើកឡើងថា ប្រសិនបើត្រូវបានជាប់ឆ្នោត វៀតណាមសន្យាថានឹងខិតចំជម្រុញឲ្យមានការសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ជម្លោះនិងដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការនានាក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជឿជាក់ថា ជាមួយនឹងការគាំទ្រពីប្រទេសទាំងអស់នេះ វៀតណាមនឹងបំពេញល្អនូវតួនាទីជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរួមចំណែកដល់ការធានាសន្តិភាព និងសន្តិសុខក្នុងតំបន់និងពិភពលោក។

ក្នុងថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ៊ុយក្រែន ស្លូវ៉ាគី ស្លូវេនី អ៊ូហ្គង់ដា, អេក្វាឌ័រនិងទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ផងដែរ។

នៅក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញល្អនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ លោកក៏បានស្នើឲ្យដៃគូនានានៃសហភាពអឺរ៉ុប (EU) គាំទ្រនិងជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ