Trending now

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអ៊ែល

09:44 | 25/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអ៊ែល នាព្រឹកថ្ងៃទី២៤ខែឧសភា (តាមម៉ោងតំបន់) នៅទីក្រុងយេរូសាឡិម លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ីស្រាអ៊ែល Reuven Rivlin។

ប្រធានាធិបតីអ៊ីស្រាអ៊ែល លោក Reu Rivlin ទទួលស្វាគមន៍លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan (រូបថតៈ congan.com.vn)

នៅក្នុងជំនួបនេះ ប្រធានាធិបតីអ៊ីស្រាអ៊ែល លោក Reuven Rivlin បានជូនពរចំពោះរាល់សមិទ្ធិយ៉ាងល្អប្រសើរដែលវៀតណាមទទួលបានក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ជាពិសេសលើវិស័យកសិកម្ម សុខាភិបាល និងទេសចរណ៍ដែលលោកបានឃើញផ្ទាល់ភ្នែក។ លើសពីនេះទៀត ប្រធានាធិបតីអ៊ីស្រាអែលបានកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាលចំពោះវិស័យឯកជននិងការអភិវឌ្ឍកងទ័ពវៀតណាមផងដែរ។

លេខាគណៈកម្មាធិការបក្សទីក្រុងហីូជីមិញ លោក Nguyen Thien Nhan និងប្រធានាធិបតីអ៊ីស្រាអ៊ែល លោក Reuven Rivlin សំណេះសំណាលក្នុងពិធីជួបសម្តែងការគួរសម (រូបថតៈ congan.com.vn)

រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានស្នើឲ្យប្រ ធានាធិបតីអ៊ីស្រាអ៊ែល បន្តគាំទ្រនិងជួយឧបត្ថម្ភវៀតណាមលើបណ្តាវិស័យដែលភាគីទាំងពីរមានឧត្តមភាពនិងតម្រូវការ។ លោក Nguyen Thien Nhan បានអះអាងថា ដំណើរទស្សនកិច្ចនៅអ៊ីស្រាអ៊ែលរបស់គណៈប្រតិភូទីក្រុងហូជីមិញទទួលបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេស លើវិស័យចាប់ផ្តើមអាជីពច្នៃប្រឌិតនិងកសាងទីក្រុងឆ្លាត។ ទីក្រុងហូជីមិញមានបំណង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអ៊ែល ទាំងរយៈខ្លី រយៈមធ្យមនិងរយៈយូរអង្វែង សំដៅនាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ។

ប្រធានាធិបតីអ៊ីស្រាអ៊ែលជូនវត្ថុអនុស្សាវរីយ៍ចំពោះអគលេខាបក្សទីក្រុងហូជីមី លោក Nguyen Thien Nhan (រូបថតៈ congan.com.vn)

ក្នុងថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោក Nguyen Thien Nhan បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Hebrew ដែលជាសាលាល្បីឈ្មោះរបស់អ៊ីស្រាអ៊ែល និងជាសាលាដែលមានអ្នកវិទ្យាសាស្ត្រទទួលជ័យលាភី Nobel និង Fields អំពីគណិតវិទ្យា ទស្សនាក្រុមហ៊ុន Mobileye និងជួបធ្វើការនៅស្ថាប័នផ្លាស់ប្តូរច្នៃប្រឌិតអ៊ីស្រាអ៊ែលផងដែរ។

នាយប់ថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញបានចាកចេញពី Tel Aviv បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅប្រទេសអ៊ីស្រាអ៊ែល៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ