Trending now

វៀតណាមខិតខំប្រឹងប្រែងដក “កាតលឿង” សម្រាប់ជលផល

09:58 | 17/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ គណៈប្រតិភូបច្ចេកទេសរបស់គណៈកម្មការអឺរ៉ុប (EC) បានទៅត្រួតពិនិត្យនូវស្ថានភាពជាក់ស្តែងសម្រាប់ការជំនះ “កាតលឿង” នៅវៀតណាម។

តាមនោះ គណៈប្រតិភូបច្ចេកទេសរបស់ EC នឹងទៅត្រួតពិនិត្យដោយចៃដន្យការអនុវត្តជំនះ “កាតលឿង” តាមតំបន់ឆ្នេរសមុទ្រមួយចំនួននិងវាយតម្លៃអំពីរបាយការណ៍របស់វៀតណាម។

វៀតណាមខិតខំប្រឹងប្រែងដក "កាតលឿង" សម្រាប់ជលផល

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានឲ្យដឹងថា គណៈប្រតិភូនឹងទៅពិនិត្យនៅតំបន់នានាដោយមិនបានជូនដំណឹងជាមុនឡើយ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរួមទាំងតំបន់ទាំងអស់ បានត្រៀមជាស្រេចនូវខ្លឹមសារតាមតម្រូវការរបស់គណៈប្រតិភូ EC ដោយស្មារតីចង់ឲ្យ EU ទទួលស្គាល់និងលុប ចោល “កាតលឿង” សម្រាប់ជលផលវៀតណាមយ៉ាងឆាប់ៗ។

“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងតំបន់នានាបានត្រៀមជាស្រេចនូវខ្លឹមសារតាមតម្រូវការរបស់គណៈប្រតិភូ ​នៃគណៈកម្មការអឺរ៉ុប។ យើងខ្ញុំនឹងជូនដំណឹងចំពោះអ្វីៗដែលសម្រេចបាននិងមានបំណងទទួលបានការរួមមតិយោបល់របស់ EC សម្រាប់បញ្ហានៅសេសសល។ វៀតណាមចង់បង្ហាញនូវស្មារតីចង់ចេះ ចង់រៀន។ តាមនោះ សង្ឃឹមថា គណៈប្រ តិភូ​ EC នឹងទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីលុបបំបាត់ “កាតលឿង” សម្រាប់ជលផលវៀតណាម”។នេះបើយោងតាមប្រសាសន៍របស់អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម​ លោក Vu Van Tam។

អ្នកនេសាទវៀតណាមកំពុងផ្តោតទៅលើការនេសាទត្រីមានការទទួលខុសត្រូវ (រូបថតៈ KT)

សូមគូសបញ្ជក់ថា នាថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ គណៈកម្មការអឺរ៉ុប (EC) បានដាក់ “កាតលឿង” សម្រាប់ជលផល វៀតណាមនិងដាក់ចេញនូវសំណើរចំនួន៩ត្រូវជំនះក្នុងរយៈពេល៦ខែ (ពោលគឺដល់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨)។ ក្រោយ រយៈពេលនោះ គណៈប្រតិភូបានអនុវត្តការត្រួតពិនិត្យ វាយតម្លៃចំពោះការជំនះនូវសំណើរទាំង៩ដែល EC ដាក់ចេញនោះ ឈានដល់ពិនិត្យការលុបចោល “កាតលឿង” សម្រាប់ជនផលវៀតណាម។ រហូតមកដល់ពេលនេះ វៀតណាមមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការជំនះ “កាតលឿង” ពីមជ្ឈឹមដល់តំបន់បានអនុវត្តន៍នូវដំណោះស្រាយព្រមៗគ្នា សំដៅជំនះ “កាតលឿង” ឆ្ពោះទៅ “របរនេសាទមានការទទួលខុសត្រូវ”៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ