Trending now

ភាពស្ទាត់ជំនាញខាងការទូតរបស់លោកប្រធានហូជីមិញដ៏គួរឲ្យរំជួលចិត្ត

16:31 | 14/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ពេញមួយជីវិតនៃការតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញគឺដើម្បីបបុព្វហេតុរំដោះជាតិ ដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រជាជន ហើយលោកប្រធានហូជីមិញក៏បានជួបប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិជាច្រើននៅលើពិភពលោករួមមានមិត្តមានឆន្ទៈរួម រួមទាំងមិត្តជា សត្រូវផងដែរនៅក្នុងស្ថានភាពជាច្រើននិងនៅក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើន។ អាកប្បកិរិយាដ៏ប៉ិនប្រសប់របស់លោកប្រធានហូជីមិញក្នុងកិច្ចការការបរទេសបានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះនៃបដិវត្តវៀតណាមក៏ដូចជារបៀបប្រយុទ្ធដើម្បីសន្តិភាពរួមរបស់មនុស្សជាតិ។

ប្រធានាធិបតីហូជីមិញបានអញ្ជើញចូលរួមធ្វើពិធីត្រួតពលកងកិត្តិយសនៃកងទ័ពសូវៀតក្នុង ក្នងឱកាសស្វាគមន៍គណៈប្រតិភូរដ្ឋាភិបាលវៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហភាពសូវៀតកាលថ្ងៃទី ១២ ខែកក្កដាឆ្នាំ ១៩៥៥ (រូបថតឯកសារ)

អាកប្បកិរិយានៃការនិយាយដ៏សាមញ្ញ ឥរិយាបទស្មោះត្រង់និងងាយបញ្ចុះបញ្ចូលមនុស្ស

ដោយសារមានបទពិសោធន៍ច្រើនសំបូរបែបក្នុងឆាកជីវិតនិងមានការយល់ដឹងជ្រៅអំពីស្ថានភាពពិភពលោក ជាពិសេសគឺមានការដឹងពីគោលបំណងរបស់អ្នកដទៃក្នុងការធ្វើសន្ទនានោះលោកប្រធានហូជីមីញអាចជ្រើសរើសវិធីដោះស្រាយឲ្យបានសមស្របបំផុត។ លោកប្រធានហូជីមិញប្រើប្រាស់ភាសាសាមញ្ញខ្លីនិងងាយយល់ប៉ុន្តែអាចបញ្ចុះបញ្ចូលឱ្យមានការរំជើបរំជួលអារម្មណ៍អ្នកដទៃក្នុងឯពេលធ្វើសន្ទនានេះ ហើយបញ្ចុះបញ្ចូលពួកគេឱ្យទទួលយកតាមអ្វីដែលត្រឹមត្រូវផងដែរ ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំ​ងក្នុងឆ្នាំ ១៩៤៦ អ្នកយកព័ត៌មានម្នាក់បានសួរលោកប្រធានហូជីមិញថា៖“ តើលោកប្រធានគឺជាអ្នកកាន់លទ្ធិកុម្មុនិសដែរឬទេ?” លោកប្រធានហូជីមិញបានទៅកាន់កន្លែងដាក់កម្រងផ្កាដោយស្ងប់ស្ងាត់ហហើយបានដកផ្កាមួយដ៏ស្រស់ស្អាតបំផុតចេញជូនឱ្យមនុស្សទាំងអស់ដែលមានវត្តមាននៅពិធីនោះហើយនិយាយថា "ខ្ញុំជាអ្នកកាន់លទ្ធិកុម្មុនិសបែបនេះ!" ។ មិនត្រឹមតែប្រើពាក្យសំដីតែប៉ុណ្ណោះទេ មានកាលៈទេសៈមួយចំនួនគ្រាន់តែមានសកម្មភាពតូចមួយរបស់លោកប្រធានហូជីមិញក៏អាចបញ្ចុះបញ្ចូលបេះដូងរបស់គេហើ​យ។ នាថ្ងៃទី ២៤ ខែមីនាឆ្នាំ ១៩៤៦ នៅលើកប៉ាល់មួយដើម្បីចរចាជាមួយលោកឧត្តមនាវី Dacgianglio នៅឈូងសមុទ្រ Ha Long នៅពេលដែលលោកប្រធានហូជីមិញបានជួបនិងអោបថើបគាត់ហើយសមមិត្តអមដំណើរតាមក៏បានមានចម្ងាល់ច្រើនដែរ ហើយលោកប្រធានហូជីមិញបាននិយាយថា “ប្រយុទ្ធគឺប្រយុទ្ធគ្នា តែប្រសិនបើខ្ញុំថើបគាត់មួយក៏មិនបាត់បង់អ្វីនោះឡើយ ") ។ នាថ្ងៃទី ១២ ខែតុលាឆ្នាំ ១៩៥៤ អ្នកនិពន្ធប៉ូឡូញ M. Giapapky បានជួបជាមួយលោកប្រធានហូជីមិញនៅ Son Tay ។ លោកប្រធានហូជីមិញបានផ្តល់សញ្ញាដល់អ្នកបកប្រែមិនត្រូវបកប្រែឡើយ។ នៅពេលស្តាប់កាសែត «ការពិត» ចោទសួរ លោកប្រធានហូជីមិញក៏ឆ្លើយជាភាសារុស្ស៊ីវិញ។ បន្ទាប់មកលោកប្រធានហូជីមិញក៏បាននិយាយជាភាសាអ៊ីតាលីជាមួយអ្នកយកព័ត៌មានពីទស្សនាវដ្តី UNITA និងបានិយាយជាភាសាអង់គ្លេសជាមួយអ្នកសារព័ត៌មានមកពីកាសែត «កម្មករ» ហើយលោកបានពន្យល់ជាភាសាបារាំងយ៉ាងសប្បាយរីករាយពីមូលហេតុដែលខ្លួនអាចនិយាយភាសាជាច្រើនដែលមនុស្សគ្រប់គ្នាហាក់ដូចជាក៏ភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំងផងដែរ។

រួមបញ្ចូលគ្នាយ៉ាងស្ទាត់ជំនាញរវាងវប្បធម៌ប្រជាជាតិនិងចំណេះដឹងដ៏ជម្រៅនៃទំនៀមទំលាប់ប្រពៃណីនៃប្រជាជាតិនានានៅលើពិភពលោកដើម្បីបង្កើតសិល្បៈនៃទំនាក់ទំនងការទូត

ដោយមានចំណេះដឹងជ្រៅជ្រះអំពីវប្បធម៌ ចិត្តវិទ្យា ភាសានិងទំនៀមទម្លាប់របស់ប្រជាជាតិជាច្រើនទាំងនៅតំបន់បូព៌ានិងខាងលិច លោកប្រធានហូជីមិញបានរកឃើញមធ្យោបាយសមស្របក្នុងការដោះស្រាយបញ្ហារវាងមនុស្សនិងមនុស្ស និងសក្តិសមនឹងកាលៈទេសៈនិងមុខសញ្ញាជាក់លាក់នានាផងដែរ។ ការប៉ិនប្រសប់របស់លោកប្រធានហូជីមិញបានឆ្លុះបញ្ចាំងពីការយល់ដឹងជ្រៅជ្រះនិងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងទំនៀមទម្លាប់និងប្រពៃណីរបស់ប្រជាជាតិនិងប្រទេសនីមួយៗតាមរបៀបធម្មជាតិបំផុត។

ជាពិសេសគឺលោក Nguyen Duy Nien អតីតរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម នៅពេលដែលជាអ្នកបកប្រែសម្រាប់លោកប្រធានហូជីមិញ លោកបានមានអនុស្សាវរីយ៍គួរឱ្យចងចាំជាច្រើននៅពេលអមដំណើរទៅបំពេញទស្សនកិច្ចជាមួយលោកប្រធានហូជីមិញនៅប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៥៨។ លោកបានរំលឹកថា «ខ្ញុំបានចាប់អារម្មណ៍និងមានកិត្តិយសដ៏ជ្រាលជ្រៅសម្រាប់ខ្ញុំនៅពេលដែលអានសុន្ទរកថារបស់លោកប្រធានហូជីមិញជាលើកដំបូង ដែលត្រូវបានបកប្រែទៅជាភាសាហិណ្ឌី។ ក្នុងមីទ្ទីញនេះមានមនុស្សរាប់ម៉ឺននាក់បានចូលរួមនៅ Red Fort ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌា មិត្តភក្តិឥណ្ឌាបានធ្វើកៅអីមួយសម្រាប់លោកប្រធានហូជីមិញនៅលើវេទិកាកិត្តិយស។ កៅអីមើលទៅហាក់ដូចជា បល្ល័ង្កធំណាស់។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា J. Nehru គ្រាន់តែអង្គុយលើកៅអីធម្មតាដូចមនុស្សគ្រប់គ្នា។ នៅពេលដែលលោកនាយករដ្ឋមន្រ្តី Nehru អញ្ជើញលោកប្រធានហូជីមិញឱ្យអង្គុយលើកៅអីនោះ លោកអ៊ុំហូបានបដិសេធយ៉ាងដាច់អហង្ការ។ ឃើញដូច្នេះ លោកនាយករដ្ឋមន្រ្តី Nehru បានមានប្រសាសន៍ថា «លោកគឺជាភ្ញៀវកិត្តិយសរបស់យើងខ្ញុំ វាជាកិត្តិយសសម្រាន់យើងខ្ញុំនៅពេលដែលលោកអង្គុយលើកៅអីនេះ»

លោកប្រធានហូជីមិញនិងអតីតថ្នាក់ដឹកនាំកូរ៉រខាងជើងលោក Kim Il-sung (រូបថតឯកសារ)

ដោយឃើញហេតុការណ៍នេះមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅជុំវិញទីលាននោះក៏ក្រោកឈរឡើងដើម្បីមើល។ មេដឹកនាំនៃប្រទេសទាំងពីរនៅតែបន្តអត់អោនគ្នាទៅវិញទៅមក ហើយទីចុងក្រោយគ្មាននរណាម្នាក់អង្គុយលើកៅអីធំនោះទេ។ លោកនាយករដ្ឋមន្រ្តី Nehru បានអំពាវនាវឱ្យដកកៅអីមួយចេញជំនួសកៅអីសាមញ្ញជាងនេះ។ ឃើញដូច្នេះ ប្រជាជនឥណ្ឌារាប់ម៉ឺននាក់នៅទីលាននេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថែមទាំងទះដៃនិងស្រែកកញ្ជ្រោងខ្លាំងៗថា៖“ លោកប្រធានហូជីមិញដ៏ឆ្នើមៗ!។ រឿងនេះត្រូវបានប្រជាជនឥណ្ឌាប្រាប់តៗគ្នាយ៉ាងច្រើនហើយបានក្លាយជា «រឿងព្រេង»អំពីលោកប្រធានហូជីមិញដ៏មហិមាតែម្តង ។

ក្នុងដំណើរទស្សនកិច្ចនេះក្នុងអំឡុងពេលពិធីជប់លៀងមួយដែលរៀបចំឡើងដោយលោកនាយករដ្ឋមន្រ្តី Nehru មានម្ហូបសាច់មាន់ក្នុងស្រុកដ៏ល្បីមួយ។ ប្រជាជនឥណ្ឌាហូបបាយដោយមិនប្រើស្លាបព្រានិងសម គេបរិភោគដោយប្រើម្រាមដៃប្រាំដើម្បីយកអាហារ។ សូម្បីតែរដ្ឋមន្ត្រីការបរទេសឥណ្ឌាក៏ចង់យកម្ហូបដោយដៃរបស់គាត់ដែរ។ ប៉ុន្តែនៅពិធីជប់លៀងអន្តរជាតិ គេត្រូវប្រើកាំបិត ស្លាបព្រានិងសមដើម្បីសំដែងការគួរសម។

នៅពេលសាច់មាន់ត្រូវបានដាក់ចេញភ្ញៀវឥណ្ឌាហាក់ដូចជាមិនស្គាល់ការប្រើប្រាស់កាំបិតនិងសម។ លោកប្រធានហូជីមិញពិតជាមានភាពប៉ិនប្រសប់ លោកបាននិយាយទៅកាន់លោកនាយករដ្ឋមន្រ្តី Nehru ថាសាច់មាន់បរិភោគដោយដៃគឺឱ្យមានរសជាតិឆ្ងាញ់ណាស់ បើហូបដោយស្លាបព្រានិងសមវាហាក់ដូចជាមិនសូវឆ្ងាញ់ប៉ុន្មានទេ ហើយវាប្រៀបធៀបដូចជាការជជែកគ្នាជាមួយសង្សារត្រូវឆ្លងកាត់តាមរយៈអ្នកបកប្រែនោះឡើយ។ នៅពេលដែលលោកប្រធានហូជីមិញនិយាយបែបនេះរួច មនុស្សម្នាទាំងមូលក្នុងពិធីនេះក៏សើចខ្លាំងៗហើយធ្វើឱ្យបរិយាកាសពិធីជប់លៀងដ៏សប្បាយរីករាយនិងស្និទ្ធស្នាលផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស