Trending now

សកម្មភាពរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញនៅតំបន់នានានៅវៀតណាម៖ មនោសញ្ចេតនារបស់ប្រជាជនចំពោះលោកប្រធានហូជីមិញ

11:47 | 19/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងឱកាសខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ១៨៩០ /ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០) នាថ្ងៃទី ១៨ ខែឧសភានៅតាមតំបន់ជាច្រើននៅវៀតណាម បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងសិល្បៈអបអរសារទរជាច្រើន ដើម្បីបង្កើតបរិយាកាសប្បាយរីករាយក្នុងពិធីបុណ្យដ៏ធំរបស់ប្រទេសជាតិ។

ថ្នាក់ដឹកនាំខេត្ត Hung Yen កាត់ខ្សែបូរបើកពិព័រណ៍ (រូបថត៖ vnanet)

នៅទីក្រុង Hung Yen បានប្រព្រឹត្តទៅពិព័រណ៍ក្រោមប្រធានបទ “លោកប្រធានហូជីមិញ - រូបគំនូរឆាយាល័ក្ខណ៍នានា” ដោយមានរូបភាព ឯកសារប្រវត្តរូបអំពីអត្តសញ្ញាណនិងបុព្វហេតុរបស់លោកប្រធានហូជីមិញជាង ២០០ ផងដែរ ។ ក្នុងការតាំងពិព័រណ៍នេះក៏មានរូបភាពឯកសារនិងវត្ថុដែលទាក់ទងនឹងពេល ដែលលោកប្រធានហូជីមិញបានទៅទស្សនានិងធ្វើការជាមួយគណៈ កម្មាធិការបក្សនិងប្រជាជនខេត្ត Hung Yen ដែលបានរក្សាទុកនៅក្នុងឃ្លាំងមូលដ្ឋាននៃសារមន្ទីរខេត្ត។

នាយប់ថ្ងៃដដែលនោះ ខេត្ត Thai Nguyen ក៏បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញផងដែរ។ មានសិល្បៈពិសេសជិត ២០ ឈុតត្រូវបានសិល្បករសល្បការិនីរៀបចំនិងសំដែងយ៉ាងផ្ចិតផ្ចង់ដើម្បីឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនាដ៏គួរជាទី ស្រឡាញ់រាប់អានរបស់ខេត្តនិងប្រជាជន Thai Nguyen ចំពោះលោកប្រធាន ហូជីមិញដ៏មហិមាផងដែរ។

នាថ្ងៃដដែលនេះដែរខេត្ត An Giang បានរៀបចំកម្មវិធីផ្លាស់ប្តូរគំរូឆ្នើមក្នុងការ សិក្សានិងធ្វើតាមមនោគមវិជ្ជាសីលធម៌និងឥរិយាបទរបស់លោកប្រធានហូជីមិញ ដែលក្នុងនោះមានការកោតសរសើរដល់សមូហភាពនិងបុគ្គលចំនួន ២៧ រូបដែលបានសិក្សានិងធ្វើតាមមនោគមវិជ្ជាសីលធម៌និងឥរិយាបទលរបស់លោកហូជីមិញសម្រាប់ដំណាក់កាល ២០១៨-២០២០៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស