Trending now

សំបុត្ររបស់លោកប្រធានហូជីមិញឆ្លើយតបទៅប្រធានាធិបតីអាមេរិក Nixon ត្រឹមតែ ៨ ថ្ងៃមុនពេលលោកទទួលមរណភាពបានប្រកាសជាលើកដំបូង

12:29 | 04/09/2019

យុគសម័យ - នៅឯពិព័រណ៍ក្រោមប្រធានបទ “ជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញតាមរយៈបណ្ណសារ វៀតណាមនិងអន្តរជាតិ” ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយកំពុងបង្ហាញនូវឯកសារពិសេសមួយដែរ។ នោះគឺសំបុត្ររបស់លោកប្រធានហូជីមិញ ផ្ញើទៅប្រធានាធិបតីអាមេរិក លោក Nixon ត្រឹមតែ ៨ ថ្ងៃមុនពេលលោកលាចាកលោក។ នៅក្នុងសំបុត្រនោះ លោកប្រធានហូជីមិញ បានបង្ហាញនូវការប្តេជ្ញាចិត្តដោយស្នើអោយអាមេរិកបញ្ឈប់សង្គ្រាមឈ្លានពាននិងដកខ្លួនចេញពីប្រទេសវៀតណាម។

សំបុត្ររបស់លោកប្រធានាធិបតីអាមេរិក Richard Nixon ផ្ញើជូនលោកប្រធានហូជីមិញនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ១៩៦៩ បានបង្ហាញនូវបំណងចង់ចរចាដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាមនិងសំបុត្រឆ្លើយតបរបស់លោកប្រធានហូជីមិញ ត្រឹមតែ ៨ ថ្ងៃ មុនពេលលោកលាចាកលោក ដែលបង្ហាញពីគោលជំហររឹងមាំអំពីការដែលអាមេរិកត្រូវបញ្ចប់សង្គ្រាមឈ្លានពាននិងការដកកងទ័ពចេញពីវៀតណាមខាងត្បូង (រូបថត៖ Hoang Nam)

សំបុត្រដែលលោកប្រធានហូជីមិញផ្ញើជូនលោកប្រធានាធិបតី Richard Nixon នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ១៩៦៩ ដោយទាមទារអោយសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាម ឈ្លានពាននិងដកទ័ពចេញពីវៀតណាមខាងត្បូង គឺជាឯកសារដែលបណ្តាលនូវការរំជួលចិត្ត យ៉ាងខ្លាំងនៅពិព័រណ៍ “ជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញតាមរយៈបណ្ណាសារវៀត ណាមនិងអន្តរជាតិ” ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះជាលើកទី១ ហើយដែលលិខិតនេះត្រូវបានផ្សព្វផ្សាយជាសាធា រណៈ។ ទោះបីសុខភាពអន់ខ្សោយក៏ដោយប៉ុន្តសេចក្តីជំនឿនិងស្មារតីរបស់លោកប្រធានហូជី មិញគឺនៅតែលះបង់ចំពោះប្រទេសនិងប្រជាជនវៀតណាមជានិច្ច ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសំបុត្រឆ្លើយតបជូនដល់លោកប្រធា នាធិបតីអាមេរិករី Richard Nixon ផងដែរ។

ការប្តេជ្ញារំដោះប្រទេសជាតិឥតប្រែប្រួល

បន្ទាប់បុណ្យតេតឆ្នាំវកសំរិទ្ធស័ក ១៩៦៩ មក សហរដ្ឋអាមេរិកត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមវៀតណាម ហើយប្រជាជនអាមេរិកបានជំរុញអោយរដ្ឋាភិបាលឱ្យបញ្ចប់សង្គ្រាមដើម្បីដកកងទ័ពអាមេរិកត្រឡប់មកស្រុកវិញយ៉ាងឆាប់បំផុត។ ការបរាជ័យនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានការណ៍នយោបាយរបស់សហរដ្ឋអាមេរិក។ ពោលគឺ នៅថ្ងៃស្បត់កាន់ដំណែង (២០ មករា ១៩៦៩) ប្រធានាធិបតីអាមេរិកលោក​ Richard Nixon បានលើកឡើងថា “សហរដ្ឋ អាមេរិកកំពុងមានវិបត្តិផ្លូវចិត្ត ដោយជាប់គែងក្នុងសង្គ្រាមផង រួមទាំងការបែងចែកនិងបែកបាក់ផ្ទៃក្នុងផង។ សង្គ្រាមវៀតណាមបានបង្កើតភាពតានតឹងធ្ងន់ធ្ងរក្នុងអាមេរិកខ្លួនឯង មិនត្រឹមតែផ្នែកសេដ្ឋកិច្ច យោធាប៉ុណ្ណោះទេ ថែមទាំងផ្នែកសង្គមនិងនយោបាយទៀតផង។ ដល់ថ្ងៃទី ១៥ ខែកក្កដា ១៩៦៩ ប្រធានាធិបតីអាមេរិក លោក Richard Nixon បានផ្ញើសំបុត្រមួយជូនចំពោះលោកប្រធានហូជីមិញ ដោយបង្ហាញពីបំណង ចង់ចរចាដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាម។ ក្នុងសំបុត្រនេះ លោក Nixon បានវាយតម្លៃថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា សង្គ្រាមនៅវៀតបានអូសបន្លាយរយៈពេលយូរពេក ហើយពន្យាពេលបញ្ចប់សង្គ្រាម ពុំនាំមកផលប្រយោជន៍សម្រាប់ភាគីណាមួយឡើយ”។ ប្រធានា ធិបតី Nixon បាននិយាយផងដែរថា “ពេលនេះដល់ពេលដែលត្រូវទៅរកតុចរចាដើម្បីរកដំណោះស្រាយសម្រាប់បញ្ចប់សង្គ្រាមដ៏សាហាវនេះ។ លោកអ្នកនឹងឃើញថា យើងខ្ញុំស្មោះត្រង់ហើយបើកចំហដោយសារតែការខិតខំរួមគ្នាដើម្បីនាំមកនូវសន្តិភាពជូនប្រជាជនវៀតណាម។ សូមទុកឱ្យប្រវត្តិសាស្ត្រកត់ត្រានូវពេលវេលាដ៏សំខាន់នេះ នៅពេលដែលភាគីទាំងពីរស្វែងរកសន្តិភាពជំនួសឱ្យជម្លោះនិងសង្គ្រាម”។

សំបុត្រឆ្លើយតបប្រធានាធិបតី Nixon របស់លោកប្រធានហូជីមីញ (រូបថតៈ Hoang Nam)

ប៉ុន្តែ ផ្ទុយទៅនឹងខ្លឹមសារចែងក្នុងសំបុត្ររបស់លោកប្រធានាធិបតី Nixon អាមេរិកនៅតែបន្តបង្កើនការវាយលុកចូលមកវៀតណាម។ ហើយនៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ១៩៦៩ លោកប្រធានហូជីមិញបានសរសេរសំបុត្រ ឆ្លើយតបនឹងប្រធានាធិបតី Nixon តែម្តង។ ដោយពាក្យសម្តីធ្ងន់ៗ លោកប្រធានហូជីមិញបានបង្ហាញការប្តេជ្ញាចិត្តរបស់លោកក្នុងការស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមការឈ្លានពាននិងដកខ្លួនចេញពីប្រទេសវៀតណាមភ្លាមមួយរំពេក។ លោកប្រធានហូជីមិញបានថ្កោលទោសចំពោះការឈ្លានពានរបស់អាមេរិកមកលើប្រទេសវៀតណាមនិងបានជាន់ឈ្លីសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនវៀតណាម។ លោកប្រធានហូជីមិញបានបង្ហាញច្បាស់ក្នុងសំបុត្រថា “ខ្ញុំពិតជាខឹងខ្លាំងណាស់ចំពោះការខាតបង់និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីកងទ័ពសហរដ្ឋអាមេរិកចំពោះប្រជាជនវៀតណាម”។

“ក្នុងសំបុត្រនេះ លោកប្រធានាធិបតីបានសម្តែងនូវគោលបំណង ចង់បានសន្តិភាពនិងយុត្តិធម៌។ ប៉ុន្តែ ដើម្បីបំពេញសេចក្តីប្រាថ្នានេះ អាមេរិកត្រូវបញ្ចប់សង្គ្រាមនៅវៀតណាម និងដកទ័ពចេញពីភាគខាងត្បូងវៀតណាម ដោយគោរពសិទ្ធស្វ័យភាពរបស់ប្រជាជនវៀតណាមនិងរបស់ប្រជាជាតិវៀតណាម និងគ្មានការជ្រៀតជ្រែកពីបរទេសនៅឡើយ។ នោះជារបៀបត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាវៀតណាម សមស្របជាមួយផលប្រយោជន៍របស់អាមេរិកនិងបំណងចង់បានសន្តិភាពរបស់ប្រជាជនលើទូទាំងពិភពលោក” នេះបើយោងតាមសំបុត្រឆ្លើយតបរបស់លោកប្រធាន ហូជីមិញ។

យ៉ាងណាមិញ ការស្នើសុំនេះមិនត្រូវបានអនុម័តទេ រហូតដល់ការប្រយុទ្ធតាមអាកាស “ Dien Bien Phu” ក្នុងឆ្នាំ ១៩៧២ ដែលបំផ្លាញការខិតខំប្រឹងប្រែងរបស់អាមេរិក។ នៅខែមករាឆ្នាំ ១៩៧៣ ការចរចានៅទីក្រុងប៉ារីសបានចាប់ផ្តើមឡើងវិញ។ សហរដ្ឋអាមេរិកត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បំពេញឯកសារចុងក្រោយនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមដើម្បីស្តារសន្តិភាពនៅវៀតណាម (២៧ មករា ១៩៧៣)។ អាមេរិកបានយល់ព្រមដកកម្លាំងបេសកកម្មពីខាងត្បូងដោយទទួលស្គាល់រាល់សិទ្ធិជាមូលដ្ឋានរបស់វៀតណាម។

ជាមួយនឹងជ័យជំនះជាយុទ្ធសាស្រ្តក្នុង “ការប្រយុទ្ធ Dien Bien Phu លើអាកាស” និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ប្រជាជនវៀតណាមបានបង្កើតរបត់ជាប្រវត្តិសាស្ត្រក្នុងសង្គ្រាមប្រឆាំងអាមេរិក រំដោះភាគខាងត្បូងពេញលេញនិងការបង្រួបបង្រួមប្រទេសឡើងវិញ។

ការតាំងពិព័រណ៍ “ជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញពីតាមរយៈបណ្ណសារវៀតណាមនិងអន្តរជាតិ” បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករ (រូបថត៖ Hoang Nam)

ប្រើ “សុចរិត” របស់ជនជាតិអាមេរិកដើម្បីប្រឆាំងនឹងអាមេរិក

នៅក្នុងសំបុត្រ ផ្ញើជូនលោកប្រធានាធិបតី Nixon លោកប្រធានហូជីមិញបានប្រើអំណះអំណាងរបស់អាមេរិចចែងក្នុងសេចក្តីប្រកាសឆ្នាំ ១៧៧៦ ដើម្បីថ្កោលទោសការឈ្លានពានរបស់អាមេរិកតែម្តង។

ពោលគឺ ក្នុងកិច្ចចាប់ផ្តើម នៃសេចក្តីប្រកាសឯករាជ្យរបស់អាមេរិកនៅឆ្នាំ ១៧៧៦ មានកថាខណ្ឌមួយថា៖ “មនុស្សទាំងអស់កើតមកមានសិទ្ធិស្មើគ្នា។ អ្នកបង្កើតផ្តល់សិទ្ធិ ដល់ពួកគេដែលគ្មាននរណាម្នាក់អាចរំលោភបំពានបានឡើយ។ ក្នុងចំណោមសិទ្ធិទាំងនោះ មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិសេរីភាពនិងការស្វែងរកសុភមង្គលផងដែរ”។

ហើយនៅក្នុងសំបុត្រផ្ញើជូនលោកប្រធានាធិបតី Nixon លោកប្រធានហូជីមិញបានបញ្ជាក់អំពីឯករាជ្យភាព សេរីភាពនិងការមិនអាចរំលោភបានរបស់ប្រទេសជាតិ។ លោកប្រធានហូជីមិញបានបញ្ជាក់ថា៖ “ប្រជាជនវៀតណាមប្តេជ្ញាតស៊ូរហូតដល់ទីបញ្ចប់ មិនខ្លាចលះបង់ដើម្បីការពារមាតុភូមិនិងសិទ្ធិជាតិដ៏ពិសិដ្ឋរបស់ខ្លួន។ យ៉ាងណាមិញ សហរដ្ឋអាមេរិកត្រូវតែបញ្ចប់សង្គ្រាមការឈ្លានពាននិងដកទ័ពចេញពីវៀតណាមខាងត្បូង ដោយគោរពសិទ្ធិស្វ័យសម្រេចរបស់ប្រជាជននៅភាគខាងត្បូងនិងប្រជាជនវៀតណាម ដោយគ្មានអន្តរាគមន៍ពីបរទេស។ នោះគឺជាមធ្យោបាយត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាវៀតណាមសមស្របនឹងសិទ្ធិជាតិរបស់ប្រជាជនវៀតណាម”។

លោកប្រធានហូជីមិញបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុតស៊ូនិងរំដោះប្រទេសជាតិ។ លោកតែងតែត្រិះរិះពិចារណានិងរិះរកគ្រប់មធ្យោបាយដើម្បីអះអាងសិទ្ធិឯករាជ្យនិងសេរីភាពខាងស្មារតីដែលប្រជាជនវៀតណាមត្រូវបានទទួល។ ហើយសូម្បីតែសុខភាពរបស់លោកចុះខ្សោយក៏ដោយ ប៉ុន្តែ ការប្តេជ្ញាចិត្តនិងគោលដៅនោះរបស់លោកមិនចេះឈប់នោះឡើយ។

ហើយសំបុត្រដែលបានពោលខាងលើគឺជាឯកសារពិសេសមួយដែលជានិមិត្តរូបនៃដួងចិត្តរបស់លោកប្រធានហូជីមិញចំពោះប្រជាជន ចំពោះប្រទេសជាតិផងដែរ។

ប្រភព៖ https://thoidai.com.vn/xuc-dong-la-thu-bac-ho-phuc-dap-tong-thong-my-nixon-8-ngay-truoc-khi-qua-doi-86709.html

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស