Trending now

គម្រោង "សហគ្រាសសង្គមកិច្ច ដើម្បីការអភិវឌ្ឍជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាព"

14:48 | 12/07/2019 (ប្រភព៖ vovworld.vn)

គម្រោងជួយឧបត្ថម្ភសហគ្រាសសង្គមកិច្ច ដើម្បីអភិវឌ្ឍន៍ជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាព (គម្រោង SERD) ដំណាក់កាល ២០១៦ - ២០១៩ ដែលរៀបចំឡើងដោយមណ្ឌលជួយឧបត្ថម្ភគំនិតផ្ដួចផ្ដើមបម្រើសហគមន៍ និងអង្គការនំបុ័ងសម្រាប់ពិភពលោក។ គម្រោង SERD មានគោលដៅប្រគល់សិទ្ធិដល់បណ្ដាសហគ្រាសសង្គមនៅ សហគមន៍ជនបទ និងតំបន់ព្រៃភ្នំ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជា ជននៅក្នុងតំបន់។

ប្រជាជននៅជនបទទទួលបានការជួយឧបត្ថម្ភពីរដ្ឋ

គម្រោង "សហគ្រាសសង្គម ដើម្បីការអភិវឌ្ឍជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាព" ត្រូវបានអនុវត្តន៍នៅខេត្តព្រៃភ្នំចំនូនពីរនៅភាគខាងជើងវៀតណាម គឺខេត្ត Hoa Binh និងខេត្ត Lao Cai ចាប់ពីខែមករា ឆ្នាំ ២០១៦ ហើយបានបង្ហាញនូវប្រសិទ្ធិភាពតាមរយៈការទាក់ទងផ្ទាល់ថ្មី ប្រកបដោយការច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាអំពីសេដ្ឋកិច្ច បរិស្ថាន និងសង្គមតាមរយៈការជំរុញស្មារតីសហគ្រាស និងសមត្ថភាពធ្វើអាជីវកម្មរបស់ប្រជាជននៅក្នុងតំបន់។

ក្រោយរយៈពេលជាង ៣ ឆ្នាំ នៃការអនុវត្តន៍មក មានសហគ្រាសប្រមាណ ៦០ អង្គភាពទទួលបានជំនួយពីគម្រោង SERD ហើយនាំមកនូវផលប្រយោជន៍សម្រាប់មនុស្សប្រមាណ ១៥ ពាន់នាក់។ លោកស្រី Pham Kieu Oanh នាយិការមជ្ឈមណ្ឌលជួយឧបត្ថម្ភគំនិតផ្ដួចផ្ដើម បម្រើសហគមន៍បានឲ្យដឹងថា៖ “រាល់រូបសណ្ឋាន និងដំណោះស្រាយ ធ្វើអាជីវកម្មរបស់ យើងខ្ញុំ ត្រូវបានតភ្ជាប់ ជាមួយសហគមន៍ ហើយត្រូវបានសហគមន៍ធ្វើជាម្ចាស់ ដើម្បីជួយគេជំនះពុះពារលើការលំបាកក្នុងជីវភាពរស់នៅ និងរកស៊ីប្រកបដោយស្ថិរភាព។ យើងខ្ញុំបានរៀបចំសិក្ខាសាលាដើម្បីលើកកម្ពស់សមត្ថភាពសម្រាប់ដៃគូក្នុងតំបន់និងបើកវគ្គហ្វឺកហ្វឹនអភិវឌ្ឍន៍ការធ្វើអាជីវកម្មសម្រាប់សហគ្រាសសង្គម រួមជាមួយអ្នកជំនាញ ដើម្បីពិគ្រោះយោបល់ និងវាយតំលៃលើសមត្ថភាពធ្វើអាជីវកម្មរបស់សហគ្រាសនីមួយៗ។ អាស្រ័យហេតុនេះ ស្វែងរករាល់គំនិតផ្តួចផ្តើមក្នុងការធ្វើអាជីវកម្ម និងអភិវឌ្ឍន៍រាល់រូបសណ្ឋានយ៉ាងល្អ”។

ម៉្យាងវិញទៀត អង្គការនំបុ័ងសម្រាប់ពិភពលោកមិនត្រឹមតែជួយឧបត្ថម្ភដល់គម្រោង SERD ប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្ទាល់ទៅក្នុងគម្រោង SERD ទៀតផង។ លោកស្រី Eva Maria Jogan នាយិការអង្គការនំបុ័ងសម្រាប់ពិភពលោក ទទួលបន្ទុកវៀតណាម និងឡាវបានឲ្យដឹងថា៖ “អង្គការនំបុ័ងសម្រាប់ពិភពលោកបានចាប់ផ្តើមសហការជាមួយមណ្ឌលច្នៃប្រឌិតបម្រើសហគមន៍ តាមរយៈការផ្ដល់ ជំនួយ ដល់គម្រោង ជួយឧបត្ថម្ភ សហគ្រាស សង្គម ដើម្បីអភិវឌ្ឍន៍ជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាពចាប់ពីខែមករា ឆ្នាំ ២០១៦។ យើងខ្ញុំមិនត្រឹមតែចាត់ទុកខ្លួនជាអ្នកផ្ដល់ជំនួយប៉ុណ្ណោះទេ ថែមទាំងជាដៃគូក្នុងក្របខ័ណ្ឌនៃគម្រោងទៀតផង”។

ថ្វីបើត្រូវបានអនុវត្តន៍ក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែគម្រោង SERD ទទួលបានលទ្ធផលខ្ពស់បើប្រៀបធៀបនឹងការរំពឹងទុក។ លោក Pham Minh Tu តំណាងក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកគ្រប់គ្រង MPG ដែលជាអង្គភាព ចូលរួមគម្រោង SERD បានវាយតម្លៃថា៖ “គម្រោងនេះទទួលបានប្រសិទ្ធភាព ១៣៧ % បើប្រៀបធៀបទៅនឹងផែនការ។ សហគ្រាសដែលត្រូវបានជ្រើសរើស គឺសុទ្ធតែជាសហគ្រាសដែលខ្វះជំនាញគ្រប់គ្រង ធ្វើអាជីវកម្ម។ សហគ្រាសសង្គមកិច្ចទាំងនេះបានជួយកែលម្អប្រាក់ចំណូលយ៉ាងហោចណាស់ ២០% នៅពេលបញ្ចប់គម្រោង។ យើងខ្ញុំជឿកជាក់ថា នៅពេលគម្រោងនេះបានសម្រេចជាស្ថាពរ រាល់រូបសណ្ឋាននៃគម្រោងនេះនឹងបន្តបានរក្សាដដែលតាមរយៈបណ្ដាញសហគ្រាសសង្គម និងក្លឹបសហគ្រាសសង្គមនានា"។

នៅក្នុងដំណើរការអនុវត្តន៍គម្រោង SERD នេះ ស្ថាប័នពាក់ព័ន្ធនានាបានអនុវត្តគម្រោងប្រកបដោយភាពបត់បែន កែសម្រួល និងបំពេញបន្ថែមនូវចំណុចមួយចំនួនឲ្យសមស្របនឹងតំបន់នីមួយៗ។ លោក Hoang Hung នាយករងខុទ្ទកាល័យនៃសមាគមកសិករខេត្ត Hoa Binh បានឲ្យដឹងថា៖ “គម្រោងនេះមានភាពខុសគ្នាពីគម្រោងដទៃទៀត គឺមាន ក្រុមអ្នកស្ម័គ្រចិត្ត ដ៏ស្វាហាប់ និងមានសមត្ថភាព។ យើងខ្ញុំបានជ្រើសរើសយកសហគ្រាសចំនួន ១១ អង្គភាព។ សហគ្រាសនីមួយទទួលបានប្រាក់ជួយឧបត្ថម្ភពី ២០ ដល់ ៥០ លានដុង ក្នុងចំណោមប្រាក់ជួយឧបត្ថម្ភសរុប ៣៦០ លានដុង។ ខេត្ត Hoa Binh បង្កើតបានបណ្ដាញសហគ្រាសសង្គមដើម្បីការអភិវឌ្ឍសង្គមចំនួន ២ នៅស្រុក Tan Lac និងស្រុក Lac Son”។

តាមរយៈគម្រោង SERD នោះ បណ្ដាសហគ្រាសសង្គមបានក្លាយទៅជាសហគមន៍មួយ ដែលបានជះឥទ្ធិពលដ៏ សំខាន់ទៅក្នុងជីវភាពរស់នៅខាងសង្គមនៅក្នុងតំបន់ជនបទ។ នាពេលខាងមុខ គម្រោង SERD នឹងបន្តត្រូវបានរីកសុះសាយទៅកាន់ខេត្ត ក្រុងនានានៅទូទាំងប្រទេស៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមចូលរួមយ៉ាងសកម្មក្នុង និងរៀបចំសកម្មភាពការបរទេសកម្រិតខ្ពស់នៅបរទេស
អ្នកនេសាទនៅខេត្ត Ca Mau ចូលរួមសវនាការសាកល្បងប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យនេសាទវៀតណាម ប្រកបដោយតម្លាភាព និងចីរភាព
ក្រុមឃ្លាំមើលជលផលលេខ៤ ផ្សព្វផ្សាយការឃោសនា និងគាំទ្រដល់អ្នកនេសាទក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
កងកម្លាំងការពារព្រំដែនខេត្ត​ An Giang រឹតបន្តឹងការគ្រប់គ្រងទូកនេសាទ