Trending now

បារាំង ផ្តល់ជំនួយឥតសំណង ១.៥លានអឺរ៉ូ សម្រាប់កម្ពុជាស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩

10:21 | 24/07/2020 (សរុបដោយវិច្ឆិកា)

រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩។

ទិដ្ឋភាពនៃជំនួប។​ (ប្រភព៖ Freshnews)

ក្នុងជំនួប​ពិភាក្សា​ការងារ​លើគម្រោង​ស្តារឡើង​វិញក្នុង​វិស័យទេសចរណ៍ ក្រោយវិបត្តិ​នៃជំងឺកូវីដ-១៩​ នៅថ្ងៃទី ២៣ ខែកក្កដា រវាងក្រសួង​ទេសចរណ៍ និងទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ឯកឧត្ដម ណេប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និងជាអគ្គលេខា​ធិការ​នៃគណៈកម្មាធិការ​ជាតិវាយ​តម្លៃ​ទីក្រុងស្អាត​នៃក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានឯកភាពគ្នា​ប្រើប្រាស់​ហិរញ្ញប្បទាន​១,៥លានអឺរ៉ូ ឬស្មើនឹង​ប្រមាណ១,៧ លាន​ដុល្លារអាមេរិក ក្រោមគម្រោង​ពង្រឹង​សមត្ថភាព​ក្នុងវិស័យ​ទេសចរណ៍ (២០២០-២០២៣) ដើម្បីចូល​រួមអនុវត្ត​ផែនទី​ចង្អុល​ផ្លូវស្តារ​ឡើងវិញ លើវិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិនៃ​ជំងឺកូវីដ-១៩។ បើតាម​ក្រសួងទេសចរណ៍ វិស័យនេះ បានរងនូវផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ អំឡុងពេល​រីករាលដាល​ជំងឺកូវីដ-១៩ ដោយសារតែ​ការបាត់បង់​នូវភ្ញៀវ​បរទេស​មកកម្ពុជា រួមទាំង​ការផ្អាក​ជើងហោះហើរ ចេញពីបណ្តា​ប្រទេស​មួយចំនួន ដើម្បីទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ។

ជំនួបពិភាក្សាការងារនេះធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ជាជនជាតិបារាំងនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ​ភាគីទាំងពីរបានផ្លាស់ប្តូរ​យោបល់គ្នា​លើការដាក់ចេញ​វិធានការ​គាំទ្រ​វិស័យទេសចរណ៍​កម្ពុជា ក្នុងដំណាក់កាល​ជំងឺកូវីដ-១៩ និងចាប់ផ្តើមពី​ការអនុវត្ត វិធានសុវត្ថិភាព​ទេសចរណ៍ ការជំរុញចលនា​ទេសចរណ៍​ក្នុងស្រុក ដើម្បីធានាថា កម្ពុជា​ជាគោលដៅ​ទេសចរណ៍​គុណភាព និងកក់ក្តៅ​សម្រាប់​ភ្ញៀវទេសចរ និងបាន​ពិភាក្សា​បន្ថែម​អំពីធាតុចូល (Inputs) សម្រាប់ការរៀប​ចំផែនទី​ចង្អុល​ផ្លូវសម្រាប់​ត្រៀមស្តារ​ឡើងវិញ​នៃកំណើន​ទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

តាមការ​អះអាង​របស់​ឯកឧត្ដម ណេប សាមុត បានឱ្យដឹងទៀតថា នៅ ក្រោមហិរញ្ញប្បទាន ១,៧ លាន​ដុល្លារអាមេរិកនេះ ដែលផ្ដល់ដោយ​ភ្នាក់ងារអភិវឌ្ឍន៍​បារាំងនេះ នឹងប្រើប្រាស់​លើគម្រោង​សកម្មភាព​ចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែន​ការស្តារ​ឡើងវិញក្នុង និងក្រោយ​វិបត្តិកូវីដ-១៩ ឱ្យមានភាពល្អ​ប្រសើរ​ឡើងវិញ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍​ទាំង២៤នេះ មានធាតុចូល​សំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹង​អភិបាលកិច្ច​ក្នុងវិស័យ​ទេសចរណ៍ ដែលមានការ​ជួយ ពង្រឹងសមត្ថភាព ពង្រឹង​រចនាសម្ព័ន្ធ​វិស័យឯកជន​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ , ការជួយពង្រឹង​សមត្ថភាពស្ថាប័ន និងភាព​ជាដៃគូរដ្ឋ​និងឯកជន, ការជួយរៀប​ចំ​គម្រោង​ចាំបាច់ ដើម្បីជួយរៀប​ចំវិស័យ​ទេសចរណ៍​គម្រោង​ជួយគាំទ្រ​ផ្នែកសិក្សា​ទីផ្សារ និងផ្សព្វផ្សាយ​គម្រោង​ជួយអេកូទេសចរណ៍ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​ទីក្រុង៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍