Trending now

ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានពង្រឹងវិធានការបង្ការជម្ងឺ(កូវីដ១៩)នៅខេត្តមួយចំនួន

14:42 | 06/04/2020 (ហេង វុធ្ធី)

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែងក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការបង្ការជម្ងឺ(កូវីដ១៩) ដោយបង្កើនកិច្ចសហការជាមួយមន្ត្រីមន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ បានល្អប្រសើរ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

ទិដ្ឋភាពនៃប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានពង្រឹងវិធានការបង្ការជម្ងឺ(កូវីដ១៩)នៅខេត្តស្ទឹងត្រែង

ក្នុងឱកាសចុះពង្រឹងការងារបង្ការជម្ងឺឆ្លង(កូវីដ១៩)ថ្ងៃទី០៤មេសា នៅខេត្តស្ទឹងត្រែងឯកឧត្តម ផៃប៊ុនឈឿនរដ្ឋលេខាធិការប្រចាំការក្រសួងបរិដ្ខាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ខេត្តស្ទឹងត្រែងមានចំនួនជនសង្ស័យដែលបានធ្វើតេស្តសំណាក៩៤នាក់ក្នុងនោះស្រី៣៥នាក់ នេះបើតាមការឱ្យដឹងពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត កាលបីថ្ងៃទី០៣មេសាឆ្នាំ២០២០កន្លងមកថ្មីៗនេះ។

ឯកឧត្តម មានប្រសាសន៍បន្តថា៖ ករណីនេះយើងនៅតែសកម្មក្នុងការតាមដានឱ្យបានជាប្រចាំហើយមន្ត្រី ថ្នាក់ដឹកនាំក្រុងស្រុក អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលឱ្យបានទូលាយបន្ថែមទៀត ដើម្បីពង្រឹងការងារបង្ការជម្ងឺកូវីដ១៩នេះឱ្យមានប្រសិទ្ធភាពកុំឱ្យកើតឡើងដល់ប្រជាពលរដ្ឋយើងនៅតាមបណ្តាសហគមន៍ឱ្យសោះ។

លោកសាយកុសល អភិបាលក្រុងស្ទឹងត្រែងបានអះអាងថា៖ករណីនេះអាជ្ញាធរក្រុងក៍បានចាត់ឱ្យចៅសង្កាត់និមួយៗបង្កើនការតាមដានពិនិត្យទៅលើ បងប្អូនប្រជាពលរដ្ឋ ជាពលករ បើមានមកពីប្រទេសថៃ ឬបណ្តាប្រទេសផ្សេងៗ ត្រូវអប់រំពួកគាត់ឱ្យភ្ញាក់រលឹកមកជួបមន្ត្រីសុខាភិបាលឱ្យបានឆាប់ដើម្បីពិនិត្យសុខភាពជាចាំបាច់។ លោកអភិបាលក្រុងបានសាទរចំពោះការយកចិត្តទុកដាក់ទៅលើកិច្ចការពង្រឹងការងារបង្ការជម្ងឺនេះហើយអាជ្ញាធរក្រុងស្រុក និងប្រើប្រាស់កម្លាំងគ្រប់សមាសភាព ដើម្បីចូលរួមជាមួយស្ថាប័នជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ និងនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ការបង្ការជម្ងឺកូវីដ១៩នេះជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក៍បាននាំយកនៅសម្ភារៈប្រើប្រាស់និងបង្ការ រួមមាន -ម៉ាស់ -អាលកុល- ក្រម៉ា- និងអង្ករមួយចំនួនផ្តល់ជូនក្រុមការងារប្រចាំការនៅតាមតំបន់គោលដៅ មាននៅស្រុកសៀមបូក- ស្រុកថាឡាបរិវ៉ាត់ -ស្រុកសេសាន -ស្រុកសៀមប៉ាង- ក្រុងស្ទឹងត្រែង-និងផ្នែកបរិស្ថានដែរ។

ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ តំណាងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងាររារដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បង្ការ និងតាមដានការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 នៅស្រុករំដួល ខេត្តស្វាយរៀង ដើម្បីមានវិធានការ និងទប់ស្កាត់ការរីករាលដាល នៅតាមសហគមន៍មូលដ្ឋាន។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត, លោក រស់ ផារិទ្ធ អភិបាលរងខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោក គាំ រីបូន អគ្គលេខាធិការគណៈកម្មាធិការជាតិអេស្កាប់ អភិបាលស្រុករំដួល និងអាជ្ញាធរមូលដ្ឋាន ផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បាននាំនូវការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ចុះស្រង់ស្ថិតិ និងក្តាប់ឲ្យបាននូវស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងរដូវកាលការរាតត្បាតឆ្លងជំងឺ COVID-19 នេះ។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងចុះផ្សព្វផ្សាយជាប្រចាំ ឲ្យបានទូលំទូលាយនូវវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺឆ្លង COVID-19 ជាពិសេសត្រូវគ្រប់គ្រងឲ្យបានជាប្រចាំ និងកំណត់មុខសញ្ញាចំពោះប្រជាពលរដ្ឋមកពីក្រៅ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ករណីជំងឺ COVID-19 នៅកម្ពុជាបច្ចុប្បន្ននេះ មានការកើតឡើងដោយសារករណីនាំចូលពីខាងក្រៅប្រទេស មិនមែនផ្ទុះឡើងនៅក្នុងស្រុកទេ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា, លោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត និងលោក Scotty Lee នាយកអង្គការ SOS ដែលបានចូលរួមឧបត្ថម្ភជែលលាងដៃ សាប៊ូ ផ្ទាំងប៉ាណូអប់រំ សម្រាប់លោក ទេសរដ្ឋមន្រ្តី យកមកឲ្យក្រុមការងារចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍មូលដ្ឋាន ដែលមានជីវភាពក្រីក្រ។

ចុងបញ្ចប់ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមការងារចុះជួយពង្រឹងឃុំបុសមន ឃុំថ្នាធ្នង់ និងឃុំពងទឹក ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ចូលរួមយ៉ាងសស្រាក់សស្រាំ តាមការចង្អុលបង្ហាញ និងការណែនាំរបស់ថ្នាក់ដឹកនាំ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់