Trending now

ប្រតិកម្មរបស់ពិភពលោកបន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

16:41 | 31/07/2019 (យោងតាម kienthuc.net.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មានប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះមានសហរដ្ឋអាមេរិក និងជប៉ុនបានបញ្ចេញសំលេងរបស់ខ្លួន បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលថ្មីៗបំផុតរបស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី ៣១ ខែកក្កដា។

ការបាញ់មីស៊ីលផ្លោងបាលិស្ទិចរយៈចម្ងាយខ្លីបានបណ្តាលឲ្យមានប្រតិកម្មជាច្រើនពីបណ្តាប្រទេសនៅលើពិភពលោក (រូបថត៖​ Yonhap)

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានដកស្រង់សម្តីរបស់ក្រុមប្រឹក្សានៃអគ្គសេនាធិការចម្រុះទ័ពកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលផ្លោងបាលិស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចូលទៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះនាព្រឹកថ្ងៃទី ៣១ ខែកក្កដា។ JCS បានអះអាងថា នេះគឺជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ហើយវាហោះក្នុងចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រមុនពេលធ្លាក់ទៅក្នុងឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េ ខាងជើង។

ប្រតិកម្មទៅនឹងហេតុការណ៍នេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានប្រកាសថា ការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងមិនបានជួយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងមិនបានជួយ ជម្រុញការចរចារលើការរំលាយអាវុធនុយក្លេអ៊ែរនោះ ឡើយ ហើយលោកស្រីក៏បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។ ទន្ទឹមនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាប្រទេសនេះបានទទួលព័ត៌មានអំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងព្រមទាំងកំពុងតាមដានស្ថានការណ៍ថ្មីបន្ថែម ទៀតផង ។ គួរបញ្ជាល់ថានាថ្ងៃទី ៣០ ខែកក្តដា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថាលោកសង្ឃឹម នឹងតភ្ជាប់ការធ្វើកិច្ចចរចារឡើងវិញជាមួយកូរ៉េខាងជើង នាពេលឆាប់ៗផងដែរ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha (រូបថត៖ TTXVN)

ម្យ៉ាងវិញទៀត ក្រសួងការពារជាតិជប៉ុនបានរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីស្វែងយល់និងវិភាគអំពីប្រភេទមីស៊ីលដែលកូរ៉េខាងជើងទើបតែបាញ់សាកល្បង ក៏ប៉ុន្តែជប៉ុនបានសង្កត់ធ្ងន់ថាប្រភេទមីស៊ីលទាំងនេះហាមមិនឲ្យធ្លាល់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខឬដែនសមុទ្ររបស់ ជប៉ុនជាដាច់ខាតឡើយ។ នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo បានបញ្ជាក់ថា“ ការបាញ់ មីស៊ីលនេះមិនប៉ះពាល់ដល់សន្តិសុខជប៉ុនទេ។ យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងនឹងរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រសិន ប្រសិនបើប្រទេសនេះបាញ់មីស៊ីលផ្លោងបាលិស្ទិកពុំជាខានឡើយ”។ គួរឲ្យជម្រាបថានេះជាការបាញ់សាកល្បងមីស៊ីលលើកទី ២ របស់កូរ៉េខាងជើងក្នុងរយៈពេលមួយសប្តាហ៍ផងដែរ៕

(យោងតាម kienthuc.net.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម kienthuc.net.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ