Trending now

តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង

17:23 | 06/11/2024 យោងតាមវិទ្យុសំលេងវៀតណាម

ផលិតផលតែវៀតណាមចំនួន ១០ បានទទួល ពានរង្វាន់ពីសមាគមដ៏មានកិត្យានុភាពនេះ រួមមានពានរង្វាន់មាស ១ រង្វាន់ប្រាក់ ១ រង្វាន់សំរឹទ្ធ ២ និងរង្វាន់លើកទឹកចិត្តចំនួន ៦។

មហោស្រព “លក្ខណៈប្រណិតនៃតែវៀតណាម” ឆ្ពោះទៅរកផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Hoi An បង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស
តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង
តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផលិតផលសណ្ឋាគារ និងភោជនីយដ្ឋាននៅទីក្រុង ប៉ារីស នាថ្ងៃទី ៥ ខែវិច្ឆិកា អង្គការលើកកំពស់តម្លៃកសិផលបារាំង (AVPA) បានរៀបចំ ពិធីប្រគល់ពានរង្វាន់ “តែពិភពលោក”។ ផលិតផលតែវៀតណាមចំនួន ១០ បានទទួល ពានរង្វាន់ពីសមាគមដ៏មានកិត្យានុភាពនេះ រួមមានពានរង្វាន់មាស ១ រង្វាន់ប្រាក់ ១ រង្វាន់សំរឹទ្ធ ២ និងរង្វាន់លើកទឹកចិត្តចំនួន ៦។ ដោយចែករំលែកចំណាប់អារម្មណ៍ ចំពោះភាពសម្បូរបែបរបស់តែវៀតណាម លោកស្រី Carine Baudry ប្រធានគណៈមេ ប្រយោគនៃការប្រកួតតែពិភពលោក AVPA ២០២៤ បានសង្កត់ធ្ងន់ថា៖ ទឹកដីវៀត ណាមសម្បូរជីជាតិ បានបង្កើតភាពសម្បូរបែបនៃតំបន់ដាំដុះតែ ពីតំបន់ភ្នំរហូតដល់ តំបន់វាលទំនាប។ ប្រជាជនអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះគុណភាព និងរសជាតិដ៏សម្បូរ បែបរបស់តែវៀតណាម។

បច្ចុប្បន្នវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ លើពិភពលោកក្នុងការនាំចេញតែ និងទី ៧ ក្នុងការផលិតតែទូទាំងពិភពលោក។ កាលពីឆ្នាំមុន វៀតណាមនាំចេញតែ បានចំនួន ១២១.០០០ តោន ដែលមានតម្លៃ ២១១ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ផលិតផលតែរបស់វៀតណាមមានវត្តមាននៅក្នុងប្រទេសនិងដែនដីចំនួន ៧៤៕

មហោស្រព “លក្ខណៈប្រណិតនៃតែវៀតណាម” ឆ្ពោះទៅរកផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Hoi An មហោស្រព “លក្ខណៈប្រណិតនៃតែវៀតណាម” ឆ្ពោះទៅរកផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Hoi An

មហោស្រពនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ សិប្បករ និងអ្នកនិយមចូលចិត្តតែមកពីទូទាំងប្រទេស។

បង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស បង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស

ថ្នាក់សិល្បៈ ឆុងតែដែលរៀបចំដោយ ទៀនធៀនត្រា (Tien Thien Tra) ត្រូវបានចាប់ផ្តើមដោយបំផុសគំនិតមួយ៖ តែបង្កប់ទៅដោយភាពល្អិតល្អន់នៃវប្បធម៌ម្ហូបវៀតណាម។ ដោយសារដើមតែ និងព្រៃតែត្រូវបានភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម តាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីពេលនោះមក ឧស្សាហកម្មផលិតតែបែបប្រពៃណីជាមួយនឹងម៉ាកយីហោរបស់វៀតណាមបានផ្សព្វ ផ្សាយ​ដល់មិត្តភក្តិទូទាំងពិភពលោក។ ទោះជាយ៉ាងនេះក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែចេះពីរបៀបឆុងតែឲ្យ​បាន​ឆ្ងាញ់ របៀបទទួលទានទឹក​តែវៀតណាមនោះទេ។ អ្វីៗ ទាំងនេះក៏បានសិក្សា និងមានចំណេះដឹង ដើម្បីស្វែងយល់ពីតែវៀតណាម។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពានរង្វាន់ VinFuture ឆ្នាំ ២០២៤ ផ្តល់កិត្តិយសដល់ ៤ ស្នាដៃវិទ្យាសាស្ត្រ "ការទម្លាយភាពធន់"
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក To Lam​ អញ្ជើញទទួលជួបអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិ
សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh៖ ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា