Trending now

លើកកំពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន

10:52 | 04/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទប្រកាស និងបើកដំណើរការគម្រោង “លើកកំពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងសម្រប់កងទ័ពការពារព្រំដែននៅជួរមុខ” ដំណាក់កាល ២០២៤-២០២៦។

សហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ និងប្រឆាំងបទល្មើសឆ្លងដែនវៀតណាម - ឡាវ - កម្ពុជា ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន
ប្រតិភូទាំង​ឡាយ​អញ្ចើញ​ចូល​រួម​ពិធី
ប្រតិភូទាំង​ឡាយ​អញ្ចើញ​ចូល​រួម​ពិធី

គម្រោងនេះត្រូវបានអនុវត្តដោយគណៈប្រតិភូអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅប្រទេសវៀតណាម សម្របសម្រួលជាមួយនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ឧក្រិដ្ឋកម្មនៃកងទ័ពការពារព្រំដែន ក្រោមការឧបត្ថម្ភរបស់ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិ (INL) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ក្នុងក្របខ័ណ្ឌនៃគម្រោងនេះ សំណុំឯកសារបណ្តុះបណ្តាលថ្មីស្តីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការការពារជនរងគ្រោះនឹងត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលចំនួន ១៦ សម្រាប់កម្មាភិបាលការពារព្រំដែននៅជួរមុខជាង ៦០០ នាក់ នៅទូទាំងប្រទេស។ គម្រោងនេះក៏ផ្តល់ការបណ្តុះបណ្តាលជំនាញដល់កងកម្លាំងការពារព្រំដែនជួរមុខក្នុងការផ្សព្វផ្សាយដល់ប្រជាជននៅតំបន់ព្រំដែនអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព កាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងបង្កើតឱកាសជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងកងទ័ពការពារព្រំដែនវៀតណាមជាមួយដៃគូក្នុងតំបន់។

“គម្រោងនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្ររបស់ IOM ដល់រដ្ឋាភិបាលវៀតណាមដើម្បីពង្រឹងការគ្រប់គ្រងព្រំដែន និងលំហូរចំណាកស្រុក រួមចំណែកក្នុងការអនុវត្តគោលដៅនៃកម្មវិធីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ក៏ដូចជាផែនការអនុវត្តកិច្ចព្រមព្រៀងសកលរបស់អង្គការសហប្រជាជាតិស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដែលវៀតណាមជាសមាជិកសកម្ម” នោះបើយោងតាមការសង្កត់ធ្ងន់របស់លោកស្រី Park Mihyung ប្រធានគណៈប្រតិភូ IOM ប្រចាំនៅវៀតណាម៕

សហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ និងប្រឆាំងបទល្មើសឆ្លងដែនវៀតណាម - ឡាវ - កម្ពុជា សហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ និងប្រឆាំងបទល្មើសឆ្លងដែនវៀតណាម - ឡាវ - កម្ពុជា

នាថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Tay Ninh ការិយាល័យទាក់ទងទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន (ការិយាល័យ BLO ) Moc Bai, Xa Mat ខេត្ត Tay Ninh (វៀតណាម) បានសម្របសម្រួលជាមួយ ការិយាល័យ BLO បាវិត ខេត្តស្វាយរៀង និងការិយាល័យ ...

ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ និងបទល្មើសឆ្លងដែន ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ និងបទល្មើសឆ្លងដែន

នាព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីក្រុងហាណូយ មហាអយ្យការអមតុលាការប្រជាជន កំពូលវៀតណាមបានរៀបចំសន្និសីទលើកទី១៣អគ្គរដ្ឋអាជ្ញាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ចិន ក្រោមប្រធានបទ “ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុង ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ និងបទល្មើសឆ្លងដែន”។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តា​ជនជាតិ​តំបន់​ភាគឦសានលើកទី១២
តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ
ភាពយន្ត​ជប៉ុន​ល្បីល្បាញចំនួន ១១ ​រឿង​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​នៅ​ទីក្រុង​ធំៗ​ចំនួន ៤ ក្នុង​ប្រទេស​វៀតណាម
ពិធីសំណេះសំណាលរវាងគ្រួសារវៀតណាម ជាមួយនិស្សិតឡាវ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ