Trending now

មនុស្សរាប់ពាន់នាក់មកចូលរួមពិធីបុណ្យ “Pay Tai” នៅខេត្ត Yen Bai

11:05 | 14/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានទៅកាន់ឃុំ Lam Thuong ស្រុក Luc Yen ខេត្ត Yen Bai ដើម្បីទស្សនាសកម្មភាពនៃពិធីបុណ្យ “Pay Tai” ឆ្នាំ ២០១៤។

សម្ព័ន្ធសហករណ៍ Yen Bai ទាក់ទាញគម្រោង NGO ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសមូហភាព បន្ថែម​នូវ​ព្រឹត្តិ​ការណ៍​សំខាន់ៗ បង្កើត​មូល​ដ្ឋាន​សម្រាប់​អនុវត្ត​សកម្មភាព​សហប្រតិបត្តិការ​ក្នុង​តំបន់​នៅ Yen Bai - កូរ៉េ
មនុស្សរាប់ពាន់នាក់មកចូលរួមពិធីបុណ្យ “Pay Tai” នៅខេត្ត Yen Bai
មនុស្សរាប់ពាន់នាក់មកចូលរួមពិធីបុណ្យ “Pay Tai” នៅខេត្ត Yen Bai

“Pay Tai” មានន័យថា វិលត្រឡប់ទៅផ្ទះម្តាយក្មេក។ នេះជាឱកាសសម្រាប់កូនស្រីនិងស្វាមីវិលត្រឡប់ទៅផ្ទះនាងវិញ ដើម្បីសួរសុខទុក្ខឪពុកម្ដាយ និងអុជធូបដល់បុព្វការីជន ហើយក៏ជាឱកាសសម្រាប់កូនកំលោះបង្ហាញការដឹងគុណ និងកតញ្ញូតាធម៌ចំពោះមាតាបិតាក្មេកផងដែរ។

ពិធីបុណ្យ “Pay Tai” ឆ្នាំនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០ និងទី ១១ ខែសីហា ដោយមានខ្លឹមសារទាក់ទាញ និងប្លែកពីគេជាច្រើនដូចជា៖ ការប្រឡងរុំកន្សែងប្រពៃណី ត្បាញកន្ត្រកដាក់ត្រី, បោះសំណាញ់ដើម្បីចាប់ត្រី, ឆ្លងស្ពានឫស្សីដើម្បីបេះផ្កា។ រួមជាមួយនឹងសកម្មភាពវប្បធម៌ "ណាត់ជួប" រាត្រីបោះជំរំ ការសម្តែងជាក្រុម បទពិសោធន៍ចែវទូកតាមទឹកជ្រោះ Phai Luong; ការបង្ហាញផលិតផលប្រចាំតំបន់ និងតំបន់ជុំវិញ។ អ្នកស្រី Nguyen Phuong Thao ជាអ្នកទេសចរនៅទីក្រុង Yen Bai ចែករំលែកថា៖ “ខ្ញុំបានរកឃើញការសម្តែងជាមួយនឹងសម្លៀកបំពាក់ជនជាតិ Tay ដ៏ស្រស់ស្អាតខ្លាំងណាស់ ហើយសកម្មភាពដ៏ល្អបំផុតគឺការប្រដាល់ពពែ។ ការប្រលងបវរកញ្ញាទាក៏ចម្លែកណាស់ដែរ។ ការចូលរួមក្នុងពិធីបុណ្យនេះក៏បានជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិ Tay ផងដែរ”៕

ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung

ពិធី Tài khoăn ឬដែលគេហៅថាពិធីចម្រើនជន្មាយុ តែងតែត្រូវបានបងប្អូនជនជាតិ Nung ប្រារព្ធធ្វើឡើងនៅថ្ងៃខួបកំណើត ឬដើមនិទាឃរដូវ។ នេះជាពិធីដ៏ពិសេសមួយដែលត្រូវបានថែរក្សារាប់ពាន់ជំនាន់មកហើយក្នុងសហគមន៍ជនជាតិ Nung នៅស្រុក Na Ri ខេត្ត Bac Kan។

ពាណិជ្ជករអាណិកជនវៀតណាមគាំទ្រការតភ្ជាប់ខេត្ត Yen Bai និងខេត្តស្វយ័តពិសេស Gangwon ពាណិជ្ជករអាណិកជនវៀតណាមគាំទ្រការតភ្ជាប់ខេត្ត Yen Bai និងខេត្តស្វយ័តពិសេស Gangwon

យុគសម័យ - នាថ្ងៃទី ៤ និងទី ៥ ខែមីនា គណៈប្រតិភូសមាគមពាណិជ្ជករ និងវិនិយោគវៀតណាម-កូរ៉េ (VKBIA) រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ខេត្ត Yen Bai បានទៅទស្សនា និងធ្វើការជាមួយថ្នាក់ដឹកនាំនៃខេត្តស្វយ័តពិសេស Gangwon (កូរ៉េ) និងអង្គភាពពាក់ព័ន្ធ និង មន្ទីរនានាក្នុងខេត្ត។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ប្រមូលការឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi
ប៉ុស្តិ៍ទូរទស្សន៍ Discovery ផ្សព្វ​​ផ្សាយ​អំពីបដិវត្តន៍​ឌីជីថល​នៅ​វៀតណាម ដល់​​ទូទាំងពិភពលោក
«កន្លែងលេងកម្សាន្ត» ដ៏មានអត្ថន័យសម្រាប់កុមារនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា
រៀប​ចំ​ពិធីបុណ្យសែនព្រះខែជូនកុមារនៅតំបន់ Abyei
រាជធានីភ្នំពេញ៖ កូនចៅសហគមន៍ជនជាតិវៀតណាមនៅកម្ពុជាទទួលបុណ្យសែនព្រះខែ​ក្នុងក្ដីសប្បាយរីករាយ