Trending now

Apple ពិចារណាផ្លាស់ប្តូរផលិតកម្ម ៣០% ចេញពីចិន ទៅអាស៊ីអាគ្នេយ៍

21:54 | 21/06/2019 (ប្រភព៖ postkhmer.com សរុបព័ត៌មានដោយសំណាង)

ក្រុមហ៊ុន Apple បានស្នើឲ្យក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនវាយតម្លៃផលប៉ះពាល់នៃការចំណាយលើការផ្លាស់ប្តូរផលិតកម្មពី ១៥ ភាគរយ ទៅ ៣០ ភាគរយ នៃសមត្ថភាពផលិតរបស់ពួកគេពីប្រទេស ចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

ប្រភព​ជា​ច្រើន​បាន​ប្រាប់​សារព័ត៌មាន​ប្រចាំ​ថ្ងៃ Nikkei ថា សំណើ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​​​មួយ​នេះ ត្រូវ​បាន​ជំរុញ​ដោយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រយៈពេល​យូរ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ ប៉ុន្តែ​​ប្រភព​ជា​ច្រើន​​ឲ្យ​ដឹង​ថា ទោះ​បីជា​ជម្លោះ​​នេះ​ត្រូវ​បាន​ដោះស្រាយ​ហើយ​ក៏​ដោយ​ ក៏​នឹង​​មិន​មាន​ការ​ត្រឡប់​ទៅ​រក​ប្រទេស ​ចិន ​​​វិញ​ដែរ។ ​ក្រុមហ៊ុន Apple ​បាន​សម្រេច​ចិត្ត​ថា ហានិភ័យ​នៃ​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​​ការ​ផលិត​នៅ​​ប្រទេស ​ចិន ដូច​ដែល​​ក្រុមហ៊ុន​នេះ​​បាន​ធ្វើ​រួច​ហើយ​អស់​រយៈពេល​​ជា​ច្រើន​ទសវត្សរ៍​មក​នោះ​ មាន​ទំហំ​ធំ​ពេក​ និង​ថែម​ទាំង​​កំពុង​កើន​ឡើង​ផង​ដែរ​។​

ទិដ្ឋភាព​នៅ​មុខ​ហាង​ក្រុមហ៊ុន Apple នៅ​ទីក្រុង​ស៊ាងហៃ​​។ រូបថត AFP

ក្រុមហ៊ុន​ផ្គត់ផ្គង់​ជា​ច្រើន​ទទួល​ស្គាល់​ថា ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​​ទៅ​​កន្លែង​ផ្សេង​ទៀត នឹង​ត្រូវ​ការ​ពេលវេលា ហើយ​ប្រទេស ចិន ​​ទំនង​ជា​នឹង​នៅ​តែ​ជា​មូលដ្ឋាន​​ផលិត​ដ៏​សំខាន់​​បំផុត​របស់​​ក្រុមហ៊ុន​ Apple ដដែល​ក្នុង​ពេល​អនាគត​ខ្លី​។​

ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​បាន​ឲ្យ​ដឹង​ថា៖ «​វា​ពិត​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​យូរ​មួយ និង​អាច​មើល​ឃើញ​​លទ្ធផល​​មួយ​ចំនួន​ក្នុង​រយៈពេល​ពី ២ ឆ្នាំ​ ឬ ៣​ឆ្នាំ ​​គិត​ចាប់​ពី​ពេល​នេះ​»។​ ក្រុមហ៊ុន​នេះ​បន្ត​ថា​៖ «​វា​ឈឺ​ចាប់ និង​ពិបាក​ ប៉ុន្តែ​​នោះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ដោះស្រាយ​»។​

ប្រភព​សិ្នទ្ធ​នឹង​បញ្ហា​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​នេះ ​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​​ពង្រីក​អ្វី​ដែល​​ក្រុមហ៊ុន​នេះ​ហៅ​ថា ក្រុម​សិក្សា​​អំពី​ការ​​ចំណាយ​មូលធន​។ ​ក្រុម​ដែល​មាន​បុគ្គលិក​ជាង ​៣០ ​នាក់​នេះ​ កំពុង​​​ពិភាក្សា​​ពី​ផែនការ​ផលិត​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ និង​កំពុង​​​​ចរចា​ជាមួយ​រដ្ឋាភិបាល​នានា​​​អំពី​​​ការ​លើក​ទឹក​ចិត្ត​​ផ្នែក​ហិរញ្ញវត្ថុ​ដែល​​រដ្ឋាភិបាល​ទាំង​នោះ​​អាច​នឹង​​មាន​​ឆន្ទៈ​ផ្តល់​ឲ្យ ​​ដើម្បី​ផ្ដល់​ការ​ទាក់ទាញ​​ការ​​ផលិត​របស់​ក្រុមហ៊ុន​ Apple ព្រម​ទាំង​បទប្បញ្ញត្តិ​ និង​​បរិស្ថាន​អាជីវកម្ម​មូលដ្ឋាន​ផង​ដែរ​។​

ប្រភព​មួយ​ចំនួន​​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ និង​ផ្តល់​សេវា​ដំឡើង​សំខាន់ៗ​​រួមមាន​​ក្រុមហ៊ុន Foxconn ​ក្រុមហ៊ុន Pegatron ក្រុមហ៊ុន Wistron ​ក្រុមហ៊ុន ​​Quanta Computer ក្រុមហ៊ុន Compal Electronics និង​​​​ក្រុមហ៊ុន Inventec ក្រុមហ៊ុន Luxshare-ICT និង​ក្រុមហ៊ុន Goertek សុទ្ធតែ​​​ត្រូវ​បាន​ស្នើសុំ​​​ឲ្យ​វាយ​តម្លៃ​អំពី​ជម្រើស​នៅ​ក្រៅ​ប្រទេស ចិន​។​ ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Apple ​ជា​ច្រើន​ផ្សេង​ទៀត​ ដូចជា​​ក្រុមហ៊ុន​ផ្គត់ផ្គង់​បោះពុម្ព​ប្រអប់​សៀគ្វី និង​​ប្រអប់​ទូរស័ព្ទ កំពុង​ពិនិត្យ​មើល​យ៉ាង​ដិតដល់​អំពី​ទីកន្លែង​របស់​ក្រុមហ៊ុន​របស់​ខ្លួន​អាច​ផ្លាស់ប្តូរ​ទៅ​ដើម្បី​ដំឡើង​​ផលិត​សម្រាប់​ក្រុមហ៊ុន Apple។​

(ប្រភព៖ postkhmer.com សរុបព័ត៌មានដោយសំណាង)

(ប្រភព៖ postkhmer.com សរុបព័ត៌មានដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ