ស្ថិរភាពនយោបាយគឺជាលក្ខខណ្ឌចាំបាច់ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម។ ស្ថិរភាពនយោបាយត្រូវបានសម្រេចបានដោយសារសមត្ថភាព និងកិត្យានុភាពភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងរយៈពេលកន្លងមក។ ការដែលបក្សធ្វើចំណាត់ការតាមច្បាប់ លើ កម្មាភិបាល ដែលបានបំពានវិន័យបក្សនាពេលថ្មីៗនេះ សំដៅលើគោលដៅតែមួយគត់ គឺធ្វើឱ្យបក្សកាន់តែស្អាតស្អំ និងរឹងមាំ និងបំពេញតួនាទីដឹកនាំឲ្យបានល្អបំផុតរបស់បក្ស តាមនោះ បង្កើតស្ថិរភាពយូរអង្វែង សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ To Lam |
វៀតណាម៖ សាមគ្គីជាតិ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ |
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ជាប្រមុខ វៀតណាមបានអនុវត្តយ៉ាងខ្លាំងក្លានូវការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការប្រយុទ្ធប្រឆាំងនោះត្រូវបានអនុវត្តយ៉ាងស្វិតស្វាញដោយ “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថាបុគ្គលនោះជានរណាឡើយ”។
វៀតណាម៖ ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ |
ចំណាត់ការដោយគ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង
ស្ថានភាពជាក់ស្តែងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះបានបង្ហាញថា ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន បានចូលរួមចំណែកសកម្មក្នុងការកសាង និងកែទម្រង់បក្ស ឲ្យកាន់តែស្អាតស្អំ បង្កើតមូលដ្ឋានគ្រឹះសម្រាប់អាណត្តិខាងមុខមានលក្ខខណ្ឌអនុវត្តន៍ឱ្យកាន់តែប្រសើរឡើង សម្រេចគោលដៅរាល់គោលដៅដែលបក្សកាន់អំណាចបានដាក់ចេញ។
ក្នុងរយៈពេល៣ឆ្នាំមកនេះ ថ្នាក់ដឹកនាំសំខាន់ៗ និងជាន់ខ្ពស់បក្សជាច្រើនរូបបានលាលែងពីដំណែង ដោយសារ បន្ទាប់ពីដំណើរការត្រួតពិនិត្យអធិការកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ពួកគេបានយល់ឃើញពីការទទួលខុសត្រូវនយោបាយរបស់ខ្លួនចំពោះមុខបក្ស និងប្រជាជន។ ដោយមើលឃើញពីទំនួលខុសត្រូវលើសារថា "គ្មានតំបន់ហាមឃាត់" ត្រូវបានបង្ហាញក្នុងកម្រិតខ្ពស់ តាមរយៈការពិតដែលថា គ្មានថ្នាក់ដឹកនាំណាម្នាក់ ត្រូវបានលើកលែងពីការទទួលខុសត្រូវនយោបាយឡើយ។
ការលាលែងពីដំណែងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការយល់ព្រមរបស់គណៈកម្មាធិការមជ្ឈិមលើសំណើរទាំងនេះ បង្ហាញឱ្យឃើញយ៉ាងខ្ជាប់ខ្ជួននូវសាររបស់បក្សដែលអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងជាច្រើនលើកច្រើនសារក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមានគឺ “គ្មានតំបន់ហាមឃាត់” ទៀតសោត។
របាយការណ៍បូកសរុបមតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជនផ្ញើជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានឲ្យដឹងថា៖ អ្នកបោះឆ្នោត និងប្រជាជនវាយតម្លៃថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ក្រោមការដឹកនាំរបស់បក្ស និងលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានបន្តសម្រេចបាននូវលទ្ធផលសំខាន់ៗ និងទូលំទូលាយ “និយាយដើរទន្ទឹមនឹងការប្រតិបត្តិ” ហើយពិតជាគ្មានតំបន់ហាមឃាត់ មិនថា បុគ្គលនោះជានណាឡើយ។ យ៉ាងណាមិញ អាជ្ញាធរមានសមត្ថកិច្ចមិនត្រឹមតែចាត់ការទាន់ពេលវេលា ត្រឹមត្រូវ សមហេតុផលដល់ជនល្មើសប៉ុណ្ណោះទេ ថែមទាំងបានប្រមូលទ្រព្យសម្បត្តិជាច្រើនជូនរដ្ឋទៀតផង។
អ្នកបោះឆ្នោត និងប្រជាជនមានការស្រុះចិត្តគំនិត គាំទ្របក្ស និងរដ្ឋ ក្នុងការដោះស្រាយភ្លាមៗ ដោយបញ្ឈប់មុខតំណែងសម្រាប់កម្មាភិបាលជាន់ខ្ពស់មួយចំនួន ដែលបានបំពានលើ លក្ខន្តិកៈដែលបក្ខជនមិនត្រូវបានអនុញ្ញាតិឱ្យធ្វើ។ អ្នកបោះឆ្នោត និងប្រជាជន ជឿជាក់លើបក្ស និងរដ្ឋ “ដោយឥតឈប់ឈរ និងគ្មានការសម្រាក” ក្នុងការការប្រយុទ្ធដ៏លំបាក និងស្មុគស្មាញនេះ។
មតិរបស់អ្នកបោះឆ្នោតបង្ហាញថា ជំនឿទុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋនៅតែបន្តត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ធានាឱ្យមានស្ថេរភាព
ទន្ទឹមនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៃការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងភាពអវិជ្ជមាន នោះ ស្ថានភាពនយោបាយរបស់ប្រទេសនៅតែមានស្ថិរភាព ហើយគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សនៅតែបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។ សំខាន់ជាងនេះទៅទៀត ដូចបក្សបានកំណត់ក្នុងរយៈពេលជាច្រើនអាណត្តិកន្លងមកថា ការផ្លាស់ប្តូរកម្មាភិបាលជាន់ខ្ពស់ និងចំណាត់ការចំពោះកម្មាភិបាល មានគោលបំណងតែមួយគត់ គឺធ្វើឲ្យបក្សកាន់តែស្អាតស្អំ តាមនោះ អាចធានាបានយ៉ាងល្អប្រសើរ នូវតួនាទីភាពជាអ្នកដឹកនាំរបស់ខ្លួន។
បក្សក៏ផ្តោតលើការបំពេញបន្ថែមធនធានមនុស្ស ដើម្បីដឹកនាំប្រទេសជាតិ។ ក្នុងសន្និបាតលើកទី៩ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ នាពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ពោលគឺ ពិចារណាយ៉ាងយកចិត្តទុកដាក់ និងបានឯកភាពខ្ពស់លើផែនការបំពេញតួនាទីជាប្រធានរដ្ឋ និងប្រធានរដ្ឋសភា ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិនិត្យនិងសម្រេច ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី ១៥។ ដោយទទួលបានសម្លេងទុកចិត្តខ្ពស់ក្នុងការបោះឆ្នោតសមាជិកបន្ថែមទៅការិយាល័យនយោបាយដូចជា៖ លោក Le Minh Hung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស; លោក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម; Bui Thi Minh Hoai លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម; លោក Do Van Chien លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
ឈរលើស្មារតីនោះ សមាជិក សមាជិការសភា នីតិកាលទី ១៥ បានបោះឆ្នោតជ្រើសតាំងលោកឧត្តមសេនីយ To Lam កាន់តំណែងជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១ - ២០២៦; លោក Tran Thanh Man កាន់តំណែងជាប្រធានរដ្ឋសភា នីតិកាលទី១៥ ដោយទទួលបានសម្លេងគាំទ្រខ្ពស់។
លទ្ធផលទាំងនេះបង្ហាញពីសាមគ្គីភាព និងឯកភាពក្នុងបក្ស ដើម្បីគោលដៅរួម គឺរក្សាស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រជាជាតិវៀតណាមយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ឯករាជ្យ ឯកភាព និងតម្លៃនៃស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិ និងនាំមកនូវភាពសុខសាន្តត្រានជូនដល់ប្រជាជន។ សម្រាប់វៀតណាម ស្ថិរភាពនយោបាយគឺជាលក្ខខណ្ឌចាំបាច់ និងមានសារៈសំខាន់ដើម្បីការពារឯករាជ្យជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនៅខាងក្នុង និងខាងក្រៅ ហើយវៀតណាមនឹងរក្សាស្ថិរភាពនោះជានិច្ច៕
មតិពីមិត្តអ្នកអាន