Trending now

សណ្ឋាគារវៀតណាមចំនួនពីរត្រូវបានទទួលស្គាល់ថា ល្អបំផុតក្នុងពិភពលោក

10:40 | 21/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

តាមនោះ សណ្ឋាគារ និងរមណីយដ្ឋានជាង ២០០កន្លែង ជុំវិញពិភពលោកបានពិន្ទុផ្កាយ ៥ ដែលក្នុងនោះមានតំណាងវៀតណាមពីរគឺ Sofitel Legend Metropole (ហាណូយ) និង Four Seasons Resort The Nam Hai (Quang Nam)។ កាលពីឆ្នាំមុន រមណីយដ្ឋានទាំងពីរនេះក៏ទទួលបានផ្កាយ៥ដែរតាមលក្ខណៈវិនិច្ឆ័យនៃពានរង្វាន់នេះ។

វៀតណាម៖ ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To ជាលើកដំបូង វៀតណាម៖ ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To ជាលើកដំបូង
មិត្តហ្វូននឹងតែងតែជាស្ពានសម្រាប់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ មិត្តហ្វូននឹងតែងតែជាស្ពានសម្រាប់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ
សណ្ឋាគារវៀតណាមចំនួនពីរត្រូវបានទទួលស្គាល់ថា ល្អបំផុតក្នុងពិភពលោក
សណ្ឋាគារវៀតណាមចំនួនពីរត្រូវបានទទួលស្គាល់ថា ល្អបំផុតក្នុងពិភពលោក

នៅឯពិធីប្រគល់ពានរង្វាន់ផ្កាយ (Star Awards) ដែលបានធ្វើឡើងនៅសហរដ្ឋ អាមេរិកនាពេលថ្មីៗនេះ មគ្គុទ្ទេសក៍ទេសចរណ៍របស់សហរដ្ឋអាមេរិក Forbes Travel Guide បានប្រកាសពីបញ្ជីសណ្ឋាគារឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ តាមនោះ សណ្ឋាគារ និងរមណីយដ្ឋានជាង ២០០កន្លែង ជុំវិញពិភពលោកបានពិន្ទុផ្កាយ ៥ ដែលក្នុងនោះមានតំណាងវៀតណាមពីរគឺ Sofitel Legend Metropole (ហាណូយ) និង Four Seasons Resort The Nam Hai (Quang Nam)។ កាលពីឆ្នាំមុន រមណីយដ្ឋានទាំងពីរនេះក៏ទទួលបានផ្កាយ៥ដែរតាមលក្ខណៈវិនិច្ឆ័យនៃពានរង្វាន់នេះ។

មគ្គុទ្ទេសក៍ទេសចរណ៍ Forbes បានអត្ថាធិប្បាយថា Sofitel Legend Metropole គឺជា "សណ្ឋាគារដែលមានអាយុកាលមួយសតវត្សន៍ដ៏ស្រស់ស្អាតបំផុត ដែលនាំមកនូវបទពិសោធន៍ពីបុរាណកាលដល់ភ្ញៀវទេសចរ" ខណៈដែល Four Seasons Resort The Nam Hai គឺជា "កន្លែងសម្រាកលំហែកាយ" នៅលើឆ្នេរខ្សាច់ពណ៌សដ៏រហោស្ថាន" សម្រាប់ភ្ញៀវទេសចរដែលចង់គេចវេសពីភាពអ៊ូអរនៃទីក្រុងឆ្នេរសមុទ្រ Da Nang។ សណ្ឋាគារចំនួនបីផ្សេងទៀតនៅក្នុងប្រទេសវៀតណាមបានវាយតម្លៃផ្កាយ ៤ គឺ InterContinental Danang Sun Peninsula Resort (Da Nang), Park Hyatt Saigon និង The Reverie Saigon (ទីក្រុងហូជីមិញ)។ នៅឆ្នាំ ២០២៣ កន្លែងស្នាក់នៅទាំងបីនេះក៏នឹងត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់ផ្កាយ ៤ ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ