Trending now

អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន

08:00 | 24/07/2023

ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ធំរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូង ពិធីបុណ្យកឋិនទានតែងតែត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិក តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។

វត្ត Ong Met នៅខេត្ត Tra Vinh វត្ត Ong Met នៅខេត្ត Tra Vinh
ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ

ពោរពេញដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ ខ្មែរ ពិធីបុណ្យកឋិនទានបង្ហាញពីការបួងសួងសុំសេចក្ដីសុខ ភ្លៀងខ្យល់អំណោយផលដល់ភូមិស្រុក សន្តានចិត្តគោរពជ្រះថ្លារបស់អ្នករាល់គ្នាដល់ព្រះសង្ឃគ្រប់ព្រះអង្គ។ល។

អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន
ទិដ្ឋភាពនៃពិធីបុណ្យកឋិនទាននៅវត្ត បទុមវង្សាសំរោង

មានឱកាសអញ្ជើញមកទស្សនាវត្ត បទុមវង្សាសំរោង នៅសង្កាត់លេខ ៥ ទីក្រុង សុកត្រាំង ចំថ្ងៃប្រព្រឹត្តិឡើងពិធីបុណ្យកឋិនទានឆ្នាំ ២០២២ យើងខ្ញុំបានសម្របខ្លួនក្នុងបរិយាកាសនៃពិធីកិច្ចយ៉ាងឱឡារិក ដ៏ពិសិដ្ឋ។

តាមព្រះតេជព្រះគុណ លី មិញឌឹក អនុប្រធានគណៈសង្ឃាភិបាលសមាគមពុទ្ធសាសនា វៀតណាម ខេត្ត សុកត្រាំង អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សុកត្រាំង ព្រះចៅអធិការវត្ត បទុមវង្សាសំរោង មានសង្ឃដីកាថា៖ "ពិធីបុណ្យកឋិនទានលើកនេះត្រូវបានប្រារព្ធក្នុងបរិយាកាសសប្បាយ សោមនស្សរីករាយ។ មានក្រុមគ្រួសារបានចុះឈ្មោះជាម្ចាស់អង្គកឋិនទានប្រគេនទេយ្យទានច្រើនជាងហើយទាក់ទាញពុទ្ធសាសនិកអញ្ជើញចូលរួមរាប់ពាន់នាក់"។

ត្រឹមត្រូវទៅតាមពិធីកិច្ចប្រពៃណី ចាប់តាំងពីពេលរសៀល យើងខ្ញុំឃើញជួបក្បួនឡានក្រុមផ្ការបស់ពុទ្ធសាសនិកដង្ហែជាជួរៗ ត្រៀបត្រាតាមដងផ្លូវឆ្ពោះទៅកាន់វត្ត បទុមវង្សាសំរោង។ មកដល់ទីធ្លាវត្ត ពុទ្ធសាសនិកដង្ហែប្រទក្សិណជុំវិញព្រះវិហារ ៣ ជុំ រួចហើយប្រមូលផ្តុំមកបរិវេណព្រះវិហារ។

អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន
មាមីងបងប្អូនពុទ្ធសាសនិក ខ្មែរ ប្រគនទេយ្យទានដល់ភិក្ខុសង្ឃ
អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន
ព្រះសង្ឃគ្រប់ព្រះអង្គសូត្រមន្តក្នុងពិធីបុណ្យកឋិនទាន

នៅពេលនេះ ពុទ្ធសាសនិកអង្គុយជុំវិញព្រះឧបជ្ឈាយ៍ធ្វើពិធីកិច្ចសំខាន់ៗ ទាំងអស់គ្នា។ ក្នុងបរិវេណព្រះវិហារនៅមានប្រារព្ធពិធីកិច្ចផ្សេងៗ ទៀតដូចជា៖ ពិធីនមស្ការព្រះរតនត្រ័យ ពិធីវេរផ្កាថ្វាយគុណព្រះរតនត្រ័យ និងសមាទានសីល ពុទ្ធសាសនិកនមស្ការថ្វាយបង្គំព្រះរតនត្រ័យ វេរត្រៃចីវរនៃអង្គកឋិនទាន...

ទន្ទឹមនឹងពិធីកិច្ចប្រពៃណីផ្សេងៗ បងប្អូនជនជាតិ ខ្មែរ ថែមទាំងរៀបចំការសម្តែងល្ខោន យូកេ របាំឆៃយ៉ាំ របាំយក្ខជាដើម ហើយនៅពេលរាត្រីមានសកម្មភាពលេងល្បែងកម្សាន្តផ្សេងៗ ជាច្រើនសម្រាប់បម្រើបងប្អូនមាមីងពុទ្ធសាសនិកនិងភ្ញៀវទេសចរជាច្រើនកុះករទៀតផង។

អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន
ពិធីកិច្ចប្រគនទេយ្យទានរបស់មាមីងបងប្អូន ខ្មែរ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកឋិនទាន
អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន
យុវនារី ខ្មែរ ចូលរួមដង្ហែត្រៃចីវរនិងផ្កា
អញ្ជើញ​ចូលរួមពិធីបុណ្យកឋិនទាន
បងប្អូនជនជាតិ ខ្មែរ ក្លែងខ្លួនជាតួអង្គយក្ខនិងគ្រុឌក្នុងរឿងព្រេងក្នុងបុណ្យកឋិនទាននៅវត្ត បទុមវង្សាសំរោង សង្កត់លេខ ៥ ទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង)

ពិធីបុណ្យកឋិនទានគឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ ខ្មែរ ខេត្ត សុកត្រាំង និយាយដោយឡែក ជនជាតិ ខ្មែរ ភាគខាងត្បូងនិយាយរួម ជាឱកាសសម្រាប់សហគមន៍រៀបចំរៃអង្គាសបច្ច័យសម្រាប់ជួសជុលសាលារៀន ផ្លូវថ្នល់ កុដិ សាលាឆទានជាដើម។ នេះក៏ជាឱកាសសម្តែងការគោរពរបស់ពុទ្ធសាសនិកចំពោះការទំនុកបម្រុងភិក្ខុសង្ឃ រំលឹកនឹកដល់គុណូបការៈអ្នកដែលបានថែរក្សា ពង្រីកលក្ខណៈវប្បធម៌ ជំនឿសាសនារបស់ជនជាតិដ៏ល្អប្រពៃ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់