Trending now

នំបាញ់ជឹងខ្មៅ របស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ

11:32 | 27/01/2023

នំជឹងខ្មៅបានក្លាយជាមុខម្ហូបជិតស្និទ្ធសម្រាប់បងប្អូន​ជនជាតិ​ភាគតិច​រស់ក្នុង​ខេត្ត ឡាវ​កាយ ដោយសារតែភាពស្រស់ស្អាតនៃវប្បធម៌របស់វា។ នំជឹងខ្មៅបញ្ជូន​សារ​អំណរគុណដល់​ព្រះ​អាទិទេពនិងមេឃ​ដែល​ផ្តល់​អាកាធាតុ​ល្អ​ក្នុង​មួយឆ្នាំ។ ថែមទាំង​វាគឺជាការជួបជុំគ្នា ការចែករំលែក និងក្តីស្រលាញ់របស់គ្រួសារនីមួយៗ បន្ទាប់ពីឆ្នាំដ៏លំបាកមួយ។

ទេសភាពដ៏ស្រស់ស្អាតនៃល្បាក់ទឹកធ្លាក់ ទេសភាពដ៏ស្រស់ស្អាតនៃល្បាក់ទឹកធ្លាក់ "នាគស" ដែលមនុស្សតិចណាស់ស្គាល់នៅខេត្ត Lao Cai (វៀតណាម)
ភាពស្រស់ស្អាតនៃវាលស្រែជម្រាលភ្នំនៅ Sapa, Lao Cai ភាពស្រស់ស្អាតនៃវាលស្រែជម្រាលភ្នំនៅ Sapa, Lao Cai

ក៏ធ្វើពីអង្ករដំណើប សាច់ជ្រូក សណ្ដែកខៀវដូចនំបាញ់ជឹងជ្រុងរបស់ជនជាតិ គិញ ប៉ុន្តែនំបាញ់ជឹងខ្មៅរបស់បងប្អូនបណ្តាជនជាតិភាគតិចខេត្ត ឡាវកាយ បែរជាមានរូបរាងពណ៌សម្បុរនិងឱជារសខុសប្លែកគ្នាទៅវិញ។

នំបាញ់ជឹងខ្មៅមានក្បាលសងខាងរៀវ ផ្នែកកណ្តាលនំកំប៉ោងធំបានជាត្រូវគេហៅថានំបាញ់ជឹង ហ្គូ។

នំបាញ់ជឹងខ្មៅ របស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ
ចំណុចខុសប្លែកគ្នានៃនំបាញ់ជឹងខ្មៅគឺបងប្អូនជនជាតិប្រើសុទ្ធតែផលិតផលពិសេសប្រចាំស្រុកដូចជាដំណើបក្នុងស្រុក ជ្រូកខ្មៅរបស់ភូមិ គ្រាប់ម្រេច ក្រវាញជាដើមសម្រាប់ធ្វើនំ

ជាអ្នកចំណាយពេលអស់ពីចិត្តពីថ្លើមធ្វើនំបាញ់ជឹងខ្មៅ លោកស្រី ហ្វាង ធីសម ជនជាតិ យ៉ៃ នៅក្រុមលេខ ១១ សង្កាត់ ណាមកឿង ទីក្រុង ឡាវកាយ បានអោយដឹងថា រូបមន្តធ្វើនំបាញ់ជឹងខ្មៅស្រដៀងនឹងនំបាញ់ជឹងជ្រុងដែរ។ ចំណុចខុសប្លែកគ្នាគឺនំប្រើសុទ្ធតែផលិតផលប្រចាំតំបន់ក្នុងស្រុក៖ ដំណើបក្នុងស្រុក ជ្រូកខ្មៅរបស់ភូមិ គ្រាប់ម្រេច ក្រវាញ ។ល។

នំបាញ់ជឹងខ្មៅ របស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ
នំបាញ់ជឹងខ្មៅជាផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ

គ្រាន់តែបើកឆ្នាំងស្រង់នំក៏ក្លិនក្រអូបឆួល ក្តៅឧណ្ហៗ នៃដំណើប នៃចំ ណិតសាច់ជ្រូកធាត់លាយបញ្ចូលជាមួយនឹងស្នូលសណ្តែកបាយ ម្រេចហឹរ ឆួលនិងក្រវាញឡើងពេញផ្ទះ។

នៅប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មី ជាមធ្យមក្នុងមួយថ្ងៃៗ លោកស្រី សម លក់បានចំនួន ៥០០ នំ ថ្ងៃធម្មតាលក់បានតែចំនួន ១២០ ដល់ ១៥០ នំប៉ុណ្ណោះ។

ជីវិតតែងតែវិវត្តន៍ប្រែប្រួលដោយមានការផ្លាស់ប្តូរជាច្រើនតាមពេលវេលាប៉ុន្តែឆ្លងកាត់ប៉ុន្មានជំនាន់មកហើយ វប្បធម៌ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ នៅតែតាមរបៀបរបបរស់នៅដូចដើមដដែល។

នំបាញ់ជឹងខ្មៅ របស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ
អង្ករដំណើបស្រែលើភ្នំលាយនឹងធ្យូងយកពីដើមភិកាជាគ្រឿងផ្សំចម្បងដើម្បីបងប្អូនជនជាតិធ្វើនំបាញ់ជឹងខ្មៅ

ដោយឡែកចំពោះនំបាញ់ជឹងខ្មៅមិនគ្រាន់តែជាមុខអាហារដ៏ឈ្ងុយឆ្ងាញ់ថ្ងៃបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ នំក៏ផ្ទុកនូវភាពល្អឥតខ្ចោះនៃម្ហូបអាហារ តីបាក់ ប្រភពដើមវប្បធម៌ឆ្លងកាត់អំឡុងកាលប្រវត្តិសាស្ត្របណ្តាបងប្អូនជនជាតិនៅលើដែនដីតំបន់ភ្នំជាយដែនខេត្ត ឡាវកាយ ជារៀងរហូតមក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស