Trending now

ទេសចរស្រុក Tay Giang ជាគោលដៅទាក់ទាញរបស់ភ្ញៀវទេសចរ

14:00 | 09/12/2022 ឌីណា

ស្រុក Tay Giang ខេត្ត Quang Nam ត្រូវ​បាន​ប្រដូច​ទៅ​នឹង "កំណែ​ភាគ​ពាយ័ព្យ" នៃ​ភាគ​កណ្តាល។ មកស្រុក Tay Giang ភ្ញៀវទេសចរមិនត្រឹមតែអាចឡើងភ្នំ និងចូលព្រៃឈើប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណរបស់បងប្អូនបណ្ដាជនជាតិភាគតិច អាកាសធាតុត្រជាក់ស្រួល រម្មណីយដ្ឋានជាច្រើន និងម្លប់ព្រៃឈើខ្ពស់ស្រឡះនោះ ស្រុក Tay Giang បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។

សម្រស់ដ៏ស្រស់ស្អាត នាពេលព្រឹកព្រលឹមនៅផ្សារត្រីដ៏ធំបំផុតក្នុងខេត្ត Quang Nam សម្រស់ដ៏ស្រស់ស្អាត នាពេលព្រឹកព្រលឹមនៅផ្សារត្រីដ៏ធំបំផុតក្នុងខេត្ត Quang Nam
ខេត្ត Quang Nam ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Attapeu (ឡាវ) ខេត្ត Quang Nam ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Attapeu (ឡាវ)
ទេសចរស្រុក Tay Giang ជាគោលដៅទាក់ទាញរបស់ភ្ញៀវទេសចរ
បន្ទាប់ពីបើកសកម្មភាពទេសចរណ៍ឡើងវិញ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសរាប់ពាន់នាក់បានមកលេងស្រុក Tay Giang (រូបថត៖ VOV)

ដោយបានប្រៀបប្រដូចជា Da Lat, Sapa នៃតំបន់ភាគកណ្តាលនោះ Tay Giang ត្រូវបានគេស្គាល់ថាជាស្រុកព្រៃភ្នំមួយនៅខេត្ត Quang Nam ដែលមានចំងាយត្រឹមតែ ១២០ គីឡូម៉ែត្រ ពី Da Nang - Hoi An ហើយស្ថិតនៅលើកំពូលជួរភ្នំ Truong Son នៃរឿងព្រេងនិទាន ដែលជាកន្លែងមានភ្នំពពកអ័ព្ទ ផ្សែងផ្ទះបាយ និងខ្យល់ដង្ហើមរបស់មនុស្សបានរួមបញ្ចូលគ្នាដើម្បីបង្កើតសម្រស់ដ៏រហោស្ថាន ស្រស់បំព្រងទាក់ទាញចិត្តមនុស្ស។ ព្រៃឈើបេតិកភណ្ឌ Po mu, Do Quyen និងព្រៃផ្ចឹក រួមទាំងវប្បធម៌ជនជាតិដ៏វិសេសវិសាលរបស់ជនរួមជាតិ Co Tu បានបង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍អញ្ជើញមកទស្សនា Tay Giang។ ក្រោយពីបើកសកម្មភាពទេសចរណ៍ឡើងវិញ ភ្ញៀវទេសចររាប់ពាន់នាក់ទាំងជាតិ និងអន្តរជាតិបានអញ្ជើញមកស្រុកព្រៃភ្នំនេះដើម្បីឆ្លងពិសោធន៍ទេសចរណ៍បៃតង។

ជនរួមជាតិ Co Tu នៅស្រុកព្រៃភ្នំ Tay Giang ខេត្ត Quang Nam មានមោទនភាពចំពោះធនធានព្រៃឈើ និងវប្បធម៌ជនជាតិ ដោយចាត់ទុកថាជា “កំណប់ទ្រព្យនៅតំបន់ព្រៃភ្នំ”។ យោងតាមលោកបណ្ឌិត Vu Ngoc Long អតីតប្រធានវិទ្យាស្ថានបរិស្ថានវិទ្យាភាគខាងត្បូងបានឲ្យដឹងថា ស្រុក Tay Giang មានគុណសម្បត្តិជាច្រើនដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយផ្អែកលើព្រៃឈើធម្មជាតិដ៏កម្រនៅលើជួរភ្នំ Truong Son រួមជាមួយនឹងវប្បធម៌ភូមិជាមួយ លក្ខណៈសហគមន៍យ៉ាងច្បាស់លាស់របស់ជនរួមជាតិ Co Tu ។ លោក Vu Ngoc Long បានចាត់ទុកថា ប្រសិនបើទទួលបានការវិនិយោគ ធ្វើអាជីវកម្ម និងអភិរក្សក្នុងទិសដៅត្រឹមត្រូវនោះ កន្លែងនេះនឹងបង្កើតគោលដៅទេសចរណ៍ដ៏វិសេសវិសាលនៅតំបន់ Truong Son ភូមិភាគភាគកណ្តាល៖ “គំនិតផ្ដូចផ្ដើមបង្កើតព្រៃឈើបេតិកភណ្ឌ ដើម្បីបើកផ្លូវអភិវឌ្ឍន៍ឲ្យក្លាយទៅជាតំបន់ទេសចរណ៍សហគមន៍ ព្រមទាំងក្លាយទៅជាទីកន្លែងទាក់ទាញចំណាប់អារម្មណ៍របស់មិត្តភក្តិមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ យើងក៏ចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់កន្លែងនេះ ដើម្បីអភិវឌ្ឍតំបន់បេតិកភណ្ឌ Pơ mu នេះ ឲ្យក្លាយទៅជាកន្លែងសិក្សារៀនសូត្រ និងពង្រីកអំពីព្រៃឈើត្រូពិក និងតម្លៃអភិរក្សធម្មជាតិផងដែរ”។

អញ្ជើញមក Tay Giang ភ្ញៀវទេសចរណ៍អាចទៅទស្សនាច្រកឋានសួគ៌ Azứt ស្ថិតនៅតំបន់ព្រំដែនវៀតណាម - ឡាវ ដែលមានភាពស្រស់ស្អាតដូចសុបិន ជាមួយនឹងរូងភ្នំអាថ៌កំបាំង។ កន្លែងនេះមានក្លោងទ្វារថ្មកំបោរយក្សតភ្ជាប់ទួលដីទាំងពីរ បង្កើតជាក្លោងទ្វារមួយ។ ហើយចេញពីក្លោងទ្វារ ភ្ញៀវទេសចរអាចដើរចូលទៅខាងក្នុងបានមាណ ៣០ នាទី ហើយនឹងជួបប្រទះល្អាងមួយមានរូងភ្នំតូចធំជាច្រើនដែលបង្កើតឡើងដោយទឹកហូររាប់ពាន់ឆ្នាំ ជាមួយនឹងថ្មកែវស្អាតៗជាច្រើន ហើយកន្លែងនេះក៏មានល្បាក់ទឹក និងទឹកជ្រោះដ៏ត្រជាក់ជាច្រើន ដោយទាក់ទាញភ្ញៀវទេសចរជាច្រើនអញ្ជើញមកស្វែងយល់។

នាពេលថ្មីៗនេះ នៅស្រុកព្រៃភ្នំ Dong Giang ខេត្ត Quang Nam តំបន់អេកូទេសចរណ៍ច្រកទ្វារឋានសួគ៌ Dong Giang ដែលជាគម្រោងទេសចរណ៍ទ្រង់ទ្រាយធំបំផុតបានវិនិយោគនៅតំបន់ភ្នំ Quang Nam ត្រូវបានដាក់ឱ្យដំណើរការ។ លោក Nguyen Van Luom ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ “កម្លាំងចលករដើមដំបូង ដែលយើងខ្ញុំចង់បានគឺប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់ ព្រោះថានាបច្ចុប្បន្បន្ននេះផ្លូវថ្នល់សម្រាប់ធ្វើដំណើរមានការលំបាកខ្លាំងណាស់។ ប្រសិនបើប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់ទៅកាន់ស្រុក Tay Giang ត្រូវបានកែលំអ រួមជាមួយនឹងការបង្កើតតំបន់អេកូទេសចរណ៍ច្រកទ្វារមេយ Dong Giang នោះ ខ្ញុំសង្ឃឹមថាសក្តានុពលទេសចរណ៍របស់ស្រុក Tay Giang នឹងកាន់តែអភិវឌ្ឍន៍នាពេលខាងមុខឆាប់ៗនេះផងដែរ”។

ទេសចរស្រុក Tay Giang ជាគោលដៅទាក់ទាញរបស់ភ្ញៀវទេសចរ
វប្បធម៌ជនជាតិដើមភាគតិចដ៏វិសេសវិសាលរបស់ជនជាតិ Co Tu តែងតែទាក់ទាញភ្ញៀវទេសចរ (រូបថត៖ VOV)

តាមរយៈបណ្ដាព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ជាតិ ២០២២ កន្លងទៅ ខេត្ត Quang Nam បានឧទ្ទេសនាមអំពីផលិតផលទេសចរណ៍បៃតងជាច្រើន ដែលផ្សារភ្ជាប់ជាមួយការអភិរក្សវប្បធម៌ជនជាតិនៅតំបន់ព្រៃភ្នំភាគខាងលិច។ លោក Le Tri Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ “បណ្ដាគម្រោងវិនិយោគនៅតំបន់ព្រៃភ្នំ ជាពិសេសគឺការវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺសុទ្ធតែត្រូវបានវាយតម្លៃ យ៉ាងយកចិត្តទុកដាក់អំពីផលប៉ះពាល់ដល់បរិស្ថានជុំវិញ ជាពិសេសគឺផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ មិនចាប់យកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលប៉ះពាល់ដល់បរិស្ថានព្រៃឈើឡើយ។ យើងខ្ញុំបានទាក់ទាញវិនិយោគិនធំៗ ដែលមានការយល់ដឹងអំពីការទាញយកតម្លៃអេកូឡូស៊ី វប្បធម៌ និងប្រវត្តិសាស្រ្ត។ ការងារនេះតម្រូវឲ្យមានការខិតខំប្រឹងប្រែង ចក្ខុវិស័យ និង ទំនួលខុសត្រូវដ៏ធំធេងផងដែរ”។

ជាពិសេសនៅពេលមកទស្សនាស្រុក Tay Giang ភ្ញៀវទេសចរនឹងបានបរិភោគម្ហូបអាហារអាំងក្នុងបំពង់ឬស្សី ដូចជា មាន់អាំង សាច់ជ្រូកអាំង បាយក្រឡាន នៅក្បែរចង្ក្រានភ្លើងក្រហមជាមួយស្នូរសម្លេងដ៏ពិរោះរណ្ដំ នៃចង្វាក់ចម្រៀងរាំ ព្រមទាំងស្នូរសំឡេងគងឃ្មោះដ៏រស់រវើកនៅទូទាំងតំបន់ព្រៃភ្នំផងដែរ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់