Trending now

សហគ្រាសវៀតណាមចូលរួមពិព័រណ៍នៅប្រទេសចិន

09:30 | 23/11/2022 ឌឹកអាញ់

យុគសម័យ - ចាប់ពីថ្ងៃទី ១៩​ ដល់​ ថ្ងៃទី ២២ ខែវិច្ឆិកា អង្គភាពអាជីវកម្មមកពីខេត្តចំនួន ១២ ក្នុងប្រទេសវៀតណាមបានចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Dien Tri ទីក្រុង Con Minh ខេត្ត Van Nam ប្រទេសចិន។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទៅកាន់ប្រទេសចិនបង្ហាញពី ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទៅកាន់ប្រទេសចិនបង្ហាញពី "សារៈសំខាន់" នៃទំនាក់ទំនងវៀតណាម-ចិន
សិស្សានុសិស្សចំនួន ៣០០ នាក់បានសិក្សាអំពីវគ្គសិក្សានៅប្រទេសចិន សិស្សានុសិស្សចំនួន ៣០០ នាក់បានសិក្សាអំពីវគ្គសិក្សានៅប្រទេសចិន
សហគ្រាសវៀតណាមចូលរួមពិព័រណ៍នៅប្រទេសចិន
សហគ្រាសវៀតណាមចូលរួមពិព័រណ៍នៅប្រទេសចិន

ពិព័រណ៍នេះបានប្រព្រឹត្តទៅចំនួន៥លើក ភាគីវៀតណាមបានបង្ហាញពីចំណាប់អារម្មណ៍រៀបចំគណៈប្រតិភូធុរកិច្ចដើម្បីចូលរួមពិព័រណ៌ និងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម។​ ពិព័រណ៍ឆ្នាំនេះទាក់ទាញការចូលរួមពីតំណាងជាង ៨០ ប្រទេស តំបន់ដែនដី និងអង្គការអន្តរជាតិជាមួយនឹង សហគ្រាសចំនួន ៦៤ ដែលជាកម្មសិទ្ធិរបស់សហគ្រាសកំពូល ៥០០ នៅក្នុងប្រទេសចិន។

ឆ្នាំនេះ វៀតណាមក៏មានផលិតផលរាប់រយមុខពីសហគ្រាសជាច្រើនក្នុងខេត្តចំនួន ១២ រួមមាន៖ Lao Cai, Ha Giang, Lai Chau, Dien Bien, Yen Bai, Hai Phong, Quang Ninh, Son La, Bac Giang, Hung Yen, Long An និង Tien Giang ចូលរួមក្រោមការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងគុនមីង។​

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai បានទៅទស្សនាការតាំងពិព័រណ៍ទំនិញជាប្រចាំរបស់វៀតណាម ព្រមទាំងបានវាយតម្លៃដោយផ្ទាល់ និងដឹកនាំការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងគុនមីង។ ការចូលរួមនៅក្នុងពិព័រណ៍នេះ នឹងជួយជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចរវាងវិស័យ និងមូលដ្ឋាននៃប្រទេសវៀតណាម និងតំបន់ភាគនិរតីនៃប្រទេសចិន។

ពិព័រណ៍ចិន-អាស៊ីខាងត្បូងនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគយ៉ាងទូលំទូលាយជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ានក្នុងរយៈពេលខាងមុខ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ