Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលើកតម្កើង កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ២០២២

09:07 | 15/10/2022

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីលើកតម្កើង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ តថភាពជាក់ស្ដែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បាន បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកសិកម្ម និងតំបន់ជនបទ ជានិច្ចកាលជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ច ជាទីបង្អែកដ៏រឹងមាំរបស់បក្ស និងប្រជាជន នៅពេលដែលប្រទេសជាតិជួប ការលំបាកសាកល្បងម្ដងៗ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសរដ្ឋធ្វើសមាហរណកម្មយ៉ាងសកម្មនិងឈានទៅប្រកួតប្រជែងអន្តរជាតិ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសរដ្ឋធ្វើសមាហរណកម្មយ៉ាងសកម្មនិងឈានទៅប្រកួតប្រជែងអន្តរជាតិ
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ឆ្នាំ២០២២។ (រូបថត៖ VOV)
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ឆ្នាំ២០២២។

ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃការបង្កើតសមាគមកសិករវៀតណាម នាយប់ ថ្ងៃទី ១៤ ខែតុលា នៅរដ្ឋធានីហាណូយ កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់បាន អញ្ជើញចូលរួមពិធីលើកតម្កើងនិងប្រគល់កិត្តិនាមជាកសិករឆ្នើមវៀតណាមឆ្នាំ២០២២ ។ កសិករទាំងអស់នេះ មានសមិទ្ធិផលលេចធ្លោក្នុងផលិតកម្ម អាជីវកម្ម ជំរុញការ ចងសម្ព័ន្ធ អភិវឌ្ឍសហករណ៍ កសាងជនបទថ្មី មានការច្នៃប្រឌិត គំនិតផ្ដួចផ្ដើម ជាច្រើន ក្នុងការចាប់ផ្តើមអាជីវកម្ម និងការផ្លាស់ប្តូរឌីជីថល។

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីលើកតម្កើង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ តថភាពជាក់ស្ដែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បាន បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកសិកម្ម និងតំបន់ជនបទ ជានិច្ចកាលជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ច ជាទីបង្អែកដ៏រឹងមាំរបស់បក្ស និងប្រជាជន នៅពេលដែលប្រទេសជាតិជួប ការលំបាកសាកល្បងម្ដងៗ។ លោកប្រធានរដ្ឋបានស្នើឲ្យ សមាគមកសិករវៀតណាមគួរតែគៀរគរនិងប្រើ ប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធានទាំងអស់របស់វណ្ណៈកសិករ និង សមាសភាគសេដ្ឋកិច្ចក្នុង និងក្រៅប្រទេស ធ្វើឲ្យវិស័យកសិកម្ម កសិករ និងជនបទ មានជំហានអភិវឌ្ឍន៍កាន់តែលឿននិងប្រកបដោយចីរភាព។ ខិតខំប្រឹងប្រែងអនុវត្តន៍ ឲ្យបានគោលដៅកសាងកសិកម្មរីកចម្រើន កសិករអ្នកមាន ជនបទស៊ីវីល័យនិងទំនើប។ សមាគមកសិករវៀតណាមត្រូវមានដំណោះស្រាយជួយឧបត្ថម្ភជាក់ស្តែង និង មានប្រសិទ្ធភាព ដើម្បីជួយកសិករពង្រឹងការចងសម្ព័ន្ធ រៀបចំផលិតកម្មឡើងវិញ តាម ទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅកាន់ការផលិតទំនិញខ្នាតធំ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការតភ្ជាប់ប្រភពធនធានអន្តរជាតិជួយឧបត្ថម្ភវៀតណាមកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា