Trending now

ទីក្រុងហ្វេ (Hue) - ទីក្រុងនៃបេតិកភណ្ឌនិងមហោស្រព

07:17 | 29/09/2022 យោងតាមកាសែតរូបថតវៀតណាម

ទីក្រុង ហ្វេ (Hue) (ខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue)) មានបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌប្រចាំនៅតំបន់ជាច្រើន ហើយក៏ជាទីក្រុងនៃមហោស្រព ជាមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យសំខាន់ៗ របស់ប្រទេសវៀតណាម។ ដូច្នេះហើយ ខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue) បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចសំខាន់។ ហេតុ​ដូច្នេះ ខេត្តបានខិតខំប្រឹង​ប្រែង​ រហូតដល់ឆ្នាំ២០៣០ ទីក្រុង​ហ្វេ (Hue) ប្រែក្លាយគោលដៅបេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ៨ លាននាក់ ក្នុង​នោះពាក់កណ្តាលជាភ្ញៀវអន្តរជាតិ។ ទន្ទឹមនឹងនោះ បេតិកភណ្ឌ វប្បធម៌ និងពិធីបុណ្យនានាក៏បានខេត្ត​នេះចាត់ទុក​ជាចំណុចខ្លាំង មូលដ្ឋានគ្រឹះ និងការលើកទឹកចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ទីក្រុងដែលក្លាយទៅ​ជា​ទីក្រុង​​ចំណុះមជ្ឈិម និងជាទីក្រុងនៃបេតិកភណ្ឌ និងទីក្រុងនៃមហោស្រពដែលប្រៀបធៀបនឹង​ទីក្រុង​ទេសចរនានាលើពិភពលោក។

ពិធីបុណ្យ  Dien Hue Nam - លក្ខណៈពិសេសខាងវិញ្ញាណរបស់ប្រជាជន Hue ពិធីបុណ្យ Dien Hue Nam - លក្ខណៈពិសេសខាងវិញ្ញាណរបស់ប្រជាជន Hue
Hearts For Hue ផ្តល់អំណោយចំនួន ១០០ ដើម្បីជួយប្រជាជននៅខេត្ត Thua Thien Hue ប្រយុទ្ធប្រឆាំងនឹង COVID-19 Hearts For Hue ផ្តល់អំណោយចំនួន ១០០ ដើម្បីជួយប្រជាជននៅខេត្ត Thua Thien Hue ប្រយុទ្ធប្រឆាំងនឹង COVID-19
រូបភាពនៃអតីតរាជធានីហ្វេ (Hue) ដែលមានស្រទាប់ផ្លូវ កំពែង និងរាជវាំងស្ទើរតែរក្សាបានស្ថានភាពដើមរហូតដល់សព្វថ្ងៃ។ រូបថត៖ កុងដាត /VNP
រូបភាពនៃអតីតរាជធានីហ្វេ (Hue) ដែលមានស្រទាប់ផ្លូវ កំពែង និងរាជវាំងស្ទើរតែរក្សាបានស្ថានភាពដើមរហូតដល់សព្វថ្ងៃ។ រូបថត៖ កុងដាត /VNP

អតីតរាជធានីបុរាណ - ទីក្រុងបេតិកភណ្ឌ

ដោយឆ្លង​កាត់​ប៉ុន្មាន​ថ្ងៃអាប់អួរ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ អតីតរាជធានីបុរាណហ្វេ (Hue) កំពុងឈានចូលដល់រដូវកាលទេសចរណ៍ដែល​ទទួល​​ស្វាគម​បរិមាណ​ភ្ញៀវ​ទេសចរ​ជាច្រើន ក្នុងរដូវក្តៅឆ្នាំ ២០២២ ដោយបើកទ្វារឡើងវិញនូវកន្លែងទេសចរ​ល្បីៗទាំងអស់ ជាពិសេសគឺប្រព័ន្ធរាជវាំង ប្រាសាទ និង​​កន្លែង​កម្កល់​​​ក្នុងរាជកាលង្វៀន (Nguyen) ក្នុង​តំបន់​បេតិកភណ្ឌពិភពលោកនៃអតីតរាជធានីហ្វេ (Hue) ដើម្បីស្វាគមន៍ភ្ញៀវ​។​ សូម្បីតែជួន​កាលសំបុត្រចូលទស្សនាក្នុងតំបន់នេះដោយមិនគិតថ្លៃ ក្នុង​គោល​បំណងទាក់ទាញភ្ញៀវ ដើម្បីចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងឆាប់រហ័ស។

ភាពរុងរឿងនិងសម្រស់ស្អាតនៃក្លោងទ្វារង៉ោមន (Ngo Mon)។ រូបថត៖ codohue.vn
ភាពរុងរឿងនិងសម្រស់ស្អាតនៃក្លោងទ្វារង៉ោមន (Ngo Mon)។ រូបថត៖ codohue.vn

លោក ហ័ង​ ឌីញ​ថេ (Hoang Dinh The) អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ដែលណែនាំដំណើរទេសចរណ៍សម្រាប់​ភ្ញៀវបរទេសទៅកាន់ទីក្រុង ហ្វេ (Hue) បាននិយាយថា មុនពេលការរីការាលដាលនៃជំងឺរាតត្បាតកើតឡើង ភ្ញៀវ​ទេសចរណ៍មកពីប្រទេសកូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស... បានមកទីក្រុងហ្វេ (Hue) យ៉ាងច្រើន ដើម្បីទស្សនាបេតិកភណ្ឌនៃរាជកាលង្វៀន (Nguyen) និង កេរ្តិ៍ដំណែល​​ល្បីៗនៃអតីត​រាជធានី។ បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ណ៍បរទេស​បាន​ចាប់​ផ្តើម​ត្រឡប់​មកទស្សានានៅទីនេះ​វិញ​ហើយ ប៉ុន្តែ​មិន​ច្រើនពេក​ទេ ដូច្នេះ​លោក​បានផ្លាស់ប្តូរ​ណែនាំដំណើរ​ទេសចរណ៍​សម្រាប់ភ្ញៀវ​​ទេសចរណ៍​ក្នុង​ស្រុក​ជា​បណ្ដោះ​អាសន្ន។ សង្ឃឹម​ថា​ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ នៅ​ពេល​ជើង​ហោះ​ហើរ​អន្តរជាតិ​បើកទ្វារឡើង​​វិញ ចំនួន​ភ្ញៀវ​ទេសរណ៍​នឹង​កើនឡើងជា​ច្រើន​ដូច​មុន។

ប្រវត្តិសាស្ត្របានបង្កើតទីក្រុង​ហ្វេ (Hue) ដែលជាទឹកដីពិសេសមួយ​នៃ​ប្រទេស​វៀតណាម។ ដោយមានភូមិសាស្ត្រដ៏សំខាន់ មាន​ភ្នំទន្លេ​ដ៏ស្រស់ស្អាត ដូច្នេះទីក្រុងហ្វេ (Hue) តែងតែត្រូវបានជ្រើសរើសដោយស្តេចក្នុង​ប៉ុន្មានជំនាន់មុន ឱ្យក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌... ហេតុ​ដូច្នេះ​ហើយ ​​ទីក្រុងហ្វេ (Hue) មាន​ដង់ស៊ីតេ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​ជាច្រើន​ពី​វប្បធម៌​រូបី​ទៅ​ជា​វប្បធម៌​អរូបី ដូចជា​ស្ថាបត្យកម្ម ពិធីបុណ្យ ចម្លាក់ តន្ត្រី គំនូរ មុខរបរសិប្បកម្ម ម្ហូបអាហារ​ជាដើម ...។

ច្រកទ្វារ ចឿងឌឹក (Chuong Duc) នៃតំបន់ ហ័ងថាញ ហ្វេ (Hue) (រួមមាន កំពែង តំបន់ជំវិញរាជវាំងនិងរាជវាំង) ជាមួយនឹងបច្ចេកទេសផ្គុំបញ្ចូលគ្នារវាងបំណែកសេរ៉ាមិចដ៏ស្រស់ស្អាត។ រូបថត៖ khamphahue.com.vn
ច្រកទ្វារ ចឿងឌឹក (Chuong Duc) នៃតំបន់ ហ័ងថាញ ហ្វេ (Hue) (រួមមាន កំពែង តំបន់ជំវិញរាជវាំងនិងរាជវាំង) ជាមួយនឹងបច្ចេកទេសផ្គុំបញ្ចូលគ្នារវាងបំណែកសេរ៉ាមិចដ៏ស្រស់ស្អាត។ រូបថត៖ khamphahue.com.vn

សព្វថ្ងៃនេះ ទីក្រុង ហ្វេ (Hue) មិនត្រឹមតែល្បីល្បាញជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំពងប៉ុណ្ណោះទេ ថែមទាំងជាអតីតរាជធានីបុរាណតែមួយគត់ក្នុងប្រទេសវៀតណាម ដែលនៅតែរក្សាបានស្ថានភាពដើមនៃស្ថាបត្យកម្មទាំងមូល ដូចជាកំ​​ពែង ​វិមាន កន្លែង​តម្កល់​ វត្តអារាម .. រួមជាមួយវត្ថុបុរាណ​ដ៏កម្រ និងមានតម្លៃជាច្រើន។ ជាពិសេសទីក្រុង ហ្វេ (Hue) គឺជាតំបន់តែមួយគត់ក្នុងប្រទេសដែលមានបេតិកភណ្ឌចំនួន ៧ ដែលបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌពិភពលោក និងមានបេតិកភណ្ឌប្រចាំតំបន់ ដែលក្នុងនោះទីក្រុង​ហ្វេ (Hue) មាន​​បេតិកភណ្ឌ​ចំនួន ៥ និងបេតិកភណ្ឌ​រួមចំនួន ២ ជាមួយតំបន់ផ្សេងទៀត។ ដូច្នេះ វាមិនមែនជារឿងចៃដន្យទេដែលអ្នកស្រាវជ្រាវវប្បធម៌ ហ្វេ (Hue) ជាច្រើនបានសន្និដ្ឋានថា ទីក្រុង ហ្វេ (Hue) បាន​ប្រៀបដូចកំណាព្យមួយអំពីស្ថាបត្យកម្មទីក្រុង គឺជាទីក្រុងផ្តាច់មុខដែលបង្កប់កំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានទេ សារមន្ទីរដ៏ចម្លែកនៃវប្បធម៌សម្ភារៈ និងវប្បធម៌ខាងវិញ្ញាណរបស់ប្រទេសវៀតណាម។

សព្វថ្ងៃនេះ ទីក្រុង ហ្វេ (Hue) មិនត្រឹមតែល្បីល្បាញជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំពងប៉ុណ្ណោះទេ ថែមទាំងជាអតីតរាជធានីបុរាណតែមួយគត់ក្នុងប្រទេសវៀតណាម ដែលនៅតែរក្សាបានស្ថានភាពដើមនៃស្ថាបត្យកម្មទាំងមូល ដូចជាកំ​​ពែង ​វិមាន កន្លែង​តម្កល់​ វត្តអារាម .. រួមជាមួយវត្ថុបុរាណ​ដ៏កម្រ និងមានតម្លៃជាច្រើន។ ជាពិសេសទីក្រុង ហ្វេ (Hue) គឺជាតំបន់តែមួយគត់ក្នុងប្រទេសដែលមានបេតិកភណ្ឌចំនួន ៧ ដែលបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌពិភពលោក និងមានបេតិកភណ្ឌប្រចាំតំបន់ ដែលក្នុងនោះទីក្រុង​ហ្វេ (Hue) មាន​​បេតិកភណ្ឌ​ចំនួន ៥ និងបេតិកភណ្ឌ​រួមចំនួន ២ ជាមួយតំបន់ផ្សេងទៀត។ ដូច្នេះ វាមិនមែនជារឿងចៃដន្យទេដែលអ្នកស្រាវជ្រាវវប្បធម៌ ហ្វេ (Hue) ជាច្រើនបានសន្និដ្ឋានថា ទីក្រុង ហ្វេ (Hue) បាន​ប្រៀបដូចកំណាព្យមួយអំពីស្ថាបត្យកម្មទីក្រុង គឺជាទីក្រុងផ្តាច់មុខដែលបង្កប់កំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានទេ សារមន្ទីរដ៏ចម្លែកនៃវប្បធម៌សម្ភារៈ និងវប្បធម៌ខាងវិញ្ញាណរបស់ប្រទេសវៀតណាម។

រាជវាំង អានឌីញ (An Dinh) ជាសំណង់ស្ថាបត្យកម្មបែបអឺរ៉ុប ដែលជាលំនៅឋានរបស់ស្តេច បាវដាយ (Bao Dai) និងក្រុមគ្រួសារ បន្ទាប់ពីការដាក់រាជ្យនៅឆ្នាំ ១៩៤៥។ រូបថត៖ hanoimoi)
រាជវាំង អានឌីញ (An Dinh) ជាសំណង់ស្ថាបត្យកម្មបែបអឺរ៉ុប ដែលជាលំនៅឋានរបស់ស្តេច បាវដាយ (Bao Dai) និងក្រុមគ្រួសារ បន្ទាប់ពីការដាក់រាជ្យនៅឆ្នាំ ១៩៤៥។ រូបថត៖ hanoimoi)

បេតិកភណ្ឌវប្បធម៌ដ៏ធំនោះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសបានបន្សល់ទុកដល់ទីក្រុង ហ្វេ (Hue) ។ នេះជាធនធានដ៏មានតម្លៃសម្រាប់ខេត្ត ធឿ ធៀនហ្វេ (Thua Thien Hue​)​ ដើម្បីទាញយកប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់មូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍ក្លាយទៅជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងចំណុះ​មជ្ឈិម ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌអតីតរាជធានីបុរាណ និងអត្តសញ្ញាណវប្បធម៌ហ្វេ (Hue) ។

បច្ចុប្បន្នទីក្រុងហ្វេ (Hue) មានបេតិកភណ្ឌចំនួន ៧ ដែលបានទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌក្នុងតំបន់ ដែលក្នុងនោះទីក្រុង​ហ្វេ (Hue) មាន​បេតិកភណ្ឌចំនួន ៥ និង រួមទាំង៖ ប្រជុំ​កេរ្តិ៍ដំណែល​​អតីតរាជធានីហ្វេ (Hue) (ឆ្នាំ១៩៩); តន្ត្រីបាន​សម្តែង​ក្នុង​រាជវាំង - ញ៉ាញ៉ាក (Nha Nhac) (ឆ្នាំ ២០០៣), ឯកសារសំខាន់នៃរាជកាលង្វៀន (Nguyen) (បាន​ឆ្លាក់លើឈើ) (ឆ្នាំ ២០០៩), ឯកសារ​រដ្ឋបាល​ក្នុង​រាជកាលង្វៀន (Nguyen) (គេហៅ​ថាចូវបាន (Chau Ban)) (ឆ្នាំ២០១៤) កំណាព្យលើសំណង់ស្ថាបត្យកម្មក្នុង​រាជវាំងហ្វេ (Hue) (ឆ្នាំ ២០១៦) និង បេតិកភណ្ឌរួមជាមួយនឹងតំបន់ផ្សេងទៀតចំនួនពី៖ ជំនឿនៃការសែនថ្វាយបង្គំព្រះមាតា (ឆ្នាំ​២០១៦​)​សិល្បៈនៃ បាយ​ចយ (Bai Choi) នៅភាគកណ្តាល (ឆ្នាំ ២០១៧) ។ លើសពីនេះ បច្ចុប្បន្ន ខេត្តទាំងមូលមានកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ចំនួណ​១០០០ ក្នុង​នោះកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេសចំនួន ៣ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិចំនួន ៨៨ និងកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ខេត្តចំនួន ៩០ ។

ទីក្រុងនៃពិធីបុណ្យនានានៅអាស៊ី

ព្រឹត្តិការ​ដ៏ធំនិង​សំខាន់បំផុតរបស់ទីក្រុង​ ហ្វេ (Hue) ក្នុងការលើកកម្ពស់គុណសម្បត្តិនៃបេតិកភណ្ឌ និងវប្បធម៌ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឃោសនារូបភាពតំបន់ទៅកាន់ឆាកអន្តរជាតិ គឺការកសាង និងរៀបចំមហោស្រពហ្វេ (Hue) ប្រកបដោយជោគជ័យ។ ចាប់តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ១៩៩២ រហូតដល់​បច្ចុប្បន្ននេះ ​មហោស្រពហ្វេ (Hue) បាន​រៀបចំ​ ១១ លើកហើយ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសកម្មភាព​វប្បធម៌ និងសិល្បៈពិសេស​​សមស្របនឹង​ថ្នាក់អន្តរជាតិ។

មហោស្រព ហ្វេ​ (Hue) គឺជាកម្មវិធីសិល្បៈដ៏ធំ​និងអស្ចារ្យ​មួយ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលជិតកន្លះខែ ហើយត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ នៅកន្លែង​ជាច្រើនទូទាំងទីក្រុង ហ្វេ (Hue) និងតំបន់ជុំវិញ។ ក្រៅ​ពី​កម្មវិធី​ដែល​មាន​លក្ខណៈរាជវាំង វប្បធម៌​ប្រពៃណី​របស់ទីក្រុង​ហេ្វ (Hue) ​ដូច​ជា រាត្រី​ក្នុង​រាជវាំង ពិធី​លៀង​សាយភោគ ការ​ផ្លាស់​ប្តូរ​វេន្តអ្នក​យាម ពិធី​បួងសួងសុំអាកាសធាតុល្អ ពិធីបុណ្យអាវផាយ ... មហោស្រព ហ្វេ (Hue) ក៏​មាន​កម្មវិធី​សិល្បៈប្លែកៗ ជា​ច្រើន​ផង​ដែរ ដែល​សម្តែងដោយក្រុមសិល្បៈល្បីៗ មកពីប្រទេសជាច្រើនដូចជា ប្រទេសបារាំង អាហ្សង់ទីន ចក្រភពអង់គ្លេស ឥណ្ឌា បែលហ្សិក កម្ពុជា ដាណឺម៉ាក កូរ៉េ សហរដ្ឋអាមេរិក អ៊ីស្រាអែល។អ៊ីតាលី ឡាវ ម៉ុងហ្គោលី ម៉ិកស៊ិក រុស្ស៊ី ជប៉ុន ថៃ អេស្ប៉ាញ តួកគី ស្វីស ចិន អូស្ត្រាលី...

សិក្បករ សិក្បការិនីរាំរុស្ស៊ីសម្តែងនៅតាមផ្លូវក្នុងសប្តាហ៍មហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ២០២២។ រូបថត៖ កុងដាត /VNP
សិក្បករ សិក្បការិនីរាំរុស្ស៊ីសម្តែងនៅតាមផ្លូវក្នុងសប្តាហ៍មហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ២០២២។ រូបថត៖ កុងដាត /VNP

ចាប់តាំងពីពេលនោះមក មហោស្រពហ្វេ (Hue) ត្រូវបានផ្លាស់ប្តូរថ្មីឥតឈប់ឈរ មហោស្រព​និមួយៗ បានទាក់ទាញតារាសម្ដែងរាប់ពាន់នាក់ និងក្រុមសិល្បៈអន្តរជាតិរាប់សិបមកសម្តែង និងឆ្លើយតបនឹងតម្រូវការកើនឡើងនៃការកម្សាន្តវប្បធម៌ និងសិល្បៈរបស់ប្រជាជនរាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍ ព្រមទាំងរួមចំណែកពង្រឹងវិស័យសិល្បៈ។ ស្មារតីនៃសាមគ្គីភាព និងការជួប​ប្រាស្រ័យផ្លាស់ប្តូររវាងប្រទេស។

គួរកត់សម្គាល់ថាប្រសិនបើពីមុន មហោស្រព ហ្វេ (Hue)​នីមួយៗ​ ត្រូវបានរៀបចំឡើង ក្នុងរយៈពេលជាក់លាក់មួយប្រហែលកន្លះខែនៃឆ្នាំនោះ ចាប់ពីឆ្នាំ ២០២២ មហោស្រពហ្វេ (Hue)​ នឹងត្រូវផ្លាស់ប្តូរតាមទម្រង់ពិធីបុណ្យក្នុងបួនរដូវ។ សម្រាប់រដូវនិមួយៗ នៃមហោស្រពនេះនឹងនាំមកប្រធានបទផ្សេងៗគ្នា ដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ វប្បធម៌ ទំនៀមទម្លាប់ និងជីវិតរបស់​ទីក្រុង​ហ្វេ (Hue)​ ។ ដូច្នេះ មហោស្រពហ្វេ (Hue)​ នឹងប្រព្រឹត្តទៅស្ទើរតែពេញមួយឆ្នាំ ដូច្នេះភ្ញៀវទេសចរណ៍អាចជ្រើសរើសពេលវេលា និងខ្លឹមសារនៃពិធីបុណ្យសមស្រប ដើម្បីចូលរួមស្វែងយល់ និងទទួលពិសោធដោយសេរី។

ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលសប្តាហ៍​នៃមហោស្រព ហ្វេ (Hue) នារដូវក្តៅឆ្នាំ ២០២២ ដែលបានធ្វើឡើងនៅចុងខែមិថុនាកន្លង​ទៅ បើទោះបីជាឆ្លងកាត់ពេលវេលាដ៏យូរនិងលំបាក ដោយសារតែផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍រាប់ម៉ឺននាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍បរទេសជាច្រើនបានរំភើបចិត្តក្នុងការត្រលប់ទៅទីក្រុង​ហ្វេ (Hue) ដើម្បីរីករាយជាមួយបរិយាកាសពិធីបុណ្យដ៏ចាប់ចិត្ត និងទាក់ទាញ។

លោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្វីលីពីនប្រចាំនៅវៀតណាម មិនអាចលាក់បាំងអារម្មណ៍របស់ខ្លួនបានឡើយ៖ “នេះពិតជាអស្ចារ្យណាស់ នាពេល​ដែលមហោស្រព ហ្វេ (Hue) ត្រូវបានរៀបចំឡើងវិញហើយយើងសូមអំណរគុណយ៉ាងខ្លាំងសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ " ហើយលោក Andrey Borodenko នាយករងនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌​រុស្ស៊ីនៅទីក្រុងហាណូយ (Ha Noi) បានមានប្រសាសន៍ថា​៖ “ទោះបីជាការធ្វើដំណើររវាងប្រទេសនានានៅតែជួប​ការលំបាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតក៏ដោយ មហោស្រព​ហ្វេ (Hue) នេះបានអញ្ជើញក្រុមសិល្បៈអន្តរជាតិជាច្រើនមកសម្តែង។ រួមទាំងក្រុមសិល្បៈសហព័ន្ធរុស្ស៊ី។ យើង​សង្ឃឹម​ថា​ភ្ញៀវ​នឹង​រីករាយ​ជាមួយ​វា»។

របាំនាគដើម្បីអបអរសាទរសប្តាហ៍មហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ ២០២២។ រូបថត៖ ថាញហ័រ/VNP
របាំនាគដើម្បីអបអរសាទរសប្តាហ៍មហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ ២០២២។ រូបថត៖ ថាញហ័រ/VNP

លោក ផាម​ ថាញ​ហាយ (Phan Thanh Hai) ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត ធឿធៀន​ហ្វេ (Thua Thien Hue) បានឲ្យដឹងថា មហោស្រពហ្វេ (Hue) ពិតជា​មហោស្រពវប្បធម៌មួយ។ ប្រៀប​ខ្លាំងបំផុតរបស់ហ្វេ (Hue​)​​ គឺវប្បធម៌ និងបេតិកភណ្ឌ ដូច្នេះការប្រើប្រាស់សក្តានុពលនៃបេតិកភណ្ឌធ្វើជាសម្ភារៈសម្រាប់មហោស្រព​គឺជាចំណុចសំខាន់បំផុត។ ដូច្នេះហើយ ពាក្យស្លោកទូទាំងមហោស្រពហ្វេ (Hue) គឺ “បេតិកភណ្ឌវប្បធម៌ធ្វើ​សមាហរណកម្ម និងអភិវឌ្ឍន៍”។ ជាពិសេសសម្រាប់​មហោស្រពហ្វេ (Hue) កត្តាអន្តរជាតិតែងតែដើរតួនាទីយ៉ាង​សំខាន់។ ដូច្នេះហើយ ក្នុងមហោស្រព​ហ្វេ (Hue) លើកទី ១១ នេះ ថ្វីត្បិត ក្នុងរយៈពេលជាង ២ ឆ្នាំ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មានឥទ្ធិពលខ្លាំង ថែមទាំងការបើកទ្វារប្រទេសជុំវិញពិភពលោកឡើងវិញមិនដូចគ្នាទេ ប៉ុន្តែទីក្រុង​ ហ្វេ (Hue) បានឆ្លៀតឱកាសច្រើនបំផុត ដើម្បីបញ្ចូល​កត្តាអន្តរជាតិចូលទៅក្នុងមហោស្រព​ហ្វេ (Hue) ដើម្បីឱ្យវាសមស្របនឹងកិត្តិនាម​ជាមហោស្រពវប្បធម៌ - ពិភពលោក - ធ្វើ​សមាហរណកម្ម។

នោះបង្ហាញថា ដំណើរការកសាង និងអភិវឌ្ឍន៍ទីក្រុង ហ្វេ (Hue) ទៅជាទីក្រុងមហោស្រព មជ្ឈមណ្ឌលនៃពិធីបុណ្យនៃតំបន់និងពិភពលោក ដោយផ្អែកលើភាពរឹងមាំនៃបេតិកភណ្ឌ និងវប្បធម៌ហ្វេ (Hue) គឺជាទិសដៅប្រកបដោយ​និរន្តរភាព និងជៀសមិនបំបាត់លក្ខណៈពិសេសនៃហ្វេ (Hue) ក្នុង​និន្នាការសកលភាវូបនីយកម្មដូចសព្វថ្ងៃនេះ។ សង្ឃឹម​ថា មិន​យូរ​ប៉ុន្មាន​ទេ ទីក្រុងហ្វេ ( Hue​) នឹង​បន្ថែម​ឈ្មោះ​របស់​ខ្លួន​ទៅ​ក្នុង​ផែនទី​នៃ​ទីក្រុង​មហោស្រព​ល្បីៗ ​ក្នុង​ពិភពលោក​ដូច​ជា មហោស្រពAvignon នៅ​ប្រទេស​បារាំង មហោស្រព Adelaide នៃប្រទេស​អូស្ត្រាលី ឬ មហោស្រព Edingburgh នៅ​ចក្រភព​អង់គ្លេសល។ល។ ៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់